Sunday, February 28, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបផ្សព្វផ្សាយការីករាលនៃជំងឺឆ្លងកូវីដ ១៩ និងជួបសំណេះសំណាលជាមួយមជ្ឈមណ្ឌលកុមារកំព្រាសង្កាត់ទឹកវិល

ដោយ Pothe Thun
13/04/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបផ្សព្វផ្សាយការីករាលនៃជំងឺឆ្លងកូវីដ ១៩ និងជួបសំណេះសំណាលជាមួយមជ្ឈមណ្ឌលកុមារកំព្រាសង្កាត់ទឹកវិល
38
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

 នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនជូនដល់ មជ្ឈមណ្ឌលកុមារកំព្រាខេត្ត ភូមិជ័យ សង្កាត់ទឹកវិល ក្រុង-ខេត្តសៀមរាប ដែលមានកុមារកំព្រាចំនួន៣៧នាក់ នៅក្នុងមជ្ឈមណ្ឌលនេះផងដែរ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវអនុប្រធាន តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចប្រធានតែងបានគិតគូរខ្ពស់បំផុតដល់បងប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ជាក់ស្ដែងនៅក្នុងស្ថានភាព ដែលពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផង កំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតប្រភេទថ្មី (COVID-19) សម្ដេចប្រធាន បានណែនាំដល់គណៈកម្មាធិការសាខាទាំង២៥រាជធានី/ខេត្ត សូមយកចិត្តទុកដាក់ពិនិត្យមើលការខ្វះខាតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ដូចជា៖ ជនចាស់ជរាគ្មានទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា អ្នកមានជំងឺរ៉ាំ៉រ៉ៃ ជាដើម ដែលបញ្ជាក់ឱ្យឃើញថា ជាការយកចិត្តទុក្ខដាក់គិតគូរខ្ពស់បំផុតរបស់ថ្នាក់ចំពោះប្រជាពលរដ្ឋយើង ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា” ។

ក្នុងឱកាសនេះដែរលោកជំទាវអនុប្រធាន និងក្រុមប្រតិបត្តិសាខា ក៏បានធ្វើការផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណដែលទទួលបានពីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ស្ដីពី “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ១៩” និង “វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩” ដល់ប្អូនៗកុមារនៅក្នុងអង្គការនេះដែលមានខ្លឹមសារដូចខាងក្រោម ៖

ព័ត៌មានជាតិ ថ្មីៗ

ហុងកុងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ជាមួយវ៉ាក់សាំងចិន Sinovac

ហុងកុងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ជាមួយវ៉ាក់សាំងចិន Sinovac

26/02/2021
មន្ទីរកសិកម្មខេត្តសៀមរាបបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តថវិកាកម្មវិធី និងរៀបចំផែនការសកម្មភាព(P3&P4) ឆ្នាំ២០២១

មន្ទីរកសិកម្មខេត្តសៀមរាបបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តថវិកាកម្មវិធី និងរៀបចំផែនការសកម្មភាព(P3&P4) ឆ្នាំ២០២១

26/02/2021

– “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ១៩” ៖ ១- ដាក់ទឹកផ្សើមដៃទាំងពីរជាមួយទឹកស្អាត ២- ដាក់សាប៊ូនៅលើបាតដៃ និងខ្នងដៃ ៣- ដុសសម្អាតបាតដៃ ម្រាមដៃ និងមេដៃ ៤- ដុសសម្អាតខ្នងដៃចង្វែកដៃ និងចុងម្រាមដៃ ៥- លាងជម្រះសាប៊ូពីដៃទាំងពីរជាមួយទឹកស្អាត ៦- ជូតដៃនឹងកន្សែង ឬក្រមាស្អាត។

– “វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩” ៖ ១- លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ នឹងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ២- ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយកន្សែង ក្រមា ក្រដាស ឬដោយកែងដៃ ៣- ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អក ឬផ្ដាសាយ ៤- ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ៥- ចម្អិនសាច់ ឬស៊ុតឱ្យបានឆ្អិនល្អ ៦- ចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វ ដោយគ្មានពាក់សម្ភារការពារខ្លួន។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖ សាប៊ូ១កេស (៧២ដុំ) អាល់កុល ៥លីត្រ ម៉ាស់ ៣ប្រអប់ ភួយ៣៧ អាវយឺត៤៥ ក្រមា៤៥ អង្ករ១៥០គីឡូក្រាម មី១២កេស ត្រីខ៦យួរ ទឹកស៊ីអ៊ីវ៦យួរ និងថវិកាមួយចំនួនផងដែរ។

នាឱកាសនេះដែរ លោកជំទាវអនុប្រធាគណៈកម្មាធិការសាខា ក៏បានរៀបចំសម្រាប់ប្អូនៗនូវ នំភីហ្សា និងការ៉ែម សម្រាប់ប្អូនៗ ញ៉ាំដោយសាមគ្គី និងរីករាយផងដែរ៕

អត្ថបទនិងរូបភាព៖គឿនវេត

Tags: កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបមជ្ឈមណ្ឌលកុមារកំព្រាសង្កាត់ទឹកវិល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ និងសួរសុខទុក្ខអាជ្ញាធរភូមិ ចំនួន ៩៥២ភូមិ ក្នុងខេត្តសៀមរាប អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

រដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ និងសួរសុខទុក្ខអាជ្ញាធរភូមិ ចំនួន ៩៥២ភូមិ ក្នុងខេត្តសៀមរាប អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

អាជ្ញាធរខេត្តសៀមរាប បន្តចុះពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋខ្មែរមកពីប្រទេសថៃ នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ

អាជ្ញាធរខេត្តសៀមរាប បន្តចុះពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋខ្មែរមកពីប្រទេសថៃ នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ

អាជ្ញាធរខេត្តសៀមរាប បន្តចុះពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋខ្មែរមកពីប្រទេសថៃ នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ

អភិបាលខេត្តសៀមរាប ចុះត្រួតពិនិត្យកម្លាំងចម្រុះប្រចាំការគោល ដៅព្រំប្រទល់ខេត្តសៀមរាបនិងខេត្តឧត្ដរមានជ័យ ក្នុងភូមិសាស្រ្តស្រុកស្រីស្នំ និង ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ នៅស្រុកស្រីស្នំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

លោក ចូ បៃដិន បញ្ចេញការវាយប្រហារតាមអាកាសជាលើកដំបូងនៅប្រទេសស៊ីរី

លោក ចូ បៃដិន បញ្ចេញការវាយប្រហារតាមអាកាសជាលើកដំបូងនៅប្រទេសស៊ីរី

26/02/2021
លោក ចូ បៃដិននិយាថា សហរដ្ឋអាមេរិកគ្មានមិត្តជិតស្និទឯណា ជាងកាណាដានោះទេ

លោក ចូ បៃដិននិយាថា សហរដ្ឋអាមេរិកគ្មានមិត្តជិតស្និទឯណា ជាងកាណាដានោះទេ

24/02/2021
នៅទីបំផុតវ៉ាក់សាំងរបស់ចិនចំនួន ២សែនដូស ត្រូវបានដឹកមកដល់ប្រទេសថៃហើយ

នៅទីបំផុតវ៉ាក់សាំងរបស់ចិនចំនួន ២សែនដូស ត្រូវបានដឹកមកដល់ប្រទេសថៃហើយ

24/02/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (268)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,178)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,936)
  • ព័ត៌មានជាតិទូទៅ (70)
  • ព័ត៌មានអន្តរជាតិ (469)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (355)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (609)
  • សាសនា និង មនុស្សធម៌ (447)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.