Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

អភិបាលខេត្តសៀមរាប ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមវិធានការនានាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បើមិនចង់ទទួលការផាកពិន័យ និង ការដាក់ទោសតាមច្បាប់ទេនោះ

ដោយ Pothe Thun
15/09/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាប ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមវិធានការនានាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បើមិនចង់ទទួលការផាកពិន័យ និង ការដាក់ទោសតាមច្បាប់ទេនោះ
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមបណ្ដាញទំនាក់ទំនងសង្គម « ហ្វេសប៊ុក » ផ្លូវការរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដមបានមានប្រសាសន៍ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ មានបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែប្រហែស ខ្វះការប្រុងប្រយ័ត្ន បំពាន និងមិនមានការស្វែងយល់ពីហានិភ័យនៃជំងឺកូវីដ-១៩ អាជ្ញាធរយើងខ្ញុំ បានខិតខំណែនាំហើយ ណែនាំទៀត អង្វរផង និងអំពាវនាវផង បងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមិនស្តាប់ មិនចូលរួម ខ្ញុំត្រូវបង្ខំចិត្ត ឲ្យក្រុមការងារចាត់វិធានការចំពោះបងប្អូនមួយចំនួននេះ ក្នុងការផាកពិន័យ និងដាក់ទោសតាមច្បាប់ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ទៀ សីហា បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំឆ្លៀតធ្វើអ្វីដែលខុសពីការណែនាំ ព្រោះ៖ បងប្អូនអាចប្រឈមនឹងផ្លូវច្បាប់ , បងប្អូនអាចត្រូវបិទ អាជីវកម្ម បិទហាង បាត់បង់ការងារ , បងប្អូនអាច ឆ្លងកូវីដ-១៩ និងនាំយកជំងឺចូលផ្ទះ ឆ្លងដល់ ប្តីប្រពន្ធ ឆ្លងដល់កូន ឆ្លងដល់ ឪពុកម្ដាយ ដែលចាស់ជរា , បងប្អូននឹងអាចធ្វើឲ្យបាត់បង់សមាជិកក្រុមគ្រួសារ ដោយសារតែទប់ចិត្តមិនបាន ជុំគ្នាផឹក សប្បាយក្នុងមួយគ្រា ។

ឯកឧត្តមអភិបាលខេត្តសៀមរាប បានធ្វើការអង្វរ និងអំពាវនាវម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋ សូមចូលអនុវត្ត គ្រប់គ្រងកូនចៅឲ្យបានល្អ បើមិនមានការចាំបាច់ កុំចេញពីផ្ទះ ដើម្បីសុវត្ថិភាព ដោយផ្អាកការប្រមូលផ្តុំ ការជួបជុំ ផឹកស៊ី និងសកម្មភាពទាំងឡាយដែលផ្ទុយពីវិធានការការពាររបស់ក្រសួងសុខាភិបាល ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

គួររំលឹកថា កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះអនុវត្តលើបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមច្បាប់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាបចេញសេចក្តីសម្រេចលេខ១៥៤/២១សសរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាបរួចមក ដោយសាររដ្ឋបាលខេត្តបានសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេច និងច្បាប់ស្តីពីវិធានការទប់ ស្កាត់ការ ឆ្លងរាល ដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

កន្លងមក រដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ធ្លាប់បានអប់រំ ផ្សព្វផ្សាយជាបន្តបន្ទាប់តាមគ្រប់រូបភាព ប៉ុន្តែបងប្អូននៅតែមិនចូលរួមអនុវត្តឱ្យបានហ្មត់ចត់ ឬមិនយកចិត្តទុកដាក់ស្តាប់ការណែនាំរបស់សមត្ថកិច្ចនោះឡើយ ដូច្នេះដើម្បីជាផលប្រយោជន៍នៃសុខភាពសាធារណៈ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ សមត្ថកិច្ចនឹងចុះល្បាតគ្រប់ច្រកល្ហកក្នុងភូមិសាស្ត្រក្នុងក្រុងសៀមរាប ហើយចំពោះបុគ្គលទាំងឡាយណាមិនអនុវត្តតាមវិធានការរដ្ឋបាល នឹងត្រូវផ្តន្ទាទោសតាមខ្លឹមសារមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ៕

អត្ថបទ និងរូបថត ៖ ហ្វេសប៊ុក ឯកឧត្តម ទៀ សីហា និង រដ្ឋបាលខេត្ត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បញ្ហាអាកាសធាតុនឹងធ្វើឲ្យសហរដ្ឋអាមេរិក ខាតបង់លើសពី ១០០ពាន់លានដុល្លារ ក្នុងឆ្នាំនេះ

បញ្ហាអាកាសធាតុនឹងធ្វើឲ្យសហរដ្ឋអាមេរិក ខាតបង់លើសពី ១០០ពាន់លានដុល្លារ ក្នុងឆ្នាំនេះ

កូរ៉េខាងជើងទំនងជាបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ២គ្រាប់ ធ្លាក់ចូលសមុទ្រជប៉ុន

កូរ៉េខាងជើងទំនងជាបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ២គ្រាប់ ធ្លាក់ចូលសមុទ្រជប៉ុន

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្តើមអនុវត្តវិធានការច្បាប់ចំពោះអ្នកដែលនៅតែប្រមូលផ្តុំ និងផឹកគ្រឿងស្រវឹង

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្តើមអនុវត្តវិធានការច្បាប់ចំពោះអ្នកដែលនៅតែប្រមូលផ្តុំ និងផឹកគ្រឿងស្រវឹង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.