Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង ១០០០គ្រួសារក្នុងស្រុកស្រីស្នំ បានទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

ដោយ Pothe Thun
25/10/2022
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង ១០០០គ្រួសារក្នុងស្រុកស្រីស្នំ បានទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារខេត្ត រួមនិងអាជ្ញាធរស្រុក ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងខ្វះខាតស្បៀង ចំនួន ១,១១០គ្រួសារ មកពីឃុំចំនួន៥ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប។

ក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន លើកឡើងថា បានចូលរួមសោកស្ដាយ ជាមួយប្រជាពលរដ្ឋក្នុងស្រុកស្រីស្នំ ដែលបានបាត់បង់ និងខូចខាតទ្រព្យសម្បត្តិ ក៏ដូចជារងផលប៉ះពាល់នូវដំណាំកសិកម្មផ្សេងៗផងដែរ។ លោកបន្ថែមថា ដោយសារតែ ការខូចខាតមានទំហំធំ អំណោយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលនេះ ត្រូវបានធ្វើការចែកជូនដល់ប្រជាពលរដ្ឋដែលមានការខ្វះខាត និងរងគ្រោះធ្ងន់ធ្ងរ ទៅតាមដំណាក់កាល។

ទន្ទឹមនោះ លោកអភិបាលរងខេត្ត ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដែលបណ្ដាលឲ្យខូចខាតស្រូវ និងផលដំណាំផ្សេងៗ សូមកុំបាក់ទឹកចិត្ត និងត្រូវត្រៀមខ្លួននៅពេលទឹកស្រក បន្តចាប់ផ្ដើមសកម្មភាពដាំដុះឡើងវិញ ដោយក្នុងនោះអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ក៏បាននឹងបន្តផ្ដល់ជូននូវពូជស្រូវ និងដំណាំរួមផ្សំផ្សេងៗទៀតដល់បងប្អូន សម្រាប់ទុកធ្វើការដាំដុះឡើងវិញ។ ជាពិសេស ការស្ដារឡើងវិញ នូវដំណាំស្រូវដែលជាដំណាំដង្ហើមសេដ្ឋកិច្ចនៃគ្រួសារកសិករ និងជាខ្នងបង្អែកដ៏មានអាទិភាពនៃសេដ្ឋកិច្ចជាតិ។ ដូច្នេះ រាជរដ្ឋាភិបាលរួមនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ នឹងបន្តយកចិត្តទុកដាក់លើបញ្ហានេះ និងធ្វើយ៉ាងណាសដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋគ្រប់គ្នាឲ្យបានទាន់ពេលវេលា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមលោក ហ៊ន់ ឬទ្ឋិ អភិបាលស្រុកស្រីស្នំ បង្ហាញថា អំណោយរបស់រាជរដ្ឋាភិបាល ដែលបានចែកជូនប្រជាពលរដ្ឋ នៅពេលនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូកាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអីវ១យួរ, ត្រីខ១យួរ និងទឹកសុទ្ធ១កេស។ លោកបន្តថា នៅទូទាំងស្រុកស្រីស្នំ គិតចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ជំនន់ទឹកភ្លៀងបានបណ្ដាលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៥,៥៣៦គ្រួសារ ដោយក្នុងនោះប្រជាពលរដ្ឋលិចផ្ទះត្រូវទទួលបានស្បៀក ចំនួន ២,៦៦០គ្រួសារ និងប្រជាពលរដ្ឋខូចខាតដំណាំស្រូវចំនួន ២,៨៧៦គ្រួសារ។ ហើយកន្លងមកប្រជាពលរដ្ឋលិចផ្ទះចំនួន ១ពាន់គ្រួសារ ត្រូវបានទទួលអំណោយពីរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត សាខាកាកបាទក្រហមកម្ពុជា និងសប្បុរសជននានា ជាក់ស្ដែងសម្រាប់ប្រជាប្រជាពលរដ្ឋដែលទទួលបានអំណោយពីរាជរដ្ឋភិបាលនាថ្ងៃនេះ មានចំនួន ១,១១០គ្រួសារ ដែលមកពី ៥ឃុំ និងនៅសល់ជាង ៥០០គ្រួសារទៀតនឹងត្រូវចែកជូនជាបន្តបន្ទាប់។ ដោយឡែក សម្រាប់ ដំណាំស្រូវ របស់ប្រជាពលរដ្ឋដែលរងការខូចខាតកន្លងមក មានជាង ១ពាន់គ្រួសារហើយ ដែលបានទទួលពូជស្រូវរបស់រាជរដ្ឋាភិបាលទុកដាំស្ដារឡើងវិញនៅពេលទឹកស្រក ចំពោះប្រជាពលរដ្ឋដែលនៅសល់មិនទាន់ទទួលបានគ្រាប់ពូជ អាជ្ញាធរនឹងបន្តចែកជូននៅពេលឆាប់ៗ ខាងមុខនេះ។

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ
កែសម្រួល៖ លោក សេង ផល្លី

Tags: រងគ្រោះដោយទឹកជំនន់ស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ នៅខេត្តសៀមរាប

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ នៅខេត្តសៀមរាប

គណៈកម្មាធិការប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំរៀបចំផែនការសកម្មភាពរបស់ក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ប្រចាំខែតុលា

គណៈកម្មាធិការប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំរៀបចំផែនការសកម្មភាពរបស់ក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ប្រចាំខែតុលា

តំណាងរាស្រ្តមណ្ឌលសៀមរាប នាំយកអំណោយរបស់សម្ដេចតេជោ និងសម្ដេចពិជ័យសេនា ទៀ បាញ់ ចែកជូនប្រជាពលរដ្ឋជាង ៤៨៨គ្រួសារ ក្នុងឃុំពោធិ៍ទ្រាយ

តំណាងរាស្រ្តមណ្ឌលសៀមរាប នាំយកអំណោយរបស់សម្ដេចតេជោ និងសម្ដេចពិជ័យសេនា ទៀ បាញ់ ចែកជូនប្រជាពលរដ្ឋជាង ៤៨៨គ្រួសារ ក្នុងឃុំពោធិ៍ទ្រាយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.