Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលស្រុក​អង្គរជុំអះអាងថាក្នុង​ឆ្នាំ​២០១៩​នេះស្រុក​នឹងមាន​ផ្លូវ​ក្រាល​កៅស៊ូ៦​ខ្សែ​

ដោយ Pothe Thun
15/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
2.4k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅក្នុង​ឆ្នាំ​២០១៩​នេះ ស្រុក​អង្គ​ជុំ នឹង​ទទួលបាន​ផ្លូវ​ក្រាល​កៅស៊ូ ចំនួន ៦​ខ្សែ ដែល​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ប្រកប​របរ និង​ធ្វើ​ដំណើរ ទៅ​កាន់​ស្រុក​វ៉ារិន ស្រុក​ពួក ស្រុក​ស្រីស្នំ ជា​ពិសេស​ក្រុង​សៀមរាប និង​បណ្ដា​ខេត្ត​ជិតខាង​ផងដែរ​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អាគារ​មណ្ឌល​សុខភាព​តា​សោម ស្ថិតក្នុង​ឃុំ​តា​សោម ស្រុក​អង្គ​ជុំ​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១៤​ខែ​មីនា​ឆ្នាំ​២០១៩ លោក លុក ផុស អភិបាលស្រុក​អង្គរជុំ បានឲ្យដឹងថា ផ្លូវ​ក្រាល​កៅស៊ូ ដែល​នឹង​ទទួល​បាន​ក្នុង​ឆ្នាំ​២០១៩​នេះ រួមមាន​៖
– ផ្លូវ​ខ្សែ​ទី​១ ពី​ស្រុក​ពួក កាត់​ឃុំ​ត្រី​ញ័រ ឆ្ពោះ​ទៅ​ស្រុក​អង្គរជុំ​មាន​ប្រវែង ៣២​គ​.​ម គាំទ្រ​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ផ្លូវ​មួយ​ខ្សែ​នេះ​កំពុង​ដំណើរការ​ស្ថាបនា​។​
– ខ្សែ​ទី​២ ចេញ​ពី​រង្វង់​មូល​វត្ត​ចារ​ឈូក ឃុំ​ចារ​ឈូក កាត់​តាម​ឃុំ​គោល ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ​៦៨ ស្រុក​ស្រីស្នំ មាន​ប្រវែង​ប្រមាណ ១៨​គ​.​ម ផ្លូវ​មួយ​ខ្សែ​នេះ​កំពុង​ដំណើរការ​ស្ថាបនា​។​
– ខ្សែ​ទី​៣ ចេញពី​ភូមិ​គោក​ចាន់ ឃុំ​តា​សោម កាត់​តាម​ឃុំ​នគរភាស ឆ្ពោះ​ទៅ​ឃុំ​គោក​ដូង ស្រុក​អង្គរជុំ មាន​ប្រវែង​១១​គ​.​ម ប្រភេទ​កៅស៊ូ គាំទ្រ​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​
– ខ្សែ​ទី​៤ ជួសជុល និង​ពង្រីក​ផ្លូវ​កៅស៊ូ​លេខ​២៦៦E ពី​ឃុំ​សសរ​ស្តម្ភ ស្រុក​ពួក ឆ្ពោះ​ទៅ​ស្រុក​អង្គរ​ជុំ ប្រវែង​១៣​គ​.​ម គាំទ្រ​ដោយ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​។​
– ខ្សែ​ទី​៥ ជួសជុល​ផ្លូវ​ដីក្រហម និង​ក្រាល​កៅស៊ូ ពី​សាលាឃុំ​ដូន​ពែ​ង ឆ្ពោះទៅ​ភូមិ​ដូន​អែម ឃុំ​គោក​ដូង ស្រុក​អង្គរជុំ​ប្រវែង ១៣​គ​.​ម គាំទ្រ​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ
– និង​ខ្សែ​ទី​៦ ជួសជុល​ផ្លូវ​ដីក្រហម និង​ក្រាល​កៅស៊ូ​ផ្លូវ​លេខ​266E ចេញ​ពី​សាលាឃុំ​ដូន​ពែ​ង ស្រុក​អង្គរជុំ ឆ្ពោះ​ទៅ​ឃុំ​ស្វាយ​ស ស្រុក​វ៉ារិន ប្រវែង​៥​គ​.​ម គាំទ្រ​ដោយ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​។​

​ក្រៅពី​សមិទ្ធិផល​ផ្លូវ​៦​ខ្សែ​នេះ លោក លុក ផុស បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ សមាជិកសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប រួម​នឹង​សប្បុរសជន​ជនជាតិ​ស្វីស ដែល​បាន​ផ្ដល់​អាគារ​មណ្ឌល​សុខភាព ថ្មី រួមទាំង ក្លោងទ្វារ របង​និង​បន្ទប់ទឹក ព្រមទាំង​បំពាក់​សម្ភារៈ​មួយចំនួន ក្រោយ​ពី​សាងសង់​រួច សរុប​ជា​ទឹកប្រាក់ ចំនួន​៥​ម៉ឺន​៥​ពាន់​ដុល្លារ​អាមេរិក​។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​សូមជម្រាបថា ស្រុក​អង្គ​ជុំ ខេត្តសៀមរាប មាន​ផ្ទៃដី​សរុប​៤៧៩.០៣​គីឡូម៉ែត្រ​ក្រឡា មាន​ឃុំ​ចំនួន​៧ និង​ភូមិ​ចំនួន​៨៦ មាន​ប្រជាជន​សរុប​ចំនួន​៧១.៣៤១​នាក់ ស្រី​ចំនួន​៣៦.៩០៨​នាក់ មាន​មុខរបរ​ជា​កសិក​រ​ប្រមាណ​៨៥.៦៣% ក្រៅពី​នោះ​ជា​មន្ត្រីរាជការ​និង​អ្នកលក់ដូរ​។ ស្រុក​នេះ មាន​មន្ទីរពេទ្យ​បង្អែក ១ មួយកន្លែង មណ្ឌល​សុខភាព ៦​កន្លែង នៃ​ឃុំ​ចំនួន​៧ មាន​មន្ត្រី​សុខាភិបាល​បម្រើការ​ក្នុងស្រុក ៥៣​នាក់ និង​គ្រែ​សម្រាក​ព្យាបាល ៧៣​គ្រែ​។​

​អត្ថបទ និង​រូបភាព​៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ក្រសួង​អភិវឌ្ឍន៍ជនបទខេត្តសៀមរាបផ្លូវ​ក្រាល​កៅស៊ូមន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​អភិបាលស្រុក​អង្គរជុំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ចត្រៀម​បញ្ជូន​ជនបរទេស​ចេញពី​ខេត្តសៀមរាបក្នុង​ករណី​លួច​បន្ត​ស្នាក់​នៅ​ដោយ​ខុសច្បាប់​

សមត្ថកិច្ចត្រៀម​បញ្ជូន​ជនបរទេស​ចេញពី​ខេត្តសៀមរាបក្នុង​ករណី​លួច​បន្ត​ស្នាក់​នៅ​ដោយ​ខុសច្បាប់​

ក្រសួង​ផែនការផ្សព្វផ្សាយ​ឯកសារ​ជា​តិគ​ន្លឺះជម្រុញ​ឲ្យ​កម្ពុជាទទួលបាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​ឆ្នាំ​២០៣០

ក្រសួង​ផែនការផ្សព្វផ្សាយ​ឯកសារ​ជា​តិគ​ន្លឺះជម្រុញ​ឲ្យ​កម្ពុជាទទួលបាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​ឆ្នាំ​២០៣០

យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​

យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.