អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា នឹងជួយផ្តល់មេធាវីការពារដល់អ្នកសារព័ត៌មានដែលមានការប្តឹងផ្តល់
តំណាងអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានឲ្យដឹងថា អង្គការមួយនេះ នឹងជួយផ្តល់ការប្រឹក្សា ក៏ដូចជាមេធាវី សម្រាប់ការពារផ្លូវច្បាប់ដល់អ្នកសារព័ត៌មានដែលកំពុងមានការប្តឹងផ្តល់នៅតុលាការ។នៅក្នុងកិច្ចប្រជុំអង្គភាពពាក់ព័ន្ធស្ដីពី”គម្រោងការផ្តល់ជំនួយផ្នែកច្បាប់ដល់អ្នកសារពត៌មាន” នាថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគា តារារង្សី ខេត្តសៀមរាប។ លោកសឹង ម៉ុងវិចិត្រ តំណាងអង្គការ ជំនួយផ្នែកច្បាប់នៃកម្ពុជា បានឲ្យដឹងបែបនេះ ដោយមានទទួលបានជំនួយពីអង្គការ ...