Friday, September 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួង​ផែនការផ្សព្វផ្សាយ​ឯកសារ​ជា​តិគ​ន្លឺះជម្រុញ​ឲ្យ​កម្ពុជាទទួលបាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​ឆ្នាំ​២០៣០

ដោយ Pothe Thun
15/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
52
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ពិធី​ផ្សព្វផ្សាយ ក្រប​ខណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០ ដែល​ប្រារព្ធ​ឡើង​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៩ ក្នុង​ខេត្ត​សៀមរាប រៀបចំ​ដោយ ក្រសួង​ផែនការ មាន​គោលបំណង​បង្ហាញ​ពី​សមិទ្ធិផល នៃ​កិច្ច​សហការ​គ្នា​រវាង​រាជរដ្ឋាភិបាល រួម​និង​ដៃគូ​អភិវឌ្ឍ អង្គការ​សង្គម​ស៊ីវិល​នានា ដើម្បី​ជម្រុញ​ឲ្យ​កម្ពុជា ក្លាយទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ នឹង​ឈាន​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ព្រមទាំង​បង្ហាញ គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ឯកសារ​ជាតិ ស្ដីអំពី ក្រប​ខណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០​។​

​អញ្ជើញ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ផែនការ ក្នុង​ពិធី​នេះ ឯកឧត្តម ទួន ថា​វរៈ រដ្ឋលេខាធិការ​ក្រសួង​ផែនការ បាន​មានប្រសាសន៍ថា ឯកសារ​ជាតិ ស្ដីអំពី ក្រប​ខណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា ២០១៦-២០១៣០​នេះ នឹង​រួមចំណែក​យ៉ាង​ពេញលេញ ក្នុងការ​ជម្រុញ​សន្ទុះ​នៃ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ឲ្យក្លាយ​ជាប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ នឹង​ឈានទៅរក​ប្រទេស មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ជាមួយ​និង​ការកាត់បន្ថយ​អត្រា​នៃ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា និង​ឈាន​ទៅ​លុប​បំបាត់​ទាំងស្រុង ព្រមទាំង​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាជន តាមរយៈ​ការអនុវត្ត ការធ្វើសមាហរណកម្ម​ក្របខ័ណ្ឌ​នេះ​ទៅក្នុង​ប្រព័ន្ធ​ផែនការ​ជាតិ​។​

​បើ​យើង​ពិនិត្យមើល​ឡើងវិញ ពី​លទ្ធផល​នៃ​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា យើង​សម្រេច​ស្ទើរតែ​បាន​គ្រប់​គោលដៅ​ទាំងអស់ ទន្ទឹម​នឹង​នោះ​កម្ពុជា​ត្រូវបាន​អង្គការ​សហប្រជាជាតិ​ធ្វើ​ចំណាត់ថ្នាក់ ជា​ប្រទេស​គំរូ​មួយ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ចំនួន ៦ ដែល​សម្រេច​បាន​គោលដៅ​ច្រើនជាងគេ នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​។ សមិទ្ធផល​នេះ​គឺ​បាន​បង្ហាញឲ្យឃើញច្បា​ស់ ពី​ការប្ដេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងនាម​ជា​សមាជិក​មួយ​របស់​អង្គការសហប្រជាជាតិ ក្នុង​ការអនុវត្តន៍ និង​រួមចំណែក​ធ្វើឲ្យ​សម្រេច​បាន​របៀបវារៈ​ឆ្នាំ ២០៣០ របស់​អង្គការសហប្រជាជាតិ​។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

29/09/2023
ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

29/09/2023

​ឯកឧត្តម ទួន ថា​វរៈ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ដៃគូ​អភិវឌ្ឍ​នានា ជាពិសេស កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ UNDP មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន UNFPA មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ UNICEF ដែល​បាន​សហការ​គ្នា​យ៉ាង​ស្អិតរ​មួ​ត ដោយ​គាំទ្រ​ទាំង​លើ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ ដល់​ដំណើរការ​នៃ​ការរៀបចំ​ឯកសារ​នេះ​។​

​ឯកឧត្តម ក៏​បាន​អំពា​នាវ​ទៅដល់ គ្រប់​ភាគី​ទាំងអស់ ដែល​មាន​ចំណែក​ពាក់ព័ន្ធ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ជា​ពិសេស​ការចូលរួម និង​ការផ្ដល់​ថវិកា​ពី​វិស័យ​ឯកជន ដើម្បី​សម្រេចបាន​នូវ​មហិច្ឆិតា​ដ៏​ធំធេង​របស់​គោលដៅ​អភិ​វ​ឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​។ ដូចនេះ​ការ​ជម្រុញ និង​លើកកម្ពស់​ចំណេះដឹង អំពី​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា ភាគី​ពាក់ព័ន្ធ​ទាំងនេះ រួមទាំង​ប្រជាពលរដ្ឋ​ទាំងមូល​គឺជា​កត្តា​ចាំបាច់ ដែល​មិន​អាច​ខ្វះ​បាន​។​

​តាមរយៈ​បទ​បង្ហាញ នៃ​អង្គពិធី ក្រប​ខណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា ២០១៦-២០១៣០ ចងក្រង​ឡើង ដើម្បី​សម្រេច​គោលបំណង​ចំនួន ៥​ចំណុច​៖
​ទី​១- បង្ហាញ​ចេញ​នូវ​លទ្ធផល នៃ​ការសម្រេច​បាន​គោលដៅ​សហសវត្ស​រ៍​កម្ពុជា ដែល​បាន​អនុវត្ត​ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០១៥ និង​កំណត់​បញ្ហា ដែល​នៅ​មិនទាន់​សម្រេច​បាន សម្រាប់​អនុវត្ត​ក្នុង​អាណត្តិ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​។​

​ទី​២- ពិនិត្យ​ជ្រើសរើស​គោលដៅ​ចំណុច​ដៅ និង​សូចនាករ​របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សាកល ដើម្បី​ដាក់​បញ្ចូល​ក្នុង​អាទិភាព​របស់​កម្ពុជា និង​សម្រាប់​ធ្វើ​សមាហរណកម្ម​ទៅក្នុង​ផែនការ​ជាតិ​។​

​ទី​៣- កំណត់​ចេញ​នូវ​បញ្ហា​ប្រឈម​នានា ដែល​រំពឹង​ថា នឹង​អាច​ជួបប្រទះ នៅក្នុង​ដំណើរការ​អនុវត្ត គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា និង​ដំណោះស្រាយ​បញ្ហា​នេះ​។​

​ទី​៤- កំណត់​ចេញ​នូវ​ចំណុច​ដៅ​ជា​ក់លាក់ សម្រាប់​គោលដៅ​នី​មួយៗ របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា សម្រាប់​ជា​ទិសដៅ នៃ​ការអនុវត្តឲ្យ​សម្រេចបា​ន គោលដៅ​ជាតិ និង​រួមចំណែក​ធ្វើឲ្យ​បាន​គោលដៅ​សាកល​។​

​ទី​៥- កំណត់​ចេញ​នូវ​ឧបករណ៍​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ពី​លទ្ធផល​នៃ​ការសម្រេច​បាន​គោលដៅ​ទាំងនេះ​។​

​អត្ថបទ និង​រូបភាព​៖ លោក សេង ផល្លី និង​លោក ហាំ ម៉េង​ហួត​

Tags: ​ក្រសួង​ផែនការខេត្តសៀមរាប​ពិធី​ផ្សព្វផ្សាយ ក្រប​ខណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​

យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​

ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូ​រ៉េ​ខាងត្បូងនៅ​កម្ពុជាបញ្ចប់​ទៅ​ដោយ​លទ្ធផល​ផ្លែផ្កា និង​បង្ហាញ​ពី​ចំណង​មិត្តភាព​កាន់តែ​រឹងមាំ រវាង​ប្រទេស​ទាំង​ពីរ​

ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូ​រ៉េ​ខាងត្បូងនៅ​កម្ពុជាបញ្ចប់​ទៅ​ដោយ​លទ្ធផល​ផ្លែផ្កា និង​បង្ហាញ​ពី​ចំណង​មិត្តភាព​កាន់តែ​រឹងមាំ រវាង​ប្រទេស​ទាំង​ពីរ​

ប្រធាន​ក្រុមប្រឹក្សាភាពយន្ត​សាធារណៈរដ្ឋ​កូរ៉េបង្ហាញ​ពី​គោលបំណងសហការ​បង្កើតបច្ចេកវិទ្យា​វីដេអូ ហ្គេម និង​ភាពយន្ត​គ្រប់​ប្រភេទជាមួយ​កម្ពុជា

ប្រធាន​ក្រុមប្រឹក្សាភាពយន្ត​សាធារណៈរដ្ឋ​កូរ៉េបង្ហាញ​ពី​គោលបំណងសហការ​បង្កើតបច្ចេកវិទ្យា​វីដេអូ ហ្គេម និង​ភាពយន្ត​គ្រប់​ប្រភេទជាមួយ​កម្ពុជា

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    482 shares
    Share 193 Tweet 121
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ផ្លូវបេតុងចំនួនបួនខ្សែ ជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    214 shares
    Share 86 Tweet 54
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,991)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (812)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (857)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (202)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.