Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរ​ជាតិ​អប្សរា សម្រេច​បញ្ឈប់​ការដាក់​ជួល​អង្រឹង និង​កន្ទេល​អង្គុយលេង នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត​

ដោយ Pothe Thun
13/08/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរ​ជាតិ​អប្សរា សម្រេច​បញ្ឈប់​ការដាក់​ជួល​អង្រឹង និង​កន្ទេល​អង្គុយលេង នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត​
331
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អាជ្ញាធរ​ជាតិ​អប្សរា បានសម្រេច​បញ្ឈប់​ទាំងស្រុង នូវ​ការប្រកបរ​បរដាក់​ជួល​អង្រឹង និង​កន្ទេល​អង្គុយលេង របស់​ប្រជាពលរដ្ឋ​នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត រួមមាន នៅ​ជុំវិញ​ត្រពាំង​សេស មុខ​ប្រាសាទព្រហ្មកិល និង​វាលស្មៅ​តា​មក​សិន្ធុ​អង្គរវត្ត​។ នេះ​បើតាម​សេចក្ដីជូនដំណឹង របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩​នេះ​។​

​ការបញ្ឈប់ លែង​ឲ្យ​មានការ​ប្រកប​របរ​អា​ជីវ​កម្មនេះ បានចេញ​សេចក្ដីសម្រេច​ក្រោម​ហេតុផល​ថា ការដាក់​ជួល​កន្ទេល និង​អង្រឹង លំហែកាយ រួម​និង​លក់​ចំណីអាហារ ជូន​ភ្ញៀវទេសចរ​ក្នុង​បរិវេណ​នេះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ត​ម្លៃ​បេតិកភណ្ឌ​វប្បធម៌ ក៏ដូចជា​ប៉ះពាល់​ដល់​បរិស្ថាន សណ្ដាប់ធ្នាប់​សាធារណៈ នៃ​រមណីយដ្ឋាន​អង្គរ​។​

​ក្នុង​សេចក្ដីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ករណីនេះ កន្លងមក​ក្រុមការងារ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​សហការ​ជាមួយ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ និង​អាជ្ញាធរ​មូលដ្ឋាន ក៏បាន​ធ្វើការ​ណែនាំ​ឱ្យ ក្រុមអាជីវករ​មិន​ឲ្យ​មាន​ការដាក់​ជួល​អង្រឹង និង​ក្រាលកន្ទេល​នៅ​បរិវេណ​នេះឡើយ ប៉ុន្តែ​ពួកគាត់​នៅតែ​បន្ត​ប្រព្រឹត្តិ​ដោយ​មិន​ខ្វល់​ពី​បំរាម​ឡើយ​។ ក្រោយពី​សេចក្ដីជូនដំណឹង​ចូល​ជា​ធរមាន អាជ្ញាធរ​នឹង​ទុកពេល​ឱ្យ​ក្រុមអាជីវករ​ទាំងអស់​នៅ​ទីតាំង​ខាងលើ​រយៈពេល​៤៥​ថ្ងៃ រាប់​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ ដើម្បី បញ្ឈប់​សកម្មភាព​ក្រាលកន្ទេល ដាក់​អង្រឹង និង​សម្ភារ​ផ្សេងៗ​នៅ​ជុំវិញ​ត្រពាំង​សេស មុខ​ប្រាសាទព្រហ្មកិល និង​លើ​វាលស្មៅ​ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​។ ក្នុងករណី អាជីវករ​នៅតែ​បន្តសកម្មភាព​បែបនេះ​ទៀត អាជ្ញាធរ​ជាតិ​អប្សរា នឹងធ្វើ​ការ​រឹបអូស​សម្ភារៈ ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការ​ខូ​ត​ខាត​ណាមួយ​ឡើយ​។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​គួរ​បញ្ជាក់ថា វាលស្មៅ​មុន​ប្រាសាទអង្គរវត្ត បាន​ក្លាយជា​កន្លែង​ដ៏​ពេញនិយម​សម្រាប់​សាធារណជន​មួយចំនួន ដែល​ចូលចិត្ត​អង្គុយ​ហូប​អាហារ និង​ជួបជុំគ្នា​រាល់ពេល​ល្ងាច​។ ដោយ​មើលឃើញ​ពី​ឱកាស​នេះ ក្រុមអាជីវករ​បាន​ប្រជែង​គ្នា​លក់​ចំណីអាហារ ដាក់​ជួល​កន្ទេល និង​អង្រឹង ដែល​បង្ក​ឲ្យ​ងាប់​ស្មៅ ការ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់ រីឯ​ក្រុម​អា​ជីករ និង​ភ្ញៀវទេសចរ​មួយចំនួន ក៏​មិនបាន​ចូលរួម​សំអាត​ផងដែរ​៕

 


​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វី​ន​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ត្រពាំង​សេស​ប្រាសាទព្រហ្មកិល​ប្រាសាទអង្គរវត្ត​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ជូនអំណោយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ក្នុងស្រុក​សូទ្រនិគម ដែល​លំនៅដ្ឋាន​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ជូនអំណោយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ក្នុងស្រុក​សូទ្រនិគម ដែល​លំនៅដ្ឋាន​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​

រុស្ស៊ីស្នើ​ឲ្យYouTubeបញ្ឈប់​ការផ្សព្វផ្សាយអំពី​ការប្រមូលផ្តុំបាតុកម្ម​ខុសច្បាប់​

រុស្ស៊ីស្នើ​ឲ្យYouTubeបញ្ឈប់​ការផ្សព្វផ្សាយអំពី​ការប្រមូលផ្តុំបាតុកម្ម​ខុសច្បាប់​

អ៊ីរ៉ង់ ព្រមាន​អំពី​ការផ្ទុះ​សង្គ្រាមប្រសិនបើ​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​ចូលទៅ ឈូង​សមុទ្រ​ពែ​ក​

អ៊ីរ៉ង់ ព្រមាន​អំពី​ការផ្ទុះ​សង្គ្រាមប្រសិនបើ​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​ចូលទៅ ឈូង​សមុទ្រ​ពែ​ក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.