Thursday, July 7, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ជាតិ​អប្សរា​ណែនាំ​ពលរដ្ឋ ត្រូវដាក់​ពាក្យស្នើសុំ​ធ្វើ​ផ្ទះ​ក្នុង​តំបន់​អង្គរ​ដោយ​មិន​ទទួល​សំណូក​

ដោយ Pothe Thun
05/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរ​ជាតិ​អប្សរា​ណែនាំ​ពលរដ្ឋ ត្រូវដាក់​ពាក្យស្នើសុំ​ធ្វើ​ផ្ទះ​ក្នុង​តំបន់​អង្គរ​ដោយ​មិន​ទទួល​សំណូក​
8k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មន្ត្រី​ជំនាញ់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានអោយដឹងថា ប្រជាពលរដ្ឋ​ត្រូវការ​សាងស់ង​លំនៅឋាន ឬ​ជួសជុលផ្ទះ​ចាស់ នៅក្នុង​រមណីយដ្ឋាន​អង្គរ ត្រូវ​ទៅយក​ពាក្យស្នើសុំ​ពី​អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​ទីតាំងនៅ​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ឬ​នៅ​ច្រកចេញចូល​តែមួយ​ក្នុង​ក្រុង​សៀមរាប ដោយ​ការផ្ដល់​ពាក្យស្នើសុំ​សង់​លំនៅឋាន​ថ្មី ឬ​ជួសជុល អាជ្ញាធរ​ជាតិ​អប្សរា​មិនត្រូវ​បង់ប្រាក់​ឡើយ​។​

​ក្នុងនោះដែរ លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានអោយដឹង​ដែរ​ថា កន្លងមកនេះ មាន​បុគ្គល​មួយចំនួន​បាន​យកឈ្មោះ​ជាម​ន្ដ្រី​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​ធានា​រត់ការ​ធ្វើ​ផ្ទះ​ក្នុង​រមណីយ​ដ្ឋា​អង្គរ​បាន ហើយ​ក្រុម​ជន​ឆបោក​នោះ បាន​យកប្រាក់​ថ្លៃ​សេវា​រត់ការ ប៉ុន្ដែ​ផ្ទុយទៅវិញ ការអះអាង​នេះ​ប្រជាពលរដ្ឋ​បាន​ចាញ់បោក​ជន​នោះ​ដោយ​បាត់បង់​ទាំង​ថវិកា និង​មិនបាន​ទាំង​ជួសជុល​និង​សាងសង់​។ ជាពិសេស​អាជ្ញាធរ​ជាតិ​អប្សរា ក៏​សូម​ប្រកាស​ដល់​ប្រជាពលរដ្ឋ​ខែ្មរ ដែល​កំពុង​រស់នៅក្នុង​រមណីយដ្ឋាន​អង្គរ ដែល​ត្រូវការ​ជួសជុលផ្ទះ ឬ​សាងសង់​លំនៅឋាន​ថ្មី​លើផ្ទះ​ចាស់ ត្រូវ​ទៅ​ទទួល​ពាក្យស្នើសុំ​សាងសង់ ដោយ​អាជ្ញាធរ​មិនត្រូវ​ការទទួល​សំណូក ឬ​យក​ថវិកា​ពី​ប្រជាពលរដ្ឋ​ឡើយ​។​

​លោក​បាន​បន្ដថា ក្នុង​ការងារ​នេះដែរ អាជ្ញាធរ​ជាតិ​អប្សរា មាន​គោលនយោបាយ​ក្នុង​ការលើកតម្លៃ និង​ថែរក្សា​អត្ដ​សញ្ញាណ​ផ្ទះ​បុរាណ​ខ្មែរ ដោយ​អនុ​ញ្ញា​ប្រភេទ​សំណង់ផ្ទះ​បុរាណ សម្រាប់​អ្នកស្រុក​អង្គរ ដើម្បី​ថែរក្សា និង​លើកកម្ពស់​ទេសភាព​វប្ប​ធ៌​ម​ក្នុង​រមណីយដ្ឋាន​អង្គរ ជាពិសេស​លើក​តម្លៃ​និង​អភិរក្ស​ផ្ទះ​បុរាណ​ខ្មែរ​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលរងក្រុងក្រុងសៀមរាប ណែនាំដល់ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ត្រូវបន្តអភិវឌ្ឍន៍មូលដ្ឋានខ្លួនរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត

អភិបាលរងក្រុងក្រុងសៀមរាប ណែនាំដល់ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ត្រូវបន្តអភិវឌ្ឍន៍មូលដ្ឋានខ្លួនរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត

06/07/2022
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងជំងឺប្រចាំការកំពុងសម្រាកព្យាបាល បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងជំងឺប្រចាំការកំពុងសម្រាកព្យាបាល បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

06/07/2022

​លោក ឡុង កុសល បាន​ឲ្យ​ដឹង​បន្ថែមថា កន្លងមក​អាជ្ញាធរ​ជាតិ​អប្សរា​បានដាក់​ចេញ​នូវ​គោលការណ៍​គំរូ​សាងសង់​លំនៅដ្ឋាន​បែប​ខ្មែរ​បុរាណ​ដល់​អ្នកស្រុក​អង្គរ ផ្ទះ​បែប​បុរាណ​ខ្មែរ ជា​ប្រភេទ​ផ្ទះ​បាន​កសាង​ខ្ពស់​ផុតពី​ដី ជា​ប្រភេទ​សំណង់​ស្រាល គ្មាន​ការជីក​គ្រឹះ​ជ្រៅ​ទៅក្នុង​ដី និង​មាន​ទម្រង់​៥​ប្រភេទ ដោយ​ប្រភេទ​នីមួយៗ​មាន​ភាពខុសគ្នា​ត្រង់​រចនាបថ​នៃ​ដំបូល ។ ដោយ​អនុញ្ញាតឱ្យ​អ្នកស្រុក​អង្គរ ជួសជុលផ្ទះ​ចាស់​ទ្រុឌទ្រោម ឬ​សាង​សង់ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់ ក្នុងនោះដែរ ផ្ទះ​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​សាងសង់ គឺជា​ប្រភេទ​ផ្ទះ​ដែលមាន​រចនាបថ​បែប​ខ្មែរ មាន​ចំនួន​៥​ប្រភេទ គឺ​ប្រភេទ​ផ្ទះ​ខ្មែរ ឬ​កឹង ប្រភេទ​ផ្ទះ​រោង​(​ផ្ទះកន្តាំង​) ប្រភេទ​ផ្ទះរោងដោល ប្រភេទ​ផ្ទះ​រោង​ឌឿ​ង និង​ប្រភេទ​ផ្ទះប៉ិត​។ ចំពោះ​ប្រភេទ​ផ្ទះ​ក្រៅពីនេះ មិនត្រូវ​បានអនុញ្ញាត​ឡើយ ដូចជា​ផ្ទះ​តៀម ផ្ទះល្វែង​មួយ​ជាន់ ឬ​ច្រើន​ជាន់ ឬ​សំណង់​ទាំងឡាយណា​ដែលមាន​ការជីក​គ្រឹះ​ជ្រៅ​ទៅក្នុង​ដី និង​មាន​លក្ខណៈ​ទំនើបកម្ម​។​

​ក្នុងនោះដែរ អាជ្ញាធរ​ជាតិ​អប្សរ​ក៏បាន​គិតគូ​ដល់​ថ្នាំ​ពណ៌​ផ្ទះ ដំបូល​ត្រូវធ្វើ​អំពី​ក្បឿង​ប្រើ​ពណ៌​ដី​ដុត ឬ​ពណ៌​ស៊ីម៉ងត៍ ហ្វ៊ី​ប្រូ ឬ​ស័ង្កសី​ត្រូវ​ប្រើ​ពណ៌​ក្រហម ឬ​ពណ៌​បៃតង ជញ្ជាំង​ឥដ្ឋ​ខាងក្រោម​អាច​លាប​ពណ៌​ស៊ីម៉ងត៍ ឬ​ពណ៌​ដីលែង ឱ្យ​ស្រគាំ​ទៅនឹង​ពណ៌​ឈើ ចំណែកឯ​ជញ្ជាំង ទ្វារ បង្អួច ដែល​ធ្វើ​អំពី​ឈើ​ត្រូវ​ទុក​សាច់​ឈើ​ធម្មជាតិ ឬក៏​លាប​ពណ៌​ដូច​ឈើ​ធម្មជាតិ​។ ការអនុញ្ញាត​ប្រជាពលរដ្ឋ​ដែល​បាន​រស់នៅក្នុង​តំបន់​១ និង​តំបន់​២ អាច​រុះរើ ជួសជុលផ្ទះ​ចាស់​ទ្រុឌទ្រោម ឬ​សាង​សង់ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​បាន ត្រូវមាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ជាមុន ៕

អាជ្ញាធរជាតិអប្សរាណែនាំពលរដ្ឋ ត្រូវដាក់ពាក្យស្នើសុំធ្វើផ្ទះក្នុងតំបន់អង្គរ

អាជ្ញាធរជាតិអប្សរាណែនាំពលរដ្ឋ ត្រូវដាក់ពាក្យស្នើសុំធ្វើផ្ទះក្នុងតំបន់អង្គរដោយមិនទទួលសំណូក#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Saturday, October 5, 2019

​អត្ថបទ និង​រូបភាព ៖ លោក បូ សា​វី
​កែសម្រួល​អត្ថបទ ៖ លោក អ៊ុន ណា​រាជ្យ​

Tags: ផ្ទះ​ក្នុង​តំបន់​អង្គរ​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការផ្អាក​ចរាចរណ៍​យានយន្ត និង​ការលក់ដូរ​ជា​បណ្តោះអាសន្ន នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការផ្អាក​ចរាចរណ៍​យានយន្ត និង​ការលក់ដូរ​ជា​បណ្តោះអាសន្ន នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​

ក្រសួងទេសចរណ៍ជម្រុញ​ឲ្យ​មានការ​ប្រើប្រាស់ ការចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ផលប្រយោជន៍​គ្រប់គ្រង​ទិន្នន័យ​-​វិភាគ​ទីផ្សារ និង​រក្សា​សុវត្ថិភាព​ភ្ញៀវ​ទេសចរណ៍​

ក្រសួងទេសចរណ៍ជម្រុញ​ឲ្យ​មានការ​ប្រើប្រាស់ ការចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ផលប្រយោជន៍​គ្រប់គ្រង​ទិន្នន័យ​-​វិភាគ​ទីផ្សារ និង​រក្សា​សុវត្ថិភាព​ភ្ញៀវ​ទេសចរណ៍​

ពិធីបុណ្យ​របាំ​ប្រពៃណី​ផ្លាស់ប្តូរ​វប្បធម៌ រវាង​កម្ពុជា​និង​ឥណ្ឌា ដែលជា​របាំ Bharatanatyam អន្តរជាតិ​

ពិធីបុណ្យ​របាំ​ប្រពៃណី​ផ្លាស់ប្តូរ​វប្បធម៌ រវាង​កម្ពុជា​និង​ឥណ្ឌា ដែលជា​របាំ Bharatanatyam អន្តរជាតិ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    217 shares
    Share 87 Tweet 54
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11
  • ក្រសួងអប់រំ បើកការប្រលងជ្រើសរើសសិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ទូទាំងប្រទេស លើកទី២៦ នៅខេត្ដសៀមរាប !

    36 shares
    Share 14 Tweet 9
  • មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចាប់ផ្ដើមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៥

    32 shares
    Share 13 Tweet 8

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • Missing Dll Files (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (387)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,700)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,068)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (570)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (737)
  • សាសនា និង មនុស្សធម៌ (722)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.