មន្រ្តីជាន់ខ្ពស់នៃក្រសួងផែនការ ជម្រុញឲ្យមន្រ្តីនៃបណ្តាអង្គភាព-ស្ថាប័នពាក់ព័ន្ធក្នុងពហុវិស័យ ត្រូវអនុវត្តគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍជាតិប្រកបដោយចិរភាព
លើកឡើងនៅក្នុងអង្គសិក្ខាសាលា ស្តីពីការណែនាំ និងពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញថ្នាក់ក្រោមជាតិ សម្រាប់តាមដានត្រូតពិនិត្យ និងវាយតម្លៃការអនុវត្ត គោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប ឯកឧត្តម ជា ចាន់ទុំ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍន៍ មានប្រសាសន៍ថា៖ ក្នុងដំណើរការនៃការអនុវត្តគោលនយោបាយរយៈពេលវែងដ៏មានសារសំខាន់មួយនេះរាជរដ្ឋាភិបាល បានអំពាវនាវឲ្យមានការអនុវត្តតាមបែបវិមជ្ឍការ ...