Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

គ្រឿងញៀនជិត​កន្លះ​គីឡូក្រាមរួម​នឹង​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​នៅក្នុង​សង្កាត់​សាលា​កំរើក​

ដោយ Pothe Thun
05/10/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
គ្រឿងញៀនជិត​កន្លះ​គីឡូក្រាមរួម​នឹង​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​នៅក្នុង​សង្កាត់​សាលា​កំរើក​
123
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​គ្រឿងញៀន​ជិត​កន្លះ​គីឡូក្រាម ជនសង្ស័យ ៣​នាក់ ព្រមទាំង​វត្ថុតាង​មួយចំនួនទៀត ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កសាង​សំណុំរឿង បញ្ចូនទៅ​សាលាដំបូង​ខេត្តសៀមរាប​នៅ​ល្ងាច​ថ្ងៃទី ០៤​ខែ តុលា ឆ្នាំ ២០១៩​ម្សិលមិញ​នេះ​។​

​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់ សាលា​កំរើក រួម​និង​កំលាំង​ប្រជា​ការពារ សង្កាត់​គោកចក ក្រុង​សៀមរាប ធ្វើការ​បង្ក្រាប ថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០១៩ វេលា​ម៉ោង​៤​ល្ងាច នៅ​ចំណុច ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប រួមមាន​ឈ្មោះ​៖

​ទី​១ រស់ រ៉ា​ដេ​ត ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៦ គ្មាន​មុខរបរ មាន​ទីលំនៅ ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប ពាក់ព័ន្ធ​ករណី រក្សាទុក និង​ជួញដូរ និង​គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​ទី​២ រស់ ឡងឌី ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៤ គ្មាន​មុខរបរ មាន​ទីលំនៅ ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប ពាក់ព័ន្ធ​ករណី ផ្សំគំនិត​ជួញដូរ និង​គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

​ទី​៣ សាំង សីហា ភេទ​ស្រី ឆ្នាំ​កំណើត ១៩៩៣ គ្មាន​មុខរបរ មាន​ទីលំនៅ ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប ពាក់ព័ន្ធ​ករណី ផ្សំគំនិត​ជួញដូរ និង​គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

​វត្ថុតាង ដែល​ដកហូត​បាន​ក្នុង​ប្រតិបត្តិការ​នោះ មាន​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន ២៧​កញ្ចប់​ធំ ស្មើនឹង​ទម្ងន់​សុទ្ធ ៤៨៦.៥៣ ក្រាម ថ្នាំ​គ្រាប់​យ៉ាម៉ា សញ្ញា W.Y ចំនួន ៦៣​គ្រាប់ ស្មើនឹង​ទម្ងន់​សុទ្ធ ២.៤០​ក្រាម សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន ព្រមទាំង​ទូរ​សព្ទ​ដៃ ចំនួន ០១​គ្រឿង​។​

​អត្ថបទ និង​រូបភាព ៖ លោក ថាច់ ពិសុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: គ្រឿងញៀនខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន និង​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ទីតាំង​ដាំ​ដើមឈើ​នៅ​សួនច្បារ​មុខ​ប្រាសាទអង្គរវត្ត​

ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន និង​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ទីតាំង​ដាំ​ដើមឈើ​នៅ​សួនច្បារ​មុខ​ប្រាសាទអង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរា​ណែនាំ​ពលរដ្ឋ ត្រូវដាក់​ពាក្យស្នើសុំ​ធ្វើ​ផ្ទះ​ក្នុង​តំបន់​អង្គរ​ដោយ​មិន​ទទួល​សំណូក​

អាជ្ញាធរ​ជាតិ​អប្សរា​ណែនាំ​ពលរដ្ឋ ត្រូវដាក់​ពាក្យស្នើសុំ​ធ្វើ​ផ្ទះ​ក្នុង​តំបន់​អង្គរ​ដោយ​មិន​ទទួល​សំណូក​

អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការផ្អាក​ចរាចរណ៍​យានយន្ត និង​ការលក់ដូរ​ជា​បណ្តោះអាសន្ន នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការផ្អាក​ចរាចរណ៍​យានយន្ត និង​ការលក់ដូរ​ជា​បណ្តោះអាសន្ន នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.