Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា នឹង​ជួយផ្តល់​មេធាវី​ការពារ​ដល់​អ្នកសារព័ត៌មាន​ដែល​មានការ​ប្តឹងផ្តល់​

ដោយ Pothe Thun
25/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា នឹង​ជួយផ្តល់​មេធាវី​ការពារ​ដល់​អ្នកសារព័ត៌មាន​ដែល​មានការ​ប្តឹងផ្តល់​
64
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​តំណាង​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា បាន​ឲ្យ​ដឹងថា អង្គការ​មួយ​នេះ នឹង​ជួយផ្តល់​ការប្រឹក្សា ក៏ដូចជា​មេធាវី សម្រាប់​ការពារ​ផ្លូវច្បាប់​ដល់​អ្នកសារព័ត៌មាន​ដែល​កំពុងមាន​ការប្តឹង​ផ្តល់នៅ​តុលាការ​។​​នៅក្នុង​កិច្ចប្រជុំ​អង្គភាព​ពាក់ព័ន្ធ​ស្ដីពី​”​គម្រោងការ​ផ្តល់ជំនួយ​ផ្នែក​ច្បាប់​ដល់​អ្នក​សារពត៌មាន​” នា​ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគា តារា​រង្សី ខេត្តសៀមរាប​។​

​លោក​សឹង ម៉ុង​វិចិត្រ តំណាង​អង្គការ ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​បែបនេះ ​ដោយមាន​ទទួលបាន​ជំនួយ​ពី​អង្គការ អ៊ី​ន​ធឺ​ញូ​រស៍​(Internews) ដែលមាន​ស្នាក់ការ​កណ្តាល​នៅ​ប្រទេស​អង់គ្លេស អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា បាន​អនុវត្ត​គម្រោង​ស្តីពី “ ការពង្រឹង​សមត្ថភាព​ដល់​អ្នក​សារពត៌មាន “​ឲ្យ​មាន​ការគោរព​ច្បាប់​និង​សីលធម៌ អ្នកសារព័ត៌មាន​”​។​
​លោក​ថា គម្រោង​នេះ​ផ្តោតទៅលើ​សកម្ម​ភាពជា​មូលដ្ឋាន​៣​ធំៗ ៖
​ទី​១ ការរៀបចំ​សិក្ខាសាលា និង ផ្សព្វផ្សាយ​អំពី​បច្ចុប្បន្នភាព នៃ​ច្បាប់​ពាក់​ព​ន្ធ័ និង​ច្បាប់សារព័ត៌មាន​ដល់​អ្នកសារព័ត៌មាន​។
​ទី​២ ប្រជុំ​ប្រចាំត្រីមាស​ជាមួយ​ស្ថាប័ន និង អង្គភាព​ពាក់​ព​ន្ធ័​នៅក្នុង​ខេត្ត​ចំនួន​២ សៀមរាប និង បាត់ដំបង​។
​ទី​៣​ការពារ​ក្តី​ពាក់​ព​ន្ធ័​ទៅនឹង​អ្នកសារព័ត៌មាន និង​បើក​វគ្គ​បណ្តុះបណ្តាល ដល់​អ្នកព័ត៌មាន ដើម្បី​ឲ្យ​ពួកគាត់​ដឹងថា តើ​ការផ្សាយ​ព័ត៌មាន​បែបណា​ឲ្យ​រួច​ផុតពី​ការ​ប្តឹងផ្តល់​។​

​លោក​សឹង ម៉ុង​វិចិត្រ ក៏បាន​បញ្ជាក់ដែរថា ក្នុងករណី​ដែល​មានការ​ប្តឹងផ្តល់ ឬ​មានការ​គំរាមកំហែង​អ្នកសារព័ត៌មាន អាចទាក់ទង​មក​ការិយាល័យ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​ដើម្បី​ទទួលបាន​ការប្រឹក្សា ឬ​ការការពារ​ផ្នែក​ច្បាប់​ដោយ​មិន​គិត​កម្រៃ​។​
​ឯកឧត្តម ទេស ច័ន្ទ​គី​រី សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា អ្នកសារព័ត៌មាន​មាន​តួនាទី​សំខាន់​នៅក្នុង​សង្គម ដូច្នេះ​ដើម្បី​ចៀសវៀង​នូវ​ការ​ប្តឹងផ្តល់ អ្នកព័ត៌មាន​ត្រូវតែ​ប្រកាន់ខ្លួន​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​សង្គម សរសេរ​ព័ត៌មាន​ដែល​ពិត ត្រឹមត្រូវ រិះគន់​បែប​ស្ថាបនា កុំ​ធ្វើខ្លួន​ជា​អាជ្ញាធរ ជា​សមត្ថកិច្ច ឬ​ជា​តុលាការ ជាដើម​។ ឯកឧត្តម​បន្តថា ជាមួយគ្នានេះ ដើម្បី​លើក​តម្លៃ​វិស័យ​សារព័ត៌មាន អ្នកសារព័ត៌មាន ក៏ត្រូវ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ និង​ការធ្វើ​ទំនើប​កម្មវិស័យ​សារព័ត៌មាន ឲ្យ​សមស្រប​ទៅតាម​សម័យកាល​ផងដែរ​៕


​អត្ថបទ រូបភាព ៖ ជា ស្រស់​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
Tags: គម្រោងការ​ផ្តល់ជំនួយ​ផ្នែក​ច្បាប់​ដល់​អ្នក​សារពត៌មាន​​មេធាវី​ការពារ​ដល់​អ្នកសារព័ត៌អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីពីជនបរទេសដែលកំពុងប្រើប្រាស់ និង ការទទួលពាក្យសុំជាជនបរទេសអន្តោប្រវេសន្ត

ការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីពីជនបរទេសដែលកំពុងប្រើប្រាស់ និង ការទទួលពាក្យសុំជាជនបរទេសអន្តោប្រវេសន្ត

អង្គការ​សិល្បៈ​សហ​សម័យ​ជប៉ុន​ ស្នើ​អាជ្ញាធរ​ជាតិ​អប្សរា​បង្កើត​គម្រោង​ពិព័រណ៍​សិល្បៈ​សហ​សម័យ​ទាក់ទង​នឹង​អរិយធម៌​ខ្មែរ​

អង្គការ​សិល្បៈ​សហ​សម័យ​ជប៉ុន​ ស្នើ​អាជ្ញាធរ​ជាតិ​អប្សរា​បង្កើត​គម្រោង​ពិព័រណ៍​សិល្បៈ​សហ​សម័យ​ទាក់ទង​នឹង​អរិយធម៌​ខ្មែរ​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៩

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.