Tuesday, August 16, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១ អាណត្តិ​ទី​៣ នៅ​ព្រឹក​មិញ​នេះ​

ដោយ Pothe Thun
26/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមប្រឹក្សា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១ អាណត្តិ​ទី​៣ នៅ​ព្រឹក​មិញ​នេះ​
117
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ព្រឹក​ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ​២០១៩​នេះ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប មាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២ ដើម្បី​ពិនិត្យ​ពិភាក្សា ទៅលើ​របាយការណ៍ លទ្ធផល​ការងារ​របស់​រដ្ឋបាល​ខេត្ត ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​២ ដែល​នៅ​សេសសល់​រយៈពេល​បី​ខែ​ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ខេត្ត និង ធ្វើការ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ ០១៥ ស​ណន របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការរៀបចំ​បទបញ្ជាផ្ទៃក្នុង និង គំរូ​បទបញ្ជាផ្ទៃក្នុងរ​បស់​ក្រុមប្រឹក្សា និង ការពិនិត្យ ពិភាក្សា​ការរៀបចំ​សេចក្តីព្រាង​ប្រតិទិន កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ខេត្ត រយៈពេល​១២​ខែ និង លើកឡើង​នូវ​បញ្ហា​ផ្សេងៗ ក្រោម​កិច្ចដឹកនាំ​ប្រជុំ​របស់​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អាជ្ញាធរ​ជាតិ​អប្សរា និង អស់លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន អង្គភាព​ជុំវិញ​ខេត្ត ។​

​ក្នុងនោះដែរ លោក សុខ ថុល នាយក​រដ្ឋបាល​សាលាខេត្ត ក៏បាន​អាន​នូវ​របាយការណ៍​លទ្ធផល​ការងារ និង ទិសដៅ ដែល​ត្រូវអនុវត្ត​បន្ត​របស់​រដ្ឋបាលខេត្ត​សៀមរាប ដែល​នៅ​សេសសល់​ក្នុង​អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត និង ការ អាន​នូវ​សេចក្តីណែនាំ របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការរៀបចំ​បទបញ្ជាផ្ទៃក្នុង និង គំរូ​បទបញ្ជាផ្ទៃក្នុងរ​បស់​ក្រុមប្រឹក្សា និង ការពិនិត្យ ពិភាក្សា​ការរៀបចំ​សេចក្តីព្រាង​ប្រតិទិន កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ខេត្ត រយៈពេល​១២​ខែ នៃ​អាណត្តិ​ទី​៣ ។ ក្នុងនោះដែរ​សមាជិក​ក្រុមប្រឹក្សា ក៏បាន​ធ្វើការ​ពិនិត្យ ពិភាក្សា ទៅលើ​ខ្លឹមសារ នៃ​សេចក្តីព្រាង​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមប្រឹក្សា ទៅតាម​ជំពូក​និ​មួយៗ យ៉ាង​ល្អិតល្អន់ និង ស៊ីជម្រៅ​ទៅលើ​ខ្លឹមសារ​ទាំងនោះ ព្រមទាំង​សេចក្តីព្រាង​ប្រតិទិន​នៃ​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត​ទាំង​១២​ខែ​ផងដែរ ។

​មានប្រសាសន៍​នាឱកាស​នេះដែរ ឯកឧត្តម ទៀ សីហា ក៏បាន​ធ្វើការ​បញ្ជាក់ជូន​ដល់ កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ ឲ្យ​បាន​ជ្រាប​ច្បាស់ អំពី​ឋានានុក្រម ពី​តួនាទី​ភារកិច្ច​របស់​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ក្នុង​និតិ​បញ្ញា​ត និង និតិប្រតិបត្តិ ។ ឯកឧត្តម​ក៏បាន​លើក ឡើង​ផ្តោតទៅលើ​ការងារ​ធនធាន​រ៉ែ និង សំណង់ គឺ មន្ទីរជំនាញ​គឺ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​បញ្ហា​សំណង់​នៅក្នុង​ក្រុង ស្រុង ទាំង ចាស់ ទាំងថ្មី អំពី​បទដ្ឋាន​បច្ចេកទេស​សំណង់ ក្នុងពេល​សាងសង់​បាន​ត្រឹមត្រូវ​ទៅតាម​បទដ្ឋាន​បច្ចេកទេស ព្រមទាំង​មានច្បាប់​អនុញ្ញាត​ឲ្យ សាងសង់​ហើយ​ឬ​នៅ តែបើ​រាល់​សំណង់​ទាំងឡាយណា​គ្នា​ច្បាប់​ត្រឹមត្រូវ ហើយ​ខុស​ទៅនឹង​បទដ្ឋាន​បច្ចេកទេស​សាងសង់ គឺ​ត្រូវ​បញ្ឈប់ ជាបន្ទាន់ ឬ ធ្វើការ​រុះរើ ដើម្បី​ធានា​ដល់​សន្តិសុខ សុវត្ថិ​ភាពជា​សាធារណៈ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​កើតឡើង​ដូច​នៅ​ខេត្ត​ព្រះសីហនុ ។

ព័ត៌មានជាតិ ថ្មីៗ

កិច្ចប្រជុំណែនាំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យសហគមន៍ ឆ្នាំ២០២២ របស់មន្ទីរផែនការខេត្តសៀមរាប

កិច្ចប្រជុំណែនាំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យសហគមន៍ ឆ្នាំ២០២២ របស់មន្ទីរផែនការខេត្តសៀមរាប

16/08/2022
កិច្ចប្រជុំស្តីពីការចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋដែលបានសាងសង់ និងកាន់កាប់ដីធី្លក្នុងតំបន់រមណីយដ្ឋានអង្គរ

កិច្ចប្រជុំស្តីពីការចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋដែលបានសាងសង់ និងកាន់កាប់ដីធី្លក្នុងតំបន់រមណីយដ្ឋានអង្គរ

16/08/2022

​ឯកឧត្តម ទៀ សីហា បន្តថា ចំពោះ​បញ្ហា​ការដឹកជញ្ជូន​ធនធាន​រ៉ែ និង ជីក​កកាយ​អាច​ម៌​ដី នោះ មន្ទីរជំនាញ​ត្រូវធ្វើ​ការពិនិត្យ​ជាបន្ទាន់​ឲ្យ​ឆាប់រហ័ស នៅតាម​ការដ្ឋាន អំពី​ច្បាប់​អនុញ្ញាត និង ការជីក​នោះ​ត្រឹមត្រូវ​ទៅតាម​ការណែនាំ របស់​មន្ទីរជំនាញ​ឬ​យ៉ាងណា តែបើ​ការដ្ឋាន​ណា​គ្មាន​ច្បាប់​នោះ ត្រូវធ្វើ​ការផ្អាក់​ឬ​បិទ​តែម្តង មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ឡើង ។ ម្យ៉ាងទៀត ចំពោះ ការដឹកជញ្ជូន​ធនធាន​រ៉ែ ( ដី , ខ្សាច់ , ថ្ម , ឥដ្ឋ ) នាពេល​កន្លងមក បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់់​បរិស្ថាន​ក្នុង​ក្រុង ដោយ​ខេត្តសៀមរាប ជា​តំបន់ គោលដៅ​របស់​ភ្ញៀវ​ទេសចរណ៍ ចូលមក​ទស្សនា​កម្សាន្ត ។ ដូច្នេះ​ទាំង​កម្លាំង​សមត្ថកិច្ច មន្ទីរជំនាញ​ពាក់ព័ន្ធ គឺ​ត្រូវ​រួមសហការ​គ្នា អនុវត្ត ឲ្យ​ខាងតែបាន ចំពោះ​បញ្ហា​រថយន្ត​ដឹកជញ្ជូន​ដី ដែល​ធ្វើ​ឲ្យ​ធ្លាក់​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង​បន្តទៀត ។​

​មានមតិ​បូកសរុប​លទ្ធផល​នៃ​កិច្ចប្រជុំ​នោះ ឯកឧត្តម អ៊ឹង ហឿន ក៏បាន​លើក​នូវ​សំណូមពរ​ដល់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ដែល​មិនទាន់បាន​ធ្វើការ​ប្រកាស់​ទ្រព្យសម្បត្តិ ត្រូវ​ប្រ​ញ៉ាប់​ធ្វើជា​បន្ទាន់ ព្រមទាំង​ក្រើនរំលឹក​ដល់ ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន អង្គភាព​ជុំវិញ​ខេត្ត ត្រូវ​ធ្វើការ​ផ្តល់នូវរ​បាយ​ការណ៍​សកម្មភាព លទ្ធផល​ដែល​សាមី​មន្ទីរ ស្ថាប័ន អង្គភាព​អនុវត្តបាន​ប្រចាំខែ​និ​មួយៗ ទៅតាម​ការកំណត់​រប​ស់ រដ្ឋបាល​សាលាខេត្ត និង ត្រូវមាន​វត្តមាន​ចូលរួម​ប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​ឲ្យ​បាន​គ្រប់​មន្ទីរ ស្ថាប័ន អង្គភាព​ផងដែរ ។

​ឯកឧត្តម អ៊ឹង ហឿន មានប្រសាសន៍​បន្តថា ម្យ៉ាងទៀត​រាល់​កិច្ចការ​សេសសល់​ទាំង​ប៉ុន្មាន គណៈ​អភិបាលខេត្ត ត្រូវយក​នូវ​រាល់​ការងារ​ដែល​លើកឡើង​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១ របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣ ទៅធ្វើ​ការអនុវត្ត​ប្រតិបត្តិ​ការងារ​ឲ្យ​ទទួលបាន​លទ្ធផល ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ មាន​ភាពប្រសើរឡើង ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​នៅតាម​មូលដ្ឋាន​ឃុំ សង្កាត់ ឲ្យ​មានការ​រីកចម្រើន​ទៅ​ថ្ងៃ​អនាគត ៕

​អត្ថបទ និង រូបភាព ៖ ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល ៖ អ៊ុន ណា​រាជ្យ​

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​រដ្ឋបាល​សាលាខេត្ត​សៀមរាបអភិបាលខេត្តនិងប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បង្កាន់ដៃ​នាគ​ដែល​លម្អ​ដោយ​អសុរ​និង​ទេវតានៅ​ក្លោងទ្វារ​ដី​ឆ្នាំង​កំពុង​ទទួលបាន​ការជួស​ជុល​ពី​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​

បង្កាន់ដៃ​នាគ​ដែល​លម្អ​ដោយ​អសុរ​និង​ទេវតានៅ​ក្លោងទ្វារ​ដី​ឆ្នាំង​កំពុង​ទទួលបាន​ការជួស​ជុល​ពី​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​

កិច្ចប្រជុំ​ផ្លូវ​ការលើក​ទី២០នៃ​អនុគណៈកម្មាធិការ​អាស៊ាន​ផ្នែក​វប្ប​ធ៌​ម​និង​កិច្ចប្រជុំ​លើក​ទី​៨​បណ្តាញ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​អាស៊ាន

កិច្ចប្រជុំ​ផ្លូវ​ការលើក​ទី២០នៃ​អនុគណៈកម្មាធិការ​អាស៊ាន​ផ្នែក​វប្ប​ធ៌​ម​និង​កិច្ចប្រជុំ​លើក​ទី​៨​បណ្តាញ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​អាស៊ាន

ដើមឈើ​ចំនួន​២,០០០​ដើមត្រូវបាន​ដាំ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

ដើមឈើ​ចំនួន​២,០០០​ដើមត្រូវបាន​ដាំ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

08/08/2022
លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

08/08/2022
ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

03/08/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    199 shares
    Share 80 Tweet 50
  • អ្នកឧកញ៉ា គួច ម៉េងលី៖ អាណាព្យាបាល គួរផ្តោតសំខាន់ឱ្យកូនៗរបស់ខ្លួន សិក្សាចំណេះដឹងទូទៅភាសាជាតិជាមុន

    35 shares
    Share 14 Tweet 9
  • អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាភ្ញៀវទេសចរណ៍អន្ដរជាតិ ដែលទិញសំបុត្រចូលទស្សនាអង្គរមួយថ្ងៃ អាចទស្សនាបានពីរថ្ងៃ និងមានសុពលភាព៥ថ្ងៃ

    31 shares
    Share 12 Tweet 8
  • អាជ្ញាធរខេត្ដសៀមរាប បង្ហាញការព្រួយបារម្ភខណៈយុវជនមួយចំនួនកំពុងពេញនិយមខ្លាំងក្នុងការជក់បារី និងបារីអេឡិចត្រូនិក

    27 shares
    Share 11 Tweet 7
  • ឯកឧត្តមអភិបាលខេត្តសៀមរាប ព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះមន្ដ្រី ឬអាជ្ញាធរ ចូលទៅកាន់កាប់ដីព្រៃលិចទឹកនៅបឹងទន្លេសាបក្រោយការកាត់ឆ្វៀល

    23 shares
    Share 9 Tweet 6

ព័ត៌មានទូទៅ

  • Actualizar Archivos Dll (1)
  • Dating Tips (2)
  • Driver Updater (1)
  • Malware Specific Removal (1)
  • Mise à jour DLL (1)
  • Missing Dll Files (1)
  • Open Dll Files (1)
  • Unwanted Ads Removal (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (407)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,747)
  • ព័ត៌មានកីឡា (34)
  • ព័ត៌មានជាតិ (4,138)
  • ព័ត៌មានជាតិទូទៅ (184)
  • ព័ត៌មានអន្តរជាតិ (616)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (583)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (742)
  • សាសនា និង មនុស្សធម៌ (730)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (159)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.