Friday, January 22, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីពីជនបរទេសដែលកំពុងប្រើប្រាស់ និង ការទទួលពាក្យសុំជាជនបរទេសអន្តោប្រវេសន្ត

ដោយ Pothe Thun
25/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
50
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

អនុក្រឹត្យ​លេខ ១២៩ អនក្រ​.​បក របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការលុបចោល និង ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់ និង ការទទួល​ពាក្យសុំ​ជា​ជនបរទេស​អន្តោ​ប្រវេ​សន្ត មាន​ឱសានវាទ​នៃ​ការអនុវត្ត​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ ។

តាម​របាយការណ៍​រប​ស់​ការិយាល័យ​គ្រប់គ្រង​ជនបរទេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​បូក​សារុប​លទ្ធផល​ការងារ ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់ ការទទួល​ពាក្យ​ប្រកាស​ទទួល​ស្កាល់ និង ប័ណ្ណ​ស្នាក់នៅ​អចិ​ន្ត្រៃ នា​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប បាន​ឲ្យ​ដឹងថា ឯកសារ​រដ្ឋបាល​កម្ពុ​ជា​មិន​ប្រក្រតី​ដែល​ត្រូវ​ដកហូត​មាន​ចំនួន ៦៣៤ ឯកសារ ជា​លទ្ធផល​ជាក់ស្តែង ឯកសារ​ដែល​ត្រូវ​ដកហូត​បាន​មាន​ចំនួន ៥៥៤ ឯកសារ ស្មើនឹង ៩៤% បើ​ប្រៀបធៀប​លទ្ធផល​សារុប ទាំង​ក្នុង​និង​ក្រៅ​តារាង​ឧបសម្ព័ន្ធ មាន​ចំនួន ៩៣២ ឯ​សារ ស្មើនឹង ១៤៧% ។ លទ្ធផល​នៃ​ការទទួល​ពាក្យ សុំ​ប្រកាស​ទទួលស្គាល់​ជា​ជនបរទេស អន្តោ​ប្រវេ​សន្ត​ចំនួន ៣ ១៩៣ ច្បាប់ ស្មើនឹង​ចំនួន ១ ៨៥៧ គ្រួសារ សារុប​សមាជិក​នៃ​គ្រួសារ​ទាំងនោះ ស្មើនឹង ៥ ០៦០ នាក់ ក្នុងនោះ​រួមមាន ៥ សញ្ជាតិ ( វៀតណាម ថៃ ឡាវ ភូមា និង នេ​ប៉ាល់ ) ។ ការស្នើសុំ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​មាន​ចំនួន ២ ៨៣២ ច្បាប់ ស្មើនឹង ១ ៦១២ គ្រួសារ មាន​សមាជិក​នៃ​គ្រួសារ​ទាំ​នោះ​ចំនួន ៤ ៥៨០ នាក់ និង​បានទទួល​ពា​ក្រ​សុំ​បន្ត​សុពលភាព​ប័ណ្ណ​ស្នាក់​អចិន្ត្រៃយ៍ ចំនួន ៣៦៩​នាក់ ក្នុងនោះ​រួមមាន​៥​សញ្ជាតិ ( វៀតណាម ថៃ ឡាវ ភូមា និង នេ​ប៉ាល់ ) ។​

គោលដៅ​នៃ​ការអនុវត្ត​អនុក្រឹត្យ​នេះ មាននៅ​ក្នុង​ក្រុង​សៀមរាប ស្រុក​សូទ្រនិគម ស្រុក​ជីក្រែង ស្រុក​ប្រាសាទបាគង និង​នៅ​ស្រុក​ពួក ហើយ​ឯកសារ​ដែល​ពួកគេ​កាន់កាប់​ប្រើប្រាស់​ដោយ​ខុសច្បាប់​នោះ រួមមាន សៀវភៅ​ស្នាក់ ( ក​២ ) សៀវភៅ​គ្រួសារ ( ក​៤ ) សេចក្តីចម្លង​សំបុត្រកំណើត​ខ្មេរ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ លិខិតឆ្លងដែន ជាដើម ។

ព័ត៌មានជាតិ ថ្មីៗ

កាកបាទក្រហមកម្ពុជា បើកកិច្ចប្រជុំគណៈកម្មាធិការសាខាទាំង២៥រាជធានី-ខេត្ត តាមប្រព័ន្ធវីដេអូ

កាកបាទក្រហមកម្ពុជា បើកកិច្ចប្រជុំគណៈកម្មាធិការសាខាទាំង២៥រាជធានី-ខេត្ត តាមប្រព័ន្ធវីដេអូ

21/01/2021
ប្រជាពលរដ្ឋខ្វះខាតសង្កាត់គោកចក៤០គ្រួសារ ទទួលអំណោយជាស្បៀងអាហារ ពីមូលនិធិឃុំ-សង្កាត់

ប្រជាពលរដ្ឋខ្វះខាតសង្កាត់គោកចក៤០គ្រួសារ ទទួលអំណោយជាស្បៀងអាហារ ពីមូលនិធិឃុំ-សង្កាត់

21/01/2021

ឧ​ត្ត​ម​សេនីយ​ឯក ហែម ថេ​ង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ជា​ប្រធាន​ក្រុមការងារ​ទី​៥ អំពី​ការងារ​បញ្ចប់ ការដកហូត​ឯកសា​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ពី​ជនបរទេស ដែល​កំពុង​កាន់កាប់​ប្រើប្រាស់ និង​ការទទួល​ពាក្យសុំ​ជា​ជនបរទេស​អន្តោ​ប្រវេ​សន្ត​ក្នុង​ខេត្តសៀមរាប មានប្រសាសន៍ថា ៖ ការសម្រេចបាន​លើ​ការងារ​នេះ គឺជា​មោទនភាព​របស់​កម្ពុជា ដែល​ត្រូវ​បានបញ្ចប់​ជម្ងឺ​រ៉ាំរ៉ៃ នៃ​ការគ្រប់គ្រង​ជនបរទេស សម្ពាធ​សង្គម​បានដាក់​បញ្ហា​ជាច្រើន អំពី​ការរស់នៅ​របស់​ជនបរទេស​នៅក្នុង​មាតុភូមិ​កម្ពុជា ។ ការគ្រប់គ្រង​ជនបរទេស​ដ៏​មាន​ប្រសិទ្ធិភាព និង គុណភាព តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល គឺជា​ការរក្សាបាន​ក្នុងនាម​ជា​ប្រទេសមួយ ជា​រដ្ឋ​មួយ ដែលមាន​អធិបតេយ្យភាព បូរណភាព​ទឹកដី មាន​រដ្ឋធម្មនុញ្ញ និង ព្រះ​មា​ហា​ក្សត្រ ។​

លោកជំទាវ យូ សុភា អភិបាលរង​ខេត្តសៀមរាប ទទួលបន្ទុក​ការងារ​ជំរឿន និង គ្រប់គ្រង​ជនបរទេស ជម្រុញ​ឲ្យ​សមត្ថកិច្ច​ជំនាញ និង អាជ្ញាធរ​ដែនដី សហការ​បន្ត​វិធានការ គ្រប់គ្រង​ជនបរទេស​អន្តោ​ប្រវេ​ស៍​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ព្រោះ​វា​អាចទាក់ទង​ដល់​កិច្ចការ​ថែរក្សា​សន្តិសុខ​ជាតិ ។ លោកជំទាវ សង្កត់ធ្ងន់ថា បើសិនជា​សមត្ថកិច្ច​មិន​ចេញ​លិខិត​ខុសច្បាប់​ឲ្យ​ជនបរទេស​ប្រើប្រាស់​ទេនោះ តើ​ជនបរទេស​ទាំងនោះ មាន​ឯកសារ​ខុសច្បាប់​មកពីណា ដើម្បី​ប្រើប្រាស់ ? អ្នក​សូកប៉ាន់ និង​អ្នកទទួល​សំណូក ប្រព្រឹត្តិ​អំ​ពោះ​ខុសច្បាប់ គឺ​ត្រូវ​ទទួលទោស​ជា​ធរមាន ដូចគ្នា ។ លោកជំទាវ​មាន​សុ​តិ​ដ្ឋិ​និយម​ថា ក្រោយពី​ឱសានវាទ​នៃ​ការអនុវត្ត​អនុក្រឹត្យ​នេះ ការកាន់កាប់​ប្រើប្រាស់​ឯកសា​រដ្ឋបាល​ក​ម្ពុ​ជា​មិន​ប្រក្រតី​នៃ​ជនបរទេស មិនអាច​កើតមានឡើង​សាជាថ្មី​បានឡើយ ដោយសារតែ​បញ្ហា​ខ្វះចន្លោះ ធួរ​រលុង ករណី​បង្កើត​បញ្ហា ត្រូវ​សមត្ថកិច្ច​ជំនាញ​បាន​រកឃើញ​អស់ហើយ​នៅក្នុង​បទពិសោធន៍​ការងារ​កន្លងមកនេះ ។​

ទោះជា​យ៉ាងណាក៏ដោយ លោកជំទាវ យូ សុភា វាយតម្លៃថា សមិទ្ធ​ល​ការងារ​នេះ គឺជា​ការកសាង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ លើ​ការងារ​គ្រប់គ្រង​ជនបរទេស ក្នុង​សម័យកាល តេ​ជោ សែន ។​

​អត្ត​បទ​និង​រូបភាព​៖​លោក ងិន គឹម​ឡេង​

​

Tags: ការដកហូត​ឯកសារ​រដ្ឋបាលការិយាល័យ​គ្រប់គ្រង​ជនបរទេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាបជនបរទេស​អន្តោ​ប្រវេ​សន្តអនុក្រឹត្យ​លេខ ១២៩ អនក្រ​.​បក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គការ​សិល្បៈ​សហ​សម័យ​ជប៉ុន​ ស្នើ​អាជ្ញាធរ​ជាតិ​អប្សរា​បង្កើត​គម្រោង​ពិព័រណ៍​សិល្បៈ​សហ​សម័យ​ទាក់ទង​នឹង​អរិយធម៌​ខ្មែរ​

អង្គការ​សិល្បៈ​សហ​សម័យ​ជប៉ុន​ ស្នើ​អាជ្ញាធរ​ជាតិ​អប្សរា​បង្កើត​គម្រោង​ពិព័រណ៍​សិល្បៈ​សហ​សម័យ​ទាក់ទង​នឹង​អរិយធម៌​ខ្មែរ​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៩

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៩

ក្រុមប្រឹក្សា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១ អាណត្តិ​ទី​៣ នៅ​ព្រឹក​មិញ​នេះ​

ក្រុមប្រឹក្សា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១ អាណត្តិ​ទី​៣ នៅ​ព្រឹក​មិញ​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

20/01/2021
មនុស្សម្នាក់ស្លាប់ និង១០នាក់រងរបួស ដោយព្យុះព្រិលទឹកកក នៅប្រទេសជប៉ុន

មនុស្សម្នាក់ស្លាប់ និង១០នាក់រងរបួស ដោយព្យុះព្រិលទឹកកក នៅប្រទេសជប៉ុន

20/01/2021
មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

19/01/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (257)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,124)
  • ព័ត៌មានកីឡា (21)
  • ព័ត៌មានជាតិ (2,858)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (446)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (331)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (437)
  • សេដ្ឋកិច្ច និង កសិកម្ម (115)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.