គណៈគ្រូពេទ្យខេត្ដសៀមរាប ធ្វើសន្នីបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅឆ្នាំថ្មី និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្មី
ក្រុមគណៈគ្រូពេទ្យ ខេត្ដសៀមរាប បានធ្វើពិធីមហាសន្និបាត បូកសរុបលទ្ធផលសកម្មភាពក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាបអាណត្តិ៦ឆ្នាំ លើកទី៤ និងលើកទិសដៅការងារឆ្នាំ២០២៤ ព្រមទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគ្រូពេទ្យថ្មី បន្ទាប់ពីក្រុមប្រឹក្សាចាស់ចប់អាណត្តិ។ ពីធីនេះធ្វើឡើងនៅមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ នៅថ្ងៃទី២០ខែមករាឆ្នាំ២០២៤នេះ បន្ទាប់ពីកាខកខានដោយសារបញ្ហាកូវីដ ១៩ នឹងបញ្ហាមួយចំនួនទៀត។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប មានប្រសាសន៍ណែនាំឱ្យក្រុមគ្រូពេទ្យ ...