Saturday, January 16, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

បង្កាន់ដៃ​នាគ​ដែល​លម្អ​ដោយ​អសុរ​និង​ទេវតានៅ​ក្លោងទ្វារ​ដី​ឆ្នាំង​កំពុង​ទទួលបាន​ការជួស​ជុល​ពី​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​

ដោយ Pothe Thun
26/06/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
បង្កាន់ដៃ​នាគ​ដែល​លម្អ​ដោយ​អសុរ​និង​ទេវតានៅ​ក្លោងទ្វារ​ដី​ឆ្នាំង​កំពុង​ទទួលបាន​ការជួស​ជុល​ពី​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​
24
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​បង្កាន់ដៃ​នាគ​លម្អ​ដោយ​អសុរ​និង​ទេវតា​នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង កំពុងដំណើរការ​បើក​ការដ្ឋាន​ជួសជុល​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ក្រោយពី​ទទួលបាន​អនុសាសន៍​សម្រេច​ពី​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ​។​

​ឯកឧត្តម គឹម សុ​ធិ​ន អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ បានឱ្យដឹងថា កន្លែង​សំខាន់​ដែល​ត្រូវ​ជួសជុល​មាន​រូប​ទេវតា​៥​អង្គ និង​រូប​យក្ស​កាន់​ក្បាល​នាគ​នៅ​ផ្នែក​ខាងមុខ​ដែល​ផ្អៀង គ្រឹះ​ស្រុត​ដោយសារ​ទឹកភ្លៀង​ហូរ​ច្រោះ​ដី ទើប​តម្រូវឱ្យ​មានការ​ជួសជុល ព្រោះ​មាន​ហានិភ័យ​ខ្ពស់​។ នឹង​ដើម្បី​ជៀសវាង​ការដួលរលំ អ្នកជំនាញ​ត្រូវ​រើ​ពង្រឹង​គ្រឹះ និង​រៀប​រូប​ឱ្យ​រឹងមាំ មាន​ជំហ​ត្រង់​ឡើងវិញ​។ ម្យ៉ាងទៀត ក្បាល​នាគ​នេះ​ធ្លាប់​ដួល​រួច​ម្តង​ហើយ ព្រោះ​វា​ខុសពី​ជំនាន់​បារាំង​។

​ឯកឧត្តម គឹម សុ​ធិ​ន បន្តថា សម្រាប់​គម្រោង​នេះ​អាជ្ញាធរ​អប្សរា នឹង​បញ្ចប់​ក្នុង​រយៈពេល​១​ឆ្នាំ ហើយ​ចំពោះ​ការចំណាយ​ថវិការ គឺ​របស់​មូលនិធិ​អភិរក្ស​អង្គរ ជួសជុល​ដោយ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​។​

ព័ត៌មានជាតិ ថ្មីៗ

ចំណីអាហារផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួនត្រូវបានដកហូត នៅផ្សារមួយកន្លែង ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

ចំណីអាហារផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួនត្រូវបានដកហូត នៅផ្សារមួយកន្លែង ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

15/01/2021
ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ត្រូវលើកទៅដើមខែកុម្ភៈ និងវិនិច្ឆ័យលទ្ធផលដោយប្រព័ន្ធឌីជីថល

ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ត្រូវលើកទៅដើមខែកុម្ភៈ និងវិនិច្ឆ័យលទ្ធផលដោយប្រព័ន្ធឌីជីថល

15/01/2021

​លោក ឃា​ម មុនី ស្ថាបត្យករ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ និង​ជា​ប្រធាន​គម្រោង​ជួសជុល​បានឱ្យដឹងថា បង្កាន់ដៃ​នាគ​លម្អ​ដោយ​អសុរ​និង​ទេវតា​នៅ​ក្លោងទ្វារ​ដី​ឆ្នាំង​មាន​ប្រវែង​១១២​ម៉ែត្រ រង​ការខូចខាត​ដោយសារ​កត្តា​មនុស្ស ភាព​ជាប់​មាំ​របស់​សម្ភារៈ​ហួស​កាលកំណត់ អាយុកាល​នៃ​ថ្ម អាកាសធាតុ និង​រុក្ខជាតិ​ជាដើម​។ ម្យ៉ាងទៀត បើតាម​រយៈ​រូបភាព​ថត​មុន​ឆ្នាំ​១៩៣៩ ចម្លាក់​ទាំងនេះ​គឺ​ដួល​ទាំងអស់ គ្មាន​រូបរាង​ជា​ជួរ​អ្វី​ឡើយ ហើយ​ត្រូវបាន​បារាំង​ជួសជុល​រួចរាល់​នៅ​ឆ្នាំ​១៩៤៤​។​

​លោក ឃា​ម មុនី បន្តថា មូលហេតុ​សំខាន់​ដែល​ត្រូវ​ជួសជុល​អសុរ ព្រោះ​ចម្លាក់​នេះ​ទ្រេត ហើយ​ក្បាល​នាគ​បាន​ធ្លាក់​អស់​។ ចំណែក​ទេវតា​៥​អង្គ គឺ​ប្រឈម​ខ្លាំង​នឹង​ការ​រលំ​ដួល រីឯ​ស៊ីម៉ង់​តិ៍​ដែលជា​បាយអរ​របេះ​ចេញពី​សំណង់​ពុកផុយ​អស់​សុពលភាព​។ ដូច្នេះ​ក្រុមការងារ​នឹង​រៀបចំ​ជួសជុល​សារ​ឡើងវិញ ព្រមទាំង​រៀប​ប្រព័ន្ធ​បង្ហូរទឹក កុំឱ្យ​វាដក់​ឬ​ហូរ​ច្រោះ​ដី​និង​ស្វែងរក​ថ្ម​ចាស់​មក​បំពេញ​កន្លែង​បាត់បង់ ឱ្យ​ត្រឹមត្រូវ​តាម​លំនាំ​ដើម ដូច​សម័យ​បារាំង​បាន​ជួសជុល​រួច​នា​ឆ្នាំ​១៩៤៤៕

 

​អត្ថបត និង រូបភាព ៖ អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល ៖ អ៊ុន ណា​រាជ្យ​

Tags: បង្កាន់ដៃ​នាគ​ព័ត៌មានខេត្ដសៀមរាបអាជ្ញាធរជាតិអប្សរាឯកឧត្តម គឹម សុ​ធិ​ន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំ​ផ្លូវ​ការលើក​ទី២០នៃ​អនុគណៈកម្មាធិការ​អាស៊ាន​ផ្នែក​វប្ប​ធ៌​ម​និង​កិច្ចប្រជុំ​លើក​ទី​៨​បណ្តាញ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​អាស៊ាន

កិច្ចប្រជុំ​ផ្លូវ​ការលើក​ទី២០នៃ​អនុគណៈកម្មាធិការ​អាស៊ាន​ផ្នែក​វប្ប​ធ៌​ម​និង​កិច្ចប្រជុំ​លើក​ទី​៨​បណ្តាញ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​អាស៊ាន

ដើមឈើ​ចំនួន​២,០០០​ដើមត្រូវបាន​ដាំ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

ដើមឈើ​ចំនួន​២,០០០​ដើមត្រូវបាន​ដាំ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

រដ្ឋបាល​ស្រុក​ប្រាសាទបាគង ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិនិង​បរិស្ថាន​ពិភពលោក ថ្ងៃទី ០៥ ខែ មិថុនា ជាមួយនឹង​ការដាំ​កូនឈើ​ជាង​៥០០០​ដើម​

រដ្ឋបាល​ស្រុក​ប្រាសាទបាគង ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិនិង​បរិស្ថាន​ពិភពលោក ថ្ងៃទី ០៥ ខែ មិថុនា ជាមួយនឹង​ការដាំ​កូនឈើ​ជាង​៥០០០​ដើម​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

24/08/2020
នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

24/08/2020
ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

06/08/2020

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (255)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,117)
  • ព័ត៌មានកីឡា (21)
  • ព័ត៌មានជាតិ (2,845)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (443)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (328)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (435)
  • សេដ្ឋកិច្ច និង កសិកម្ម (113)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.