អង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តសៀមរាប ចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ និងអនុវត្តពិន័យអន្តរការណ៍
សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តសៀមរាប ហៅកាត់ថា ក.ប.ប បានចាប់ផ្តើមមមាញឹកក្នុងការផ្សព្វផ្សាយ និងអនុវត្ត នូវប្រកាសអន្តរក្រសួងលេខ៖ ៣៣៨ សហវ.ប្រក ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ស្តីពីនីតិវិធីពិន័យអន្តរការណ៍ លើអំពើល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ សកម្មភាពផ្សព្វផ្សាយ និងអនុវត្តប្រកាសនេះ គឺធ្វើឡើងតាមទីតាំងគោលដៅមួយចំនួនដូចជា៖ តាមស្ថានីយ ឬដេប៉ូប្រេងឥន្ធនៈ ...