មនុស្ស២នាក់រងរបួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងស្រុកស្រីស្នំ កាលពីយប់មិញនេះ រវាងគោយន្តកន្ត្រៃយ៍ និងម៉ូតូធំរបស់ជនជាតិថៃ
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦៨ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៧ - ២៨ ស្ថិតក្នុងភូមិខ្វែក ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប រវាងគោយន្តកន្ត្រៃយ៍ និង ម៉ូតូធំមិនស្គាល់ម៉ាក របស់ជនជាតិថៃ ដែលបើកបរស្របទិសគ្នាពីជើងទៅត្បូង ...