Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន និង​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ទីតាំង​ដាំ​ដើមឈើ​នៅ​សួនច្បារ​មុខ​ប្រាសាទអង្គរវត្ត​

ដោយ Pothe Thun
05/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន និង​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ទីតាំង​ដាំ​ដើមឈើ​នៅ​សួនច្បារ​មុខ​ប្រាសាទអង្គរវត្ត​
88
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ព្រឹក​មិញ​នេះ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព​, ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​, និង​ឯកឧត្តម ង៉ាន់ ភិ​រុណ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អ​ញ្ញើញ​ចុះ​ពិនិត្យមើល​ទីតាំង​សួន​មុខ​ប្រាសាទអង្គរវត្ត ដែល​នឹងត្រូវ​រៀបចំ​ដាំ​ដើមឈើ​អនុស្សាវរីយ៍ នៅ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ ខាងមុខ ដើម្បី​បង្ហាញ​ពី​ការតាំង​ចិត្ត​ក្នុងការ​លើកកម្ពស់​ប្រសិទ្ធិភាព និង​សោភ័ណភាព​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឲ្យ​ស្រស់បំព្រង ។

​ជាមួយគ្នា​នោះ ឯកឧត្តម សៅ សុភាព បាន​មានប្រសាសន៍ថា ការដាំ​ដើមឈើ​អនុស្សាវរីយ៍​នេះ ស្រប់​ពេលដែល​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​ប្រទេស​ជា​ដៃគូ បាន​នឹង​កំពុង​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​០៧ – ០៨ ខែតុលា ខាងមុខនេះ ។​

​ឯកឧត្តម បន្តទៀតថា នេះ​ជាការ​បង្ហាញ​អំពី​ការយកចិត្តទុកដាក់​ក្នុង​កិច្ចសហប្រតិបត្តិការ​ណ៍​ភាពជា​ដៃគូ នៃ​ប្រទេស​បរិស្ថាន​អាស៊ាន និង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ឲ្យ​កាន់តែ​ប្រសើរឡើង​អំពី​បរិស្ថាន និង​សោភ័ណភាព​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ។ ទន្ទឹម​នោះ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​ប្រទេស​ជា​ដៃគូ នឹង​អញ្ជើញ​ជា​កិត្តិយស​ចូលរួម​ពិធី​ដាំ​កូនឈើ​ជា​និមិត្តរូប​នៅ​សួនច្បារ​មុខ​ប្រាសាទអង្គរវត្ត​ផងដែរ ដែល​សួន​នេះ​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​កែលម្អ​សោភ័ណភាព​បន្ថែមទៀត ដើម្បី​លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ​ឲ្យ​ស័ក្ដិ​សមជា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​គួរ​បញ្ជាក់ថា កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ក្នុងនោះ​ក៏មាន​កិច្ចប្រជុំ​លើក​ទី​១៦ នៃ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​បូក​៣ ចិន ជប៉ុន និង​កូរ៉េ ដែល​ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បរិស្ថាន និង​កិច្ចប្រជុំ​លើក​ទី​១៥ នៃ​សន្និសីទ​ភាគី​កិច្ចព្រមព្រៀង​អាស៊ាន ស្ដីពី​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន​៕

​ប្រភព និង​រូបភាព ៖ លោក ឡុង កុសល , កែសម្រួល​អត្ថបទ ៖ លោក អ៊ុន ណា​រាជ្យ​

Tags: ក្រសួង​បរិស្ថាន​សួនច្បារ​មុខ​ប្រាសាទអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ជាតិ​អប្សរា​ណែនាំ​ពលរដ្ឋ ត្រូវដាក់​ពាក្យស្នើសុំ​ធ្វើ​ផ្ទះ​ក្នុង​តំបន់​អង្គរ​ដោយ​មិន​ទទួល​សំណូក​

អាជ្ញាធរ​ជាតិ​អប្សរា​ណែនាំ​ពលរដ្ឋ ត្រូវដាក់​ពាក្យស្នើសុំ​ធ្វើ​ផ្ទះ​ក្នុង​តំបន់​អង្គរ​ដោយ​មិន​ទទួល​សំណូក​

អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការផ្អាក​ចរាចរណ៍​យានយន្ត និង​ការលក់ដូរ​ជា​បណ្តោះអាសន្ន នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការផ្អាក​ចរាចរណ៍​យានយន្ត និង​ការលក់ដូរ​ជា​បណ្តោះអាសន្ន នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​

ក្រសួងទេសចរណ៍ជម្រុញ​ឲ្យ​មានការ​ប្រើប្រាស់ ការចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ផលប្រយោជន៍​គ្រប់គ្រង​ទិន្នន័យ​-​វិភាគ​ទីផ្សារ និង​រក្សា​សុវត្ថិភាព​ភ្ញៀវ​ទេសចរណ៍​

ក្រសួងទេសចរណ៍ជម្រុញ​ឲ្យ​មានការ​ប្រើប្រាស់ ការចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ផលប្រយោជន៍​គ្រប់គ្រង​ទិន្នន័យ​-​វិភាគ​ទីផ្សារ និង​រក្សា​សុវត្ថិភាព​ភ្ញៀវ​ទេសចរណ៍​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.