Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​សៀមរាប​៖ការធ្វើ​ជំរឿន​ឆ្នាំ​២០១៩ក្នុង​ខេត្ត​សៀមរាបនៅ​មិនទាន់​បិទ​បញ្ចប់​នៅឡើយ​ទេ​

ដោយ Pothe Thun
14/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
704
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​គិត​ត្រឹម​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩​នេះ ការធ្វើ​ជំរឿន​ឆ្នាំ​២០១៩ ក្នុង​ខេត្ត​សៀមរាប នៅ​មិនទាន់​ចប់​ស្រេចបាច់​ទៅតាម​ផែនការ​នៅឡើយ​ទេ​។ ប៉ុន្តែ​លោក​ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​សៀមរាប បានបញ្ជាក់​ថា ការ​ជំរឿន​នេះ បានសម្រេច​ជាង​៩៩​ភាគរយ​ហើយ ហើយ​និង​បិទ​បញ្ចប់​ការប្រមូលសិ្ថ​តិ​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ​។​

​បើ​តាម​ការ​ឲ្យដឹង​ពី​លោក ហាក់ សុធា​រ៉ា ប្រធាន​មន្ទីរ​ផែនការ​ខេត្តសៀមរាប​បានឲ្យដឹងថា ស្រុក​ចំនួន​១១ ក្នុងចំនោម ១២​ក្រុង​-​ស្រុក ក្នុង​ខេត្ត​សៀមរាប បាន​បិទ​បញ្ចប់​ការធ្វើជំរឿន​កាល​ពី​ម្សិលមិញ​រួចរាល់​ហើយ គឺ​នៅសល់​តែ​ក្រុង​សៀមរាប​តែ​មួយ​ប៉ុណ្ណោះ​។ ភាពយឺតយ៉ាវ​នេះ បណ្ដាលមកពី កំណើន​ប្រជាជន​ក្នុង​ក្រុង​សៀមរាប មាន​ការកើនឡើង​ខ្លាំង និង កំណើន​ផ្ទះជួល បន្ទប់​ជួល​ផងដែរ ដែល​មាន​ការលំបាក ដល់​មន្ត្រី​ជំរឿន ធ្វើការ​ណាត់​ជួប​ម្ចាស់​គេហដ្ឋាន ក្នុងនោះ មន្ត្រី​ជំរឿន​មួយចំនួន​បាន​បំពេញ​ការងារ​រហូតដល់​ម៉ោង ៨​ទៅ​ដល់​ម៉ោង​៩​យប់​។ រីឯ មន្ត្រី​មួយចំនួន​ទៀត ដែល​បាន​ជ្រើសរើស​ពី​ស្ថាប័ន​ដទៃ សម្រាប់​បម្រើ​ឲ្យ​យុទ្ធនាការ​ធ្វើ​ជំរឿន​ឆ្នាំ​២០១៩​នេះ បាន​សុំ​លា​សុំ​ឈប់​ពី​ការងារ ដោយសារ​បញ្ហា​សុខភាព មាន​ការលំបាក ដោយសារ​ប្រជាពលរដ្ឋ​មិន​សហការ និង​ប្រើ​សម្ដី​មិន​សមរម្យ​មកលើ​មន្ត្រី​ជំរឿន​ផងដែរ​។​

​ទោះបីជា ជួបប្រទះ​ទៅ​នឹង​បញ្ហា​ខ្វះខាត​មន្ត្រី​ជំរឿន បន្ទាប់​ពី​ដល់​ថ្ងៃ​កំណត់ នៃ​ការបិទ​បញ្ចប់​ការធ្វើជំរឿន​ឆ្នាំ​២០១៩​នេះ​ក្ដី គឺ​នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក ហាក់ សុធា​រ៉ា បានបញ្ជាក់​ថា ការធ្វើជំរឿន​ក្នុង​ខេត្ត​សៀមរាប​សម្រេចបាន​ការចុះបញ្ជី​ខ្នង​ផ្ទះ និង​សម្ភាសន៍​ជាង​៩៩​ភាគរយ​ហើយ ដែល​ស្មើនឹង​២៤៣,៧៩៥​គ្រួសារ​។ ទន្ទឺម​នឹងនោះ សង្កាត់​ក្នុង​ក្រុង​សៀមរាប ដែល​នៅសល់​រួមមាន សង្កាត់​ស្លក្រាម សង្កាត់​ជ្រាវ សង្កាត់​គោកចក សង្កាត់​សាលា​កំរើក និង​សង្កាត់​ស្វាយដង្គុំ ដើម្បី​បញ្ចប់​ការធ្វើជំរឿន នៅត្រឹម​រសៀល​ថ្ងៃ​ទី​១៥ មីនា ឆ្នាំ​២០១៩ ស្អែក​នេះ លោក​បាន​បញ្ជូន​មន្ត្រី ដែល​មាន​សមត្ថភាពរ​បស់​មន្ទីរ​ផ្ទាល់ ចុះទៅ​ប្រមូល​ទិន្នន័យ​រួចរាល់​ហើយ​។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​ក្នុងនោះ លោក ខៀវ ស​ត ចៅសង្កាត់​ស្លក្រាម ក្រុង​សៀមរាប បានឲ្យដឹងថា ការធ្វើ​ជំរឿន​ឆ្នាំ​២០១៩​នេះ ក្នុង​សង្កាត់​របស់​លោក មាន​បញ្ហា​ខ្លះ​ដូចជា ប្រជា​ពលរដ្ឋ​មិនសូវ​នៅផ្ទះ ប្រជាពលរដ្ឋ​ណាត់​ជាមួយ​មន្ត្រី​ជំរឿន ប៉ុន្តែ​មិន​មក​ជួប​ជាមួយ​នឹង​មន្ត្រី​ជំរឿន ក្នុងនោះ​ក៏​មាន​ព្រះសង្ឃ និង ប្រជាពលរដ្ឋ​មិន​សហការ​មាន​ចំនួន ៥​ករណី​ផងដែរ​។ ដោយ ខាង​អាជ្ញាធរ ភូមិ​សង្កាត់ បាន​ចុះ​ទៅ​ពន្យល់​ណែនាំ​ជាមួយ​មន្ត្រី​ជំរឿន​បន្ថែម​ទើប​ពួកគាត់​យល់ព្រម​ផ្ដល់​ព័ត៌មាន​ជំរឿន​។​

​ពាក់ព័ន្ធ​នឹង ការធ្វើ​ជំរឿន​ឆ្នាំ​២០១៩​នេះដែរ ប្រជាពលរដ្ឋ​ស្ថិតក្នុង​ភូមិ​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បាន​និយាយ​ប្រហាក់ប្រហែល​គ្នា​ថា ការធ្វើជំរឿន​នេះ​ល្អ​ណាស់​ដល់​ប្រទេសជាតិ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយចំនួន​គាត់​មិន​បានដឹង​ពី​ថ្ងៃ​បញ្ចប់​នៃ​ការធ្វើជំរឿន​ទេ ដោយឡែក​ពួកគាត់​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​មន្ត្រី​ជំរឿន​បាន​យ៉ាង​ក្បោះក្បាយ​។​

​គួររំលឹកថា នេះ​គឺជា​ការ​ជំរឿន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​លើក​ទី​៤​ហើយ បើ​គិត​ចាប់ តាំងពី​ទស្សវត្សរ៍​ឆ្នាំ​១៩៦០ មកដល់​ឆ្នាំ​២០១៩​នេះ​។ ដោយឡែក ការ​ជំរឿន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​សម្រាប់​ឆ្នាំ​២០១៩​នេះ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩​ ដែល​មាន​រយៈពេល​សរុប​១១​ថ្ងៃ​។​

​អត្ថបទ និង​រូបភាព​៖ លោក សេង ផល្លី និង លោក ហាំ ម៉េង​ហួត​

Tags: ក្រុងសៀមរាបខេត្តសៀមរាបជំរឿនជំរឿន​ឆ្នាំ​២០១៩ ក្នុង​ខេត្ត​សៀមរាបមន្ទីរ​ផែនការ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្ត​ស្ទឹងត្រែងរៀបចំ​ពិធីទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧

ខេត្ត​ស្ទឹងត្រែងរៀបចំ​ពិធីទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧

ក្នុង​រយៈពេល​ដើមឆ្នាំ​២០១៩សប្បុរសជន​ជាតិ​ស្វីសចំណាយ​ថ​វិក​ជាង​២១​ម៉ឺន​ដុល្លារកសាង​សមិទ្ឋផល​ជាច្រើន​ក្នុង​ខេត្ត​សៀមរាប

ក្នុង​រយៈពេល​ដើមឆ្នាំ​២០១៩សប្បុរសជន​ជាតិ​ស្វីសចំណាយ​ថ​វិក​ជាង​២១​ម៉ឺន​ដុល្លារកសាង​សមិទ្ឋផល​ជាច្រើន​ក្នុង​ខេត្ត​សៀមរាប

អភិបាលស្រុក​អង្គរជុំអះអាងថាក្នុង​ឆ្នាំ​២០១៩​នេះស្រុក​នឹងមាន​ផ្លូវ​ក្រាល​កៅស៊ូ៦​ខ្សែ​

អភិបាលស្រុក​អង្គរជុំអះអាងថាក្នុង​ឆ្នាំ​២០១៩​នេះស្រុក​នឹងមាន​ផ្លូវ​ក្រាល​កៅស៊ូ៦​ខ្សែ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.