Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លោក ឃឹម ហ្វី​ណង់ ត្រូវបាន​ប្រកាស ទទួល​មុខតំណែង​ជា​អភិបាលស្រុក​បន្ទាយស្រី​ថ្មី​

ដោយ Pothe Thun
05/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
លោក ឃឹម ហ្វី​ណង់ ត្រូវបាន​ប្រកាស ទទួល​មុខតំណែង​ជា​អភិបាលស្រុក​បន្ទាយស្រី​ថ្មី​
157
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​រសៀល​ថ្ងៃទី​៤ ខែ តុលា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក ឃឹម ហ្វី​ណង់ ត្រូវបាន​ប្រកាស​ទទួល​មុខតំណែង​ជា​អភិបាលស្រុក​បន្ទាយស្រី​ថ្មី ជំនួស​លោក ណុប វុ​ធ្ឋី ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច ទៅ​បម្រើ​ការងារ​នៅ​សាលា​ខេត្តសៀមរាប​។​

​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ការ​ចូលកាន់​មុខតំណែង និង​ផ្ទេរ​ភារកិច្ច​នេះ គឺជា​គោលការណ៍​របស់​រាជរដ្ឋាភិបាល ក្នុងការ​រៀបចំ​នូវរ​ច​នា​សម្ព័ន្ធ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឆ្ពោះទៅរក​កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន​ភូមិ​ឃុំ សំដៅ​បម្រើ​ដល់​តម្រូវការ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។​

​ឯកឧត្តម ទៀ សីហា បាន​ថ្លែង​កោតសរសើរ ដល់​អាជ្ញាធរ​ស្រុក​នាពេល​កន្លងមក ដែល​បាន​បង្កើត​នូវ​សម​ទ្ធិ​ផល​ជា​ដើម្បី​អភិវឌ្ឍន៍​នៅក្នុង​មូលដ្ឋាន​ស្រុក​បន្ទាយស្រី​នេះ ទន្ទឹម​នោះ ការអភិវឌ្ឍ​នេះ អាច​កើតឡើង​បាន​អាស្រ័យ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ជាមួយ​នោះដែរ ឯកឧត្តម​អភិបាលខេត្ត បាន​ជំរុញ ឱ្យ​មន្ត្រី​ទាំងអស់​ពង្រឹងសមត្ថភាព និង​គុណភាព តាមរយៈ​ផ្តល់​ការបណ្តុះបណ្តាល​ផ្ទាល់​នៅ​ថ្នាក់មូលដ្ឋាន ដើម្បី​ជា​ចំណេះដឹង​បន្ថែម ក្នុងការ​បំពេញការងា​រ​រដ្ឋបាល​នៅ​មូលដ្ឋាន​ប្រកបដោយ​គុណភាព​។ ដោយឡែក ការងារ​សន្តិសុខ រួមទាំង​ការទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ អភិបាលស្រុក​ថ្មី ត្រូវ​យកចិត្តទុកដាក់​បន្ថែមទៀត និង​មាន​សាមគ្គីភាព​ផ្ទៃក្នុង រវាង​គណៈ​អភិបាលស្រុក​ជាមួយ មន្ត្រីរាជការ លើ​ការដឹកនាំ គ្រប់គ្រង ពង្រឹង​នូវ​របៀបរបប​ការងាររដ្ឋបាល នៅក្នុង​សាលាស្រុក ដើម្បី​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយ​តម្លាភាព គណនេយ្យភាព​លឿន​រហ័ស និង​មាន​ប្រ​សិ​ទ្ឋ​ភាព​។​

​សូមជម្រាបថា ស្រុក​បន្ទាយស្រី មាន​ប្រាសាទបន្ទាយស្រី រមណី​ដ្ឋា​ន​ក្បាលស្ពាន ជាពិសេស រមណីយដ្ឋាន​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​ដ៏​ល្បី នៃ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម «​ភ្នំ​គូលែន​» ដែល​សំបូរ​ទៅដោយ​ប្រាសាទ ទឹកធ្លាក់ ជ្រលង​ភ្នំ -​ល​- ប៉ុន្តែ​ព្រៃឈើ​នៅក្នុង​ឧទ្យាន​ជាតិ​មួយ​នេះ ត្រូវបាន​កាប់បំផ្លាញ​ជា​បន្តបន្ទាប់ ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​ប្រព័ន្ធ​ជីវចម្រុះ និង​វិស័យ​ទេសចរណ៍​ក្នុង​រមណី​ដ្ឋា​ន​មួយ​នេះ​។ ក្នុងនោះ តំបន់​ទេសចរណ៍​ក្នុងស្រុក​មួយ​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​មួយ​ផងដែរ ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា និង​ស្នាក់នៅ ក្រៅពី​ប្រាសាទអង្គរវត្ត​។​

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: លោក ឃឹម ហ្វី​ណង់អភិបាល​ស្រុក​បន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុម​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មនុស្សធម៌​ជិត​៥០​នាក់ ចាប់អារម្មណ៍​ពិធី​ឡើងផ្ទះ​បែប​អ​រូបិយ​ក្នុងស្រុក​បន្ទាយស្រី​

ក្រុម​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មនុស្សធម៌​ជិត​៥០​នាក់ ចាប់អារម្មណ៍​ពិធី​ឡើងផ្ទះ​បែប​អ​រូបិយ​ក្នុងស្រុក​បន្ទាយស្រី​

គ្រឿងញៀនជិត​កន្លះ​គីឡូក្រាមរួម​នឹង​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​នៅក្នុង​សង្កាត់​សាលា​កំរើក​

គ្រឿងញៀនជិត​កន្លះ​គីឡូក្រាមរួម​នឹង​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​នៅក្នុង​សង្កាត់​សាលា​កំរើក​

ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន និង​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ទីតាំង​ដាំ​ដើមឈើ​នៅ​សួនច្បារ​មុខ​ប្រាសាទអង្គរវត្ត​

ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន និង​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ទីតាំង​ដាំ​ដើមឈើ​នៅ​សួនច្បារ​មុខ​ប្រាសាទអង្គរវត្ត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.