គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តសៀមរាប បន្តចុះណែនាំ និងពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ អំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
ស្របពេលក្រសួងសុខាភិបាល បានបង្ហាញនូវការព្រួយបារម្ភអំពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តសៀមរាប បានបន្តផ្សព្វផ្សាយ ដល់អាជ្ញាធរភូមិ ត្រូវណែនាំដល់ប្រជាពលរដ្ឋ ទើបមកពីបរទេស ត្រូវស្នាក់់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយមេភូមិ អនុភូមិ និងសមាជិកភូមិ ក្នុងឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប នៅថ្ងៃទី១៥ ...