គ្រឹះស្ថានហិរញ្ញវត្ថុហត្ថកសិករ លីមីតធីត បង្ហាញនូវការផ្តល់សេវាឥណទានរបស់ខ្លួននៅក្នុងឆ្នាំ២០១៨នេះ បានកើនឡើងជាង ៣០ភាគរយ
លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកហត្ថាកសិករលីមីតធីត មានប្រសាសន៍ថា ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ ថ្នាក់គ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ហត្ថាកសិករ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្ររហូតដល់សម្រេចបានទៅលើការផ្តល់ឥណទាន និងប្រមូលប្រាក់បញ្ជើសន្សំពីអតិថិជន នូវអត្រាកំណើន៣១,២៨ភាគរយ ដោយកើនឡើងពីចំនួន៥៧៦.៨៨ លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០១៧ ទៅដល់ ចំនួន៧៥៧.៣២លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០១៨ ខណៈដែលសមតុល្យប្រាក់បញ្ញើសន្សំសម្រេចបានក្នុងអត្រាកំណើន ៣០,៦២ភាគរយ ដោយកើនឡើងពី ...