ខេត្តព្រៃវែងទទួលបានមេដាយច្រើនជាងគេរហូតដល់ ៥គ្រឿងក្នុងការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសលើកទី២៦ ខណៈម្ចាស់ផ្ទះសៀមរាបទទួលបានមេដាយ ៣គ្រឿង
ការរប្រឡងជ្រើសរើសសិស្សពូកែផ្នែកអក្សរសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ ទូទាំងប្រទេសលើកទី២៦ បានបិទបញ្ចប់ហើយនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នេះ នៅវិទ្យាល័យ ១០មករា ១៩៧៩ ក្រុងសៀមរាប ដោយខេត្តព្រៃវែង ជាខេត្តទទួលបានមេដាយច្រើនជាងគេឈរនៅលំដាប់លេខ១ និងខេត្តសៀមរាបជាម្ចាស់ផ្ទះនៅលំដាប់ថ្នាក់លេខ២។ អញ្ជើញជាអធិបតីក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ...