មេបញ្ជាការរងកងទ័ពជើងគោក ណែនាំដល់គ្រួសារកងទ័ពកុំបារម្ភរឿងចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩
កាលពីថ្ងៃទី៨ខែមេសាឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានអញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ការពារជំងឺកូវីដ-១៩ លើកទី១ ជូនដល់គ្រួសារកងទ័ព ចំណុះទីបញ្ជាការយោធភូមិភាគ នៅមន្ទីពេទ្យយោធភូមិភាគទី៤ កងទ័ពជើងគោក ខេត្តសៀមរាប។ ការចាក់វ៉ាក់សាំងនេះធ្វើឡើងចាប់ថ្ងៃទី៨ដល់ថ្ងៃទី១០ខែមេសាឆ្នាំ២០២១ នៅមន្ទីរពេទ្យយោធភូមិភាគទី៤ខេត្ដសៀមរាប។ នាឱកាសនោះ ឯកឧត្តម ...


