Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តសៀមរាប បន្តចុះណែនាំ និងពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ អំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

ដោយ Pothe Thun
15/04/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តសៀមរាប បន្តចុះណែនាំ និងពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ អំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ស្របពេលក្រសួងសុខាភិបាល បានបង្ហាញនូវការព្រួយបារម្ភអំពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តសៀមរាប បានបន្តផ្សព្វផ្សាយ ដល់អាជ្ញាធរភូមិ ត្រូវណែនាំដល់ប្រជាពលរដ្ឋ ទើបមកពីបរទេស ត្រូវស្នាក់់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយមេភូមិ អនុភូមិ និងសមាជិកភូមិ ក្នុងឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមេសាឆ្នាំ២០២០ នេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តសៀមរាប បានការសរសើរចំពោះការខិតខំរបស់អាជ្ញាធរភូមិ ក្នុងការផ្សព្វផ្សាយនិងណែនាំប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដែលទើបត្រឡប់ពីបរទេស ជាពិសេសប្រទេសថៃ ស្ម័គ្រចិត្តនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។ តែទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួនតូច ជាពិសេសប្រជាពលរដ្ឋ ដែលបន្តត្រឡប់មកពីបរទេស នៅតែពុំទាន់ដឹង និងយល់ច្បាស់អំពីការដាក់ខ្លួនឯង នៅដាច់ដោយឡែកនេះនៅឡើយ។ បញ្ហានេះទាមទារ ឲ្យអាជ្ញាធរភូមិ ត្រូវបន្តពង្រឹងវិធានការ និងផ្សព្វផ្សាយដល់ពួកគាត់បន្ថែមទៀត។ លើសពីនោះ អាជ្ញាធរភូមិ នៅតែត្រូវបន្តស្រង់ចំនួនប្រជាពលរដ្ឋចំណូលថ្មី ក៏ដូចជាប្រជាពលរដ្ឋទើបត្រឡប់មកពីបរទេស ចូលមកស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន ទោះបីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរត្រូវបានបញ្ចប់ក៏ដោយ។

ទន្ទឹមនោះ លោកអភិបាលរងខេត្ត ក្នុងនាម ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បាននាំយកអំណោយរួមមាន អង្ករ សាប៊ូ ម៉ាស មី និងថវិកាមួយចំនូន ប្រគល់ជូនអាជ្ញាធរភូមិ មកពី២០ភូមិក្នុងឃុំចារឈូក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានចុះទៅសួរសុខទុក្ខដល់ ប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅដាច់ដោយនៅទីតាំងចំនួន២ ក្នុងចំណោម ១៨ទីតាំងក្នុងស្រុកអង្គរជុំ ក្នុងនោះ ឃុំតាសោម សាលាបឋមសិក្សាតាសោម មានចំនួន១៦នាក់ និង នៅឃុំនគរភាស អនុវិទ្យាល័យនគរភាស មានចំនួន៦នាក់។ ក្នុងនោះលោកអភីបាលស្រុកអង្គរជុំ ក៏បាន កោតសរសើរ ដល់ប្រជាពលរដ្ឋ ដែលបានគិតគូរដល់មនុស្សនៅជុំវិញខ្លួននៅក្នុងសហគមន៍ និងស្ម័គ្រចិត្តមកស្នាក់នៅដាក់ដោយឡែកផងដែរ។

គួរបញ្ជាក់ថា គិតមកត្រឹមព្រឹកថ្ងៃទី១៥ ខែមេសានេះ នៅស្រុកអង្គរជុំ មានប្រជាពលរដ្ឋ ស្ម័គ្រចិត្តស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សរុប ១៥៣នាក់។

សូមជម្រាបផងដែរថា រយៈពេល៣ថ្ងៃ អំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ ១៥ ខែមេសា ឆ្នាំ២០២០ អាជ្ញាធរខេត្តសៀមរាប រួមនិងសហភាពសហព័ន្ធយុវជនខេត្តសៀមាប យុវជនស្ម័គ្រចិត្តគាំទ្ររាជរដ្ឋាភិបាល និងសប្បុរសជននានា បានចូលរួមផ្ដល់ជាអំណោយដល់ មេភូមិ អនុភូមិ និងសមាជិកភូមិ សរុប ៩៥២ភូមិ ក្នុងក្រុងស្រុកទាំង១២ នៃខេត្តសៀមរាប ដើម្បីជាការលើកទឹកចិត្ត ដល់អាជ្ញាធរ ដែលបាននិងកំពុងផ្សព្វផ្សាយ ណែនាំដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន បង្ការ ទប់ស្កាត់ជំងឺកូវិដ១៩ និងការស្ម័គ្រចិត្តដាក់ខ្លួនឲ្យនៅដាច់ដោយឡែក។

អត្ថបទ និង រូបថត ៖ សេង ផល្លី

Tags: គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចំនួនអ្នកឆ្លង COVID-19 នៅអាមេរិក កើនឡើងដល់ជិត៦១៤,០០០នាក់ និងស្លាប់ជាង២៦,០០០នាក់

ចំនួនអ្នកឆ្លង COVID-19 នៅអាមេរិក កើនឡើងដល់ជិត៦១៤,០០០នាក់ និងស្លាប់ជាង២៦,០០០នាក់

ចិនរកឃើញអ្នកឆ្លងជំងឺ COVID-19 ៤៦ករណីថ្មីជាការថយចុះ បើធៀបទៅនឹងមួយថ្ងៃមុន

ចិនរកឃើញអ្នកឆ្លងជំងឺ COVID-19 ៤៦ករណីថ្មីជាការថយចុះ បើធៀបទៅនឹងមួយថ្ងៃមុន

ព្រះគ្រូចៅអធិការវត្តចារឈូករង្សី ស្រុកអង្គរជុំ អប់រំពុទ្ធបរិស័ទពីការផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីការពារជំងឺឆ្លងកូវីដ១៩

ព្រះគ្រូចៅអធិការវត្តចារឈូករង្សី ស្រុកអង្គរជុំ អប់រំពុទ្ធបរិស័ទពីការផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីការពារជំងឺឆ្លងកូវីដ១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.