Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈគ្រូពេទ្យខេត្ដសៀមរាប ធ្វើសន្នីបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅឆ្នាំថ្មី និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្មី

ដោយ Pothe Thun
22/01/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈគ្រូពេទ្យខេត្ដសៀមរាប ធ្វើសន្នីបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅឆ្នាំថ្មី និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្មី
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមគណៈគ្រូពេទ្យ ខេត្ដសៀមរាប បានធ្វើពិធីមហាសន្និបាត បូកសរុបលទ្ធផលសកម្មភាពក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាបអាណត្តិ៦ឆ្នាំ លើកទី៤ និងលើកទិសដៅការងារឆ្នាំ២០២៤ ព្រមទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគ្រូពេទ្យថ្មី បន្ទាប់ពីក្រុមប្រឹក្សាចាស់ចប់អាណត្តិ។ ពីធីនេះធ្វើឡើងនៅមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ នៅថ្ងៃទី២០ខែមករាឆ្នាំ២០២៤នេះ បន្ទាប់ពីកាខកខានដោយសារបញ្ហាកូវីដ ១៩ នឹងបញ្ហាមួយចំនួនទៀត។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប មានប្រសាសន៍ណែនាំឱ្យក្រុមគ្រូពេទ្យ ដែលមិនទាន់ចុះបញ្ជីជាសមាជិក ត្រូវចុះបញ្ជីសមាជិកគណៈគ្រូពេទ្យឱ្យបានត្រឹមត្រូវ ព្រោះក្រុមគ្រូពេទ្យមានតួនាទីក្នុងការអនុវត្ដន៍និងបំពេញការងារប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈទៅលើអ្នកជំងឹ។
លោកវេជ្ជបណ្ឌិតបានបន្ដថា ជាមកមួយគ្នានោះ គ្រូពេទ្យមិនត្រូវបំភ័យអ្នកជំងឺ ហើយត្រូវពិនិត្យព្យាបាលអ្នកជំងឺឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងមានបញ្ហាកើតឡើងដោយប្រការណាមួយ ដែលនាំឱ្យមានការប្ដឹងផ្ដល់ពីអ្នកជំងឺ និងធ្វើឱ្យប៉ះពាល់ដល់កិត្ដិយសដល់ក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យ ឡាំអេងហួរ អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាអនុប្រធានគណៈគ្រូពេទ្យជាតិ មានប្រសាសន៍ថា ការផ្ដល់សេវាសុខាភិបាល គឺជាការបំពេញតួនាទី ដែលជាករណីកិច្ច ប្រកបដោយវិជ្ជាជីវៈខ្ពស់ ក្រមសីលធម៌ ជាគ្រូពេទ្យជូនដល់អ្នកជំងឺ។ ឯកឧត្ដមបានបញ្ជាក់ថា គ្រូពេទ្យទាំងអស់ ដែលមិនទាន់បានចុះបញ្ជីគណៈគ្រូពេទ្យ ហាមដាច់ខាតមិនឲ្យធ្វើការពិនិត្យ និងព្យាបាលជំងឺឡើយ។ ហើយចំពោះគ្រូពេទ្យ ត្រូវតែមកចុះបញ្ជីគណៈគ្រូពេទ្យ និងបន្ដអាជ្ញាបណ្ណ នៃការអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ដ្រ ទើបអាចធានាបានថា ជាគ្រូពេទ្យពេញលេញ និងមានសមត្ថភាពគ្រប់គ្រាន់។គ្រូពេទ្យដែលមានវិជ្ជាជីវៈ មានក្រមសីលធម៌ខ្ពស់ខ្ពស់ ដោយមិនធ្វើអ្វីដែលមិនគួរធ្វើ ត្រូវបំពេញការងារម៉ត់ចត់ ម៉ឺងម៉ាត់ ប្រយ័ត្នប្រយែងខ្ពស់ មិនត្រូវប្រហែលជាដាច់ខាត និងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។ជាមួយគ្នានេះ ឯកឧត្ដមសាស្ដ្រចារ្យបានលើកឡើងថា ការប្រកបវិជ្ជាជីវៈសុខាភិបាល នៅក្នុងប្រទេសកម្ពុជា មានចំណុចវិជ្ជមានយ៉ាងច្រើន ទន្ទឹមនឹងនោះ ក៏ពិនិត្យឃើញថា មានចំណុចខ្វះខាត និងខុសឆ្គងមួយចំនួន ដែលតម្រូវឲ្យចាំបាច់ត្រូវតែលើកកម្ពស់ និងកែតម្រូវឲ្យស្របតាមបច្ចេកវិទ្យាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក អ៊ុយ ចាន់ថុល ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តសៀមរាប បានថ្លែងថា គិតត្រឹមខែធ្នូឆ្នាំ២០២៣កន្លងមក គ្រូពេទ្យជាជនជាតិខ្មែរ នឹងបរទេសដែលបានចុះបញ្ជីការ ក្នុងខេត្តសៀមរាបមានចំនួន៥៩៧នាក់ ក្នុងនោះគ្រូពេទ្យជនបរទេសបានចុះបញ្ជីកាមានចំនួន១០៦នាក់។ លោកបានថ្លែងថា ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត គឺធ្វើសកម្មភាពការចុះបញ្ជី នឹងការផ្តល់អជ្ញាប័ណ្ឌដល់សមាជិកគណៈគ្រូពេទ្យ និងការត្រួតពិនិត្យគុណវុឌ្ឍិ នៅតាមបន្ទប់ពិគ្រោះ នឹងគ្លីនិកមួយចំនួន នឹងការរៀបចំទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្រ្តបន្តដែលធ្វើឡើងជាប្រចាំមួយឆ្នាំ២ដង ដើម្បីជាការរំលឹកនូវការអភិវឌ្ឍន៍ចំណេះដឹងផងដែរ។លោកបន្ដថា ក្រុមប្រឹក្សាគណៈគ្រូពេទ្យបានទទួលពាក្យបណ្តឹងមួយចំនួនពីប្រជាជន នឹងពីអជ្ញាធរផងដែរ បណ្តឹងមួយចំនួន និងបានចាប់គ្រូពេទ្យខុសច្បាប់៤នាក់ និងចាប់គ្រូខ្មែរម្នាក់ទៅតុលាការ ខណៈដែលគ្រូខ្មែរ៥នាក់ទៀតយកទៅអប់រំណែនាំ បញ្ឈប់ការប្រកបរបរសុខាភិបាល២ករណី និងមួយករណីកំពុងរត់គេចខ្លួន៕
អត្ថបទ រូបភាព ÷ បូ សាវី

Tags: គណៈគ្រូពេទ្យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេចពិជ័យសេនា ទៀ បាញ់ ជំរុញដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្ដសៀមរាប បន្តខិតខំបំពេញការងារជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧

សម្ដេចពិជ័យសេនា ទៀ បាញ់ ជំរុញដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្ដសៀមរាប បន្តខិតខំបំពេញការងារជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្រើនរំលឹកដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ត្រូវរួមគ្នាគិត រួមគ្នាដោះស្រាយចំពោះបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាពបំផុត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្រើនរំលឹកដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ត្រូវរួមគ្នាគិត រួមគ្នាដោះស្រាយចំពោះបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាពបំផុត

លោកជំទាវរដ្ឋមន្ត្រីវប្បធម៌៖ អក្សរសាស្ត្រជាតិ គឺជាដួងព្រលឹងនៃជនជាតិយើងទាំងអស់គ្នា

ការប្រឡងសរសេរតាមអាន «សំណេរអង្គរ» បានផ្ដល់បទពិសោធន៍ល្អៗ និងចំណេះដឹងជាច្រើនបន្ថែមទៀតដល់បេក្ខជនដែលបានចូលរួម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.