Saturday, March 25, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំ​ផ្លូវ​ការលើក​ទី២០នៃ​អនុគណៈកម្មាធិការ​អាស៊ាន​ផ្នែក​វប្ប​ធ៌​ម​និង​កិច្ចប្រជុំ​លើក​ទី​៨​បណ្តាញ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​អាស៊ាន

ដោយ Pothe Thun
26/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំ​ផ្លូវ​ការលើក​ទី២០នៃ​អនុគណៈកម្មាធិការ​អាស៊ាន​ផ្នែក​វប្ប​ធ៌​ម​និង​កិច្ចប្រជុំ​លើក​ទី​៨​បណ្តាញ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​អាស៊ាន
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អនុគណៈកម្មាធិការ​អា​ស៊ាន​ផ្នែក​វប្ប​ធ៌​ម​និង​កិច្ចប្រជុំ​លើក​ទី​៨​បណ្តាញ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​អាស៊ាន បូក​បី​
​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សណ្ឋាគារ​សុខា​ល័យ​ខេត្តសៀមរាប ក្រោម​អធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សី​ល្បៈ និង​វត្តមាន​មន្ត្រី​ជំនាញ​ខាង​វប្បធម៌ មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំង​១០ និង​អាស៊ាន​បូក​បី មាន​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង ហើយ​កិច្ចប្រជុំ​នេះ​មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៥​ដល់​២៦​ខែមិថុនា​ឆ្នាំ​២០១៩ ។​

​ថ្លែង​បើក​កិច្ចប្រជុំ ឯកឧត្តម ឯកឧត្តម សំរាំង កំសាន្ត បាន​មានប្រសាសន៍ថា​៖​កិច្ចប្រជុំ​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​ក្នុង​តំបន់​និង​ប្រទេស​ដៃគូ​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន ក្នុងការ​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរ​ទស្សនៈ​គំនិត​យោបល់​គ្នា​ទៅវិញទៅមក​ពាក់​ព័​ន្ឋ​ទៅនឹង​វិស័យ​វប្បធម៌ ដើម្បី​ថែ​រក្ស អភិវឌ្ឍ និង​អភិរក្ស​វិស័យ​វប្បធម៌ និង​ពិភាក្សា​លើ​បញ្ហា​រួម​ដូចជា​ការអភិវឌ្ឍន៍​ធនធានមនុស្ស​នៅក្នុង​វិស័យ​វប្បធម៌​ឧស្សាហកម្ម​ធុន​តូច​និង​មធ្យម​និង​ការលើកកម្ពស់​បេតិកភណ្ឌ​វប្បធម៌ ក្នុងប្រទេស​រៀងខ្លួន​ក៍​ដូចជា​ក្នុង​តំបន់​។​

​ឯកឧត្តម មានប្រសាសន៍​បញ្ជាក់ថា គណៈកម្មាធិការ​ពារ​វប្បធម៌​អាស៊ាន (COCI) បាន​បង្កើតឡើង​នៅ​ខែតុលា​ឆ្នាំ 1978 ក្នុង​គោលបំណង ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​វិស័យ​វប្ប​ធ៌​ម​និង​ពត៌មាន​ដើម្បី​លើក​កំពស់​ការយល់ដឹង​រវាង​គ្នា​ទៅវិញទៅមក​ពង្រឹង​ចំណង​សាមគ្គីភាព​ជាមួយ​ប្រជាជន​ក្នុង​តំបន់​អាស៊ាន និង​មាន​សកម្មភាព​ជាច្រើន​ទៀត​ដើម្បី​លើកកម្ពស់​ទេពកោសល្យ​និង​លើកកម្ពស់​អន្តរ​កម្ម​ក្នុងចំណោម​អ្នកជំនាញ​អាស៊ាន រាប់បញ្ចូល​ទាំង អ្នកនិពន្ធ វិចិត្រករ​និង​អ្នកគាំទ្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម​។​

ព័ត៌មានជាតិ ថ្មីៗ

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

24/03/2023
សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

24/03/2023

​ឯកឧត្តម បន្តថា ទំនាក់ទំនង​សន្ទនា​លើ​ផែនការ​សកម្មភាព​ពាក់​ព័​ន្ឋ​ជាមួយ​វិស័យ​វប្បធម៌​តំបន់​អាស៊ាន ជាមួយ ប្រទេស​ដៃគូ​សហប្រតិបត្តិការ មាន អាស៊ាន​ចិន អាស៊ាន​កូរ៉េ និង​អាស៊ាន​ជប៉ុន បាន​នឹង​កំពុង​អនុវត្តន៍​រួមគ្នា​ជាច្រើន​ឆ្នាំ ទទួលបាន​ល​ទ្ឋ​ផល​ប្រកបដោយ​ផ្លែផ្កា​ដើម្បី​បង្ហាញ​ពី​វប្បធម៌​អាស៊ាន​និង​ធ្វើឱ្យ​កាន់តែ​សម្បូរបែប​នៃ​វប្បធម៌​ចំរុះ​នៅក្នុង​តំបន់​និង​ក្រៅ​តំបន់​។

​លោក ហេង សុ​ផា​ឌី សាកលវិទ្យាធិការ​ស្តីទី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សី​ល្បៈ និង​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ មានប្រសាសន៍ថា កិច្ចប្រជុំ​ទាំងពីរ​នេះ​ធ្វើឡើង​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដោយ​ផ្តោតទៅលើ​វិស័យ​វប្បធម៌​ក្នុង​តំបន់ ចែករំលែក​ចំណេះដឹង​ផ្សេងៗ​ដល់​គ្នា​ទៅវិញទៅមក​ពាក់​ព័​ន្ឋ​ទៅនឹង​វប្បធម៌ ប្រពៃណី​ទំនៀម​ទំលាប់​នៃ​ការរស់នៅ​របស់​ប្រជាជន​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​ដៃគូ​ក្នុង​បណ្តាញ​សហប្រតិបត្តិការ​វប្បធម៌ អាស៊ាន​បូក​៣ មាន​ចិន កូរ៉េ និង​ជប៉ុន​ផងដែរ ដើម្បី​រកឱ្យឃើញ​នូវ​ការរីកចម្រើន និង​ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅលើ​គម្រោង​ផ្សេងៗ​ពាក់​ព័​ន្ឋ​ទៅនឹង​ការអភិរក្ស និង​លើក​តម្លៃ​វប្បធម៌​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​ប្រទេស​ដៃគូ​សហប្រតិបត្តិការ​។​

​លោក ហេង សុ​ផា​ឌី បន្តថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​មួយឆ្នាំ​ម្តង ទៅតាម​លំដាប់​អក្ខរក្រម​ឈ្មោះ​ប្រទេស​ក្នុង​តំបន់​អាស៊ាន នេះ​ជា​លើក​ទី​៣​សម្រាប់​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​និង​ដឹកនាំ​កិច្ចប្រជុំ ខណៈដែល​ឆ្នាំក្រោយ​កិច្ចប្រជុំ​នេះ​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​ប្រទេស​ណ្ឌូ​ណេ​ស៊ី​នៅ​អំឡុង​ខែកក្កដា​ឆ្នាំ​២០២០ ៕

 

​អត្ថបទ និង រូបភាព ៖ យូ វង្ស​
​កែសម្រួល ៖ អ៊ុន ណា​រាជ្យ​

Tags: កិច្ចប្រជុំ​ផ្លូវ​ការលើក​ទី 20កិច្ចប្រជុំ​លើក​ទី​៨កិច្ចសហប្រតិបត្តិការ​វប្បធម៌​អាស៊ានអនុគណៈកម្មាធិការ​អាស៊ាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ដើមឈើ​ចំនួន​២,០០០​ដើមត្រូវបាន​ដាំ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

ដើមឈើ​ចំនួន​២,០០០​ដើមត្រូវបាន​ដាំ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

រដ្ឋបាល​ស្រុក​ប្រាសាទបាគង ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិនិង​បរិស្ថាន​ពិភពលោក ថ្ងៃទី ០៥ ខែ មិថុនា ជាមួយនឹង​ការដាំ​កូនឈើ​ជាង​៥០០០​ដើម​

រដ្ឋបាល​ស្រុក​ប្រាសាទបាគង ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិនិង​បរិស្ថាន​ពិភពលោក ថ្ងៃទី ០៥ ខែ មិថុនា ជាមួយនឹង​ការដាំ​កូនឈើ​ជាង​៥០០០​ដើម​

អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញថា គម្រោង​ស្តារ​ស្ទឹង​សៀមរាប​ជំហាន​ទី​២​និង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៩​ឬ​ដើមឆ្នាំ​២០២០

អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញថា គម្រោង​ស្តារ​ស្ទឹង​សៀមរាប​ជំហាន​ទី​២​និង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៩​ឬ​ដើមឆ្នាំ​២០២០

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1370 shares
    Share 548 Tweet 343
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    886 shares
    Share 354 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    647 shares
    Share 259 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    575 shares
    Share 230 Tweet 144
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (475)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,026)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,619)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (701)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (782)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.