Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលរងខេត្តសៀមរាបណែនាំដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈក្នុងខេត្តត្រូវអនុវត្តឲ្យបានត្រឹមត្រូវក្នុងការបើកអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ធនៈ

ដោយ Pothe Thun
10/02/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិទូទៅ
អភិបាលរងខេត្តសៀមរាបណែនាំដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈក្នុងខេត្តត្រូវអនុវត្តឲ្យបានត្រឹមត្រូវក្នុងការបើកអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ធនៈ
49
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៏ថា ម្ចាស់ស្ថានីយប្រេងឥន្ធនៈក្នុងខេត្ត ត្រូវយល់ដឹងឲ្យច្បាស់អំពីច្បាប់ពាក់ព័ន្ធនានាទាក់ទងទៅនឹងវិស័យពាណិជ្ជកម្ម និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់នៅក្នុងអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ធនៈ ដែលស្ថិតក្រោមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា និងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តសៀមរាប ជាអង្គភាពស្នួលបានដើរតួនាទីយ៉ាងសំខាន់ ក្រោមកិច្ចសហការជាមួយមន្ទីរពាណិជ្ជកម្ម ដែលស្ថិតក្រោមក្រសួងពាណិជ្ជកម្មតែមួយ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធដ៏ទៃទៀត រួមទាំងអាជ្ញាធរដែនដីផងដែរ។ លោកអភិបាលរងខេត្តមានប្រសាសន៍ដូច្នេះនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងវគ្គផ្សព្វផ្សាយស្តីពី ការយល់ដឹងលើទិដ្ឋភាពសំខាន់ៗនៃច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់នៅក្នុងអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ធនៈ។

លោកអភិបាលរងខេត្តមានប្រសាសន៍ទៀតថា ក្នុងខេត្តសៀមរាបមានស្ថានីយ និងដេប៉ូផ្គត់ផ្គង់ប្រេងឥន្ធៈរហូតដល់ជាង ៣០០កន្លែង ក្នុងស្រុកទាំង ១២ រួមទាំងក្រុងសៀមរាប។ ចំពោះវិស័យនេះគឺជាកត្តាសំខាន់ក្នុងចលនាការជម្រុញ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យជាអទិភាពផ្សេងទៀត ដែលច្បាប់ត្រូវតែការពារទាំងធុរជន និងអ្នកប្រើប្រាស់ ប្រកបដោយតម្លាភាព សុចរិតភាព និងស្មើភាពគ្នា។ វិស័យផ្គត់ផ្គង់ប្រេងឥន្ធនៈ នៅក្នុងប្រទេសកម្ពុជា បានដើរតួនាទីជាចម្បងក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រាប់ចាប់ពីវិស័យកសិកម្ម ពាណិជ្ជកម្ម និងបរិស្ថាន ទេសចរណ៍ ដឹកជញ្ជូន នឹងវិស័យផ្សេងទៀត។

ក្នុងឱកាសនោះដែរ លោក ស៊ិន ស៊ីដេត អគ្គនាយករងនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) មានប្រសាសន៏ផងដែរថា ពាណិជ្ជករ និងអាជីវករដែលជាម្ចាស់ស្ថានីយប្រេងឥន្ធនៈ និងដេប៉ូទាំងអស់ ត្រូវតែមានកាតព្វកិច្ចអនុវត្តឲ្យបានត្រឹមត្រូវទៅតាមច្បាប់ ដែលបានចែងពាក់ព័ន្ធនឹងផលិតករ និងសេវាករដែលត្រូវបំពេញនូវកាតព្វកិច្ចរបស់ខ្លួនឲ្យបានជាក់លាក់ ដើម្បីចៀសវាងកុំឲ្យអ្នកប្រើមានការភ័ន្តច្រឡំ ឬជៀសវាងធ្វើឲ្យមានផលប៉ះពាល់ដល់ការប្រកួតប្រជែងគ្នា។ ពាណិជ្ជករ និងអាជីវករក៏ត្រូវបំពេញកាតព្វកិច្ចដូចមានចែងក្នុងច្បាប់ ចំពោះមុខទំនិញ ឬសេវាណាមួយដែលខ្លួនយកមកធ្វើពាណិជ្ជកម្មលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ដោយត្រូវបញ្ចាក់ឲ្យច្បាស់ថា ផលិតផលទំនិញ ឬសេវានោះមានលក្ខណៈត្រឹមត្រូវទៅនឹងបទប្បញ្ញត្តិនៃច្បាប់។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

20/11/2025

លោកបន្តថា ចប្ចុប្បន្ន នៅទូទាំងប្រទេសយើង មានស្ថានីយប្រេងឥន្ធនៈ និងដេប៉ូប្រមាណជាង៨០០កន្លែង ក្នុងនោះមានម្ចាស់ស្ថានីយប្រេងឥន្ធនៈ និងដេប៉ូ ៤០%ប៉ុណ្ណោះ ដែលពួកគាត់បានអនុវត្តត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ ដោយឡែក៦០%ទៀត គឺមិនទាន់បានអនុវត្តឲ្យបានត្រឹមត្រូវឡើយ។ លោកសង្ឃឹមថា បន្ទាប់ពីបានឆ្លងកាត់វគ្គផ្សព្វផ្សាយខ្លឹមសារនៃច្បាប់នេះ ធុរជនប្រកបមុខរបរប្រេងឥន្ធនៈទាំងអស់ នឹងគោរពអនុវត្តតាមច្បាប់បទប្បញ្ញត្តិដើម្បីជាផលប្រយោជន៍នៃសង្គម ជាតិយើងទាំងអស់គ្នា ហើយក៏ស្នើសុំស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសអង្គភាពនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ត្រូវខិតខំពង្រឹងការងាររបស់ខ្លួន ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា កុំឲ្យទំនិញមិនប្រក្រតី បញ្ហាគុណភាព និងសុវត្ថិភាព មានដាក់លក់លើទីផ្សាររបស់យើងជាដើមឲ្យមានភាពកាន់តែល្អប្រសើរឡើង៕

អត្ថបទ និងរូបភាព៖ ស៊ាន សុផាត
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ក.ប.បកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំមន្ទីរពាណិជ្ជកម្មស្ថានីយ៍​ប្រេងឥន្ធនៈ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យព័ត៌មាន ចាត់ទុកថ្ងៃ១៤កុម្ភ: ជាថ្ងៃការងារមនុស្សធម៌

សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យព័ត៌មាន ចាត់ទុកថ្ងៃ១៤កុម្ភ: ជាថ្ងៃការងារមនុស្សធម៌

ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវបង្កើនសមត្ថភាពបន្ថែមទៀត ក្នុងការសរសេរព័ត៌មាន ប្រកបដោយគុណភាព

ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវបង្កើនសមត្ថភាពបន្ថែមទៀត ក្នុងការសរសេរព័ត៌មាន ប្រកបដោយគុណភាព

យុវជនក្នុងស្រុកបន្ទាយស្រីម្នាក់ រកចំណូលបានជាង៥ពាន់ដុល្លារក្នុងមួយខែ ពីរបរចិញ្ចឹមឃ្មុំ

យុវជនក្នុងស្រុកបន្ទាយស្រីម្នាក់ រកចំណូលបានជាង៥ពាន់ដុល្លារក្នុងមួយខែ ពីរបរចិញ្ចឹមឃ្មុំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.