Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

បញ្ហាអាកាសធាតុនឹងធ្វើឲ្យសហរដ្ឋអាមេរិក ខាតបង់លើសពី ១០០ពាន់លានដុល្លារ ក្នុងឆ្នាំនេះ

ដោយ Pothe Thun
15/09/2021
នៅក្នុង ព័ត៌មានអន្តរជាតិ
បញ្ហាអាកាសធាតុនឹងធ្វើឲ្យសហរដ្ឋអាមេរិក ខាតបង់លើសពី ១០០ពាន់លានដុល្លារ ក្នុងឆ្នាំនេះ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងនៅថ្ងៃអង្គារសប្តាហ៍នេះថា បញ្ហាអាក្រក់ៗបង្កឡើងដោយ អាកាសធាតុកើនឡើងកម្តៅ នឹងធ្វើឲ្យសហរដ្ឋអាមេរិកខាតបង់សេដ្ឋកិច្ច គិតជាទឹកប្រាក់លើសពី ១០០ពាន់លានដុល្លារទៅទៀត នៅក្នុងឆ្នាំ២០២១នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នាព្រឹកថ្ងៃពុធនេះ។

ការថ្លែងរបស់លោក ចូ បៃដិន ត្រូវបានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់រដ្ឋ ខូឡូរ៉ាដូ (Colorado) បន្ទាប់ពីលោកបានបញ្ចប់ទស្សនកិច្ចនៅរដ្ឋ កាលីហ្វ័រញ៉ា ដែលបាននិងកំពុងរងគ្រោះភ្លើងឆេះព្រៃយ៉ាងដំណំ និងត្រូវការជំនួយចាំបាច់ពីរដ្ឋាភិបាលសហព័ន្ធនោះ។ ទស្សនកិច្ចរបស់លោក ចូ បៃដិន ក្នុងរដ្ឋទាំងអស់នេះ បានកើតមានឡើងខណៈដែលសហរដ្ឋអាមេរិក ទើបបានទទួលរងគ្រោះធម្មជាតិធ្ងន់ធ្ងរ ជាពិសេសទឹកជំនន់នៅបណ្តារដ្ឋភាគខាងកើត និងឦសានដូចជា ញូយ៉ក ភែនស៊ីលវេនៀ និងញូជែស៊ីជាដើម ដែលបានផ្តាច់ជីវិតមនុស្សរហូតដល់ជិត ៥០នាក់។

ក្នុងសប្តាហ៍នេះព្យុះត្រូពិច នីកូឡាស់ (Nicholas) ក៏ទើបតែបានវាយប្រហាររដ្ឋ តិចសាស់ និង ល្វីស្យាណា (Louisiana) ផងដែរ ដោយបានបង្កឲ្យមានទឹកជំនន់តាមដងផ្លូវ និងមនុស្សរាប់រយនាក់ភៀសខ្លួនចេញពីផ្ទះសម្បែង បូករួមទាំងការដាច់ចរន្តអគ្គិសនី។ ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន លើកនេះក៏ចង់បង្ហាញឲ្យគ្រប់គ្នាឃើញផងដែរថា ការគាំទ្រដល់ផែនការស្តារហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងសហរដ្ឋអាមេរិកឡើងវិញ គឺពិតជារឿងចាំបាច់ណាស់ ជាពិសេសនៅចំពោះមុខ បញ្ហាបង្កឡើងដោយការប្រែប្រួលអាកាសធាតុបែបនេះ។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

ជាចុងក្រោយលោក ចូ បៃដិន បានថ្លែងចេញពីរដ្ឋខូឡូរ៉ាដូថា ព្រឹត្តិការអាក្រក់ៗ បង្កឡើងដោយអាកាសធាតុប្រែប្រួល នឹងកាន់តែសាហាវខ្លាំងឡើងៗ ហើយផលប៉ះពាល់ដល់សេដ្ឋកិច្ចគិតជាទឹកប្រាក់ នឹងកើនឡើងដល់លើស ១០០ពាន់លានដុល្លារទៅទៀត សម្រាប់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១នេះ ខណៈកាលពីឆ្នាំ២០២០កន្លងទៅនេះ សហរដ្ឋអាមេរិកបានខាតបង់ ៩៩ពាន់លានដុល្លាររួចទៅហើយ៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កូរ៉េខាងជើងទំនងជាបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ២គ្រាប់ ធ្លាក់ចូលសមុទ្រជប៉ុន

កូរ៉េខាងជើងទំនងជាបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ២គ្រាប់ ធ្លាក់ចូលសមុទ្រជប៉ុន

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្តើមអនុវត្តវិធានការច្បាប់ចំពោះអ្នកដែលនៅតែប្រមូលផ្តុំ និងផឹកគ្រឿងស្រវឹង

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្តើមអនុវត្តវិធានការច្បាប់ចំពោះអ្នកដែលនៅតែប្រមូលផ្តុំ និងផឹកគ្រឿងស្រវឹង

អាជ្ញាធរខេត្តសៀមរាបសម្រេចបិទផ្សារកំពង់ក្តីរយៈពេល២សប្តាហ៍បន្ទាប់ពីរកឃើញអាជីវកនៅក្នុងផ្សារនេះវិជ្ជមានកូវិដជាបន្តបន្ទាប់

អាជ្ញាធរខេត្តសៀមរាបសម្រេចបិទផ្សារកំពង់ក្តីរយៈពេល២សប្តាហ៍បន្ទាប់ពីរកឃើញអាជីវកនៅក្នុងផ្សារនេះវិជ្ជមានកូវិដជាបន្តបន្ទាប់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.