អាជ្ញាធរខេត្តសៀមរាប បង្ហាញពីគម្រោងជម្លៀសពលរដ្ឋចេញពីមុខព្រះអង្គធំ និង ទឹកធ្លាក់ភ្នំគូលែន ដើម្បីបញ្ចៀសនូវផលប៉ះពាល់ និង ការបំពុលបរិស្ថាន ដែលជាទីកន្លែងទីសក្ការៈសម្រាប់បូជា
ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា បញ្ហានៃការជម្លៀសប្រជាពលរដ្ឋនៅមុខព្រះអង្គធំ និង ទឹកធ្លាក់លើខ្នងភ្នំគូលែន ឲ្យទៅនៅទីតាំងថ្មីនោះ អាជ្ញាធរខេត្ត បានរៀបចំគណៈកម្មការចម្រុះ ក្នុងការគ្រប់គ្របប្រជាពលរដ្ឋដែលរស់នៅទីនោះ ដើម្បីអាជ្ញាធរយើងធ្វើការកំណត់ឲ្យពួកគាត់មកបោះទីតាំងលំនៅដ្ឋានថ្មី ក្នុងការបញ្ជៀសនូវផលប៉ះពាល់ និង បំពុលបរិស្ថាននៅតំបន់រមណីយដ្ឋានធម្មជាតិ ដែលជាទីកន្លែងទីសក្ការៈបូជា របស់បងប្អូនប្រជាពុទ្ធបរិស័ទ និង ភ្ញៀវទេសចរណ៍ទៀតផង ...