Friday, September 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

អភិបាលខេត្តសៀមរាប ចុះត្រួតពិនិត្យកម្លាំងចម្រុះប្រចាំការគោល ដៅព្រំប្រទល់ខេត្តសៀមរាបនិងខេត្តឧត្ដរមានជ័យ ក្នុងភូមិសាស្រ្តស្រុកស្រីស្នំ និង ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ នៅស្រុកស្រីស្នំ

ដោយ Pothe Thun
14/04/2020
នៅក្នុង ព័ត៌មានជាតិទូទៅ
166
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អមដំណើរដោយលោក លោកស្រី ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត ក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និង ក្រុមយុវជនស្ម័គ្រចិត្តគាំទ្ររាជរដ្ឋាភិបាល ចុះត្រួតពិនិត្យកម្លាំងចម្រុះដែលកំពុងនៅប្រចាំការលើគោលដៅព្រំប្រទល់ខេត្តសៀមរាបនិងខេត្តឧត្ដរមានជ័យ ក្នុងភូមិសាស្រ្តស្រុកស្រីស្នំ និង ជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ នៅស្រុកស្រីស្នំ ដែលកំពុងស្នាក់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃ ដើម្បីត្រួតពិនិត្យចំពោះជំងឺកូវីដ១៩ ។

ក្នុងឱកាសចុះត្រួតពិនិត្យកម្លាំងចម្រុះប្រចាំការគោលដៅព្រំប្រទល់ខេត្តសៀមរាបនិងខេត្តឧត្ដរមានជ័យ ឯកឧត្ដម ទៀ សីហា អភិបាល ខេត្តសៀមរាប បានសម្ដែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះដែលកំពុងប្រចាំការនៅគោលដៅនេះ ដែលបានយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ច តាមតួនាទីរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសការអនុវត្តនូវបទបញ្ជាលេខ០២ របស់រាជរដ្ឋភិបាលកម្ពុជា បានយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយប្រសិទ្ធ ភាព សំដៅរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ខណៈដែលបច្ចុប្បន្ននេះ កំពុងកើតមានឡើងនៅលើសកលលោក បណ្ដាលឲ្យស្លាប់មនុស្សរាប់ម៉ឺននាក់ ។

ឯកឧត្ដម ទៀ សីហា បានណែនាំ និង ផ្ដាំផ្ញើដល់កងកម្លាំងចម្រុះដែលកំពុងប្រចាំការគោលដៅព្រំប្រទល់ខេត្តសៀមរាប និង អាជ្ញាធរស្រុកស្រីស្នំ ត្រូវបង្កើនស្មារតីការយកចិត្តទុកដាក់បន្តទៀត តាមបទបញ្ជាលេខ០២ របស់រាជរដ្ឋភិបាលកម្ពុជា ឲ្យបានម៉ឺងម៉ាត់បំផុត ហើយដើម្បីជាការលើកទឹកចិត្ត ឯកឧត្ដម ទៀ សីហា បានជូនថវិកាមួយចំនួនដល់កងកម្លាំងចម្រុះប្រចាំការគោលដៅព្រំប្រទល់ខេត្តសៀមរាបនិងខេត្តឧត្ដរមានជ័យ ក្នុងភូមិសាស្រ្តស្រុកស្រីស្នំ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ។

ព័ត៌មានជាតិ ថ្មីៗ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង ជំនាញដើម្បីភាពជោគជ័យ ទទួលបានការងារ និងជំនាញពិតប្រាកដ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង “ជំនាញដើម្បីភាពជោគជ័យ” ទទួលបានការងារ និងជំនាញពិតប្រាកដ

26/09/2023
កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ពិនិត្យ ពិភាក្សា និងអនុម័តលើផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត !

កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ពិនិត្យ ពិភាក្សា និងអនុម័តលើផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត !

29/08/2023

បន្ទាប់មកឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប និង ប្រតិភូអមដំណើរ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ នៅស្រុកស្រីស្នំ ចំនួន១៧នាក់ ដែលកំពុងស្នាក់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃ នៅសាលាអនុវិទ្យាល័យប្រីយ៍ ក្នុងឃុំប្រីយ៍ ព្រមទាំងបានសម្ដែងនូវការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ ដែលមានទីលំនៅក្នុងស្រុកស្រីស្នំនេះ ដែលបានស្ម័គ្រចិត្តស្នាក់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃ ដើម្បីតាមដាន និងត្រួតពិនិត្យករណីជំងឺកូវីដ១៩ តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដែលទង្វើនេះជាសក្ខីភាពមួយរបស់បងប្អូន ដែលបញ្ជាក់ថាបានចូលរួមចំណែកមួយយ៉ាងសំខាន់បំផុតជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។

ឯកឧត្ដម ទៀ សីហា បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ សូមស្ដាប់តាមការណែនាំរបស់មន្ត្រីសុខាភិបាល ព្រោះថាប្រសិនបើយើងគ្មានជំងឺ ក្រុមគ្រួសារយើង និង សហគមន៍យើង ក៏មិនមានជំងឺដែរ ដូច្នេះស្ថិតក្នុងដំណាក់កាលនៃសកលលោកកំពុងកើតមានជំងឺកូវីដ ១៩ នេះ សូមបងប្អូនទាំងអស់ត្រូវចេះអំពីវិធីការពារការឆ្លងជំងឺកូវីដ១៩ ដូចជា ៖ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ នឹងទឹកស្អាត ឬទឹក អាល់កុលលាងដៃ , ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយកន្សែង ក្រមា ក្រដាស ឬដោយកែងដៃ , ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អក ឬផ្ដាសាយ , ចៀស វាង ប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ , ត្រូវចម្អិនសាច់ ឬស៊ុតឱ្យបានឆ្អិនល្អ និង ចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វ ដោយគ្មានពាក់សម្ភារការពារខ្លួន ។

បន្ទាប់មកទៀតឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប និង ប្រតិភូអមដំណើរ បានជួបសំណេះសំណាលជាមួយអាជ្ញាធរ ឃុំ មេភូមិ អនុភូមិ និង សមាជិកភូមិទាំងអស់ក្នុងស្រុកស្រីស្នំ ព្រមទាំងបានបញ្ជាក់ថា ការចុះជួបសួរសុខទុក្ខនាពេលនេះ គឺស្របពេលមានបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមបណ្ដាខេត្តនាពេលថ្មីៗកន្លងមក ដូចជាការផ្អាកការប្រាព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីបញ្ចៀសការជួបជុំ និង ការរឹតបណ្ដឹងការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងប្រទេស ដែលអាចបង្កឲ្យមានអត្រាអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដូច្នេះក្នុងឱកាសនេះ សូមលោកមេភូមិ អនុភូមិ និងសមាជិកភូមិទាំងអស់ បន្តផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវឲ្យមានការប្រុងប្រយ័ត្នចំពោះករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ទោះបីនៅក្នុងខេត្តសៀមរាប ពុំទាន់មានករណីឆ្លងថ្មី និងមានអ្នកជំងឺកូវីដ១៩ បានជាសះស្បើយជាបន្តបន្ទាប់ក៏ដោយ ក៏ត្រូវតែយកចិត្តទុកខ្ពស់ អំពីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ ។

ដើម្បីជាការលើកទឹកចិត្ត ឯកឧត្ដម ទៀ សីហា បានជូនអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់មេភូមិ អនុភូមិ និង សមាជិកភូមិទាំងអស់ក្នុងស្រុកស្រីស្នំ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ៕

អត្ថបទ ៖ លោក លីវ សាន្ត
រូបថត ៖ សហការី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនជាតិឥណ្ឌូនេស៊ី ២នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ជនជាតិឥណ្ឌូនេស៊ី ២នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

សាខាកាកបាទកាកម្ពុជាខេត្តសៀមរាប ចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុកជីក្រែង ៦៣គ្រួសារ

សាខាកាកបាទកាកម្ពុជាខេត្តសៀមរាប ចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុកជីក្រែង ៦៣គ្រួសារ

អ៉ីតាលីមើលឃើញអត្រាឆ្លងថ្មីៗនៃ COVID-19 ធ្លាក់ចុះបន្តិច ប៉ុន្តែចំនួនមនុស្សស្លាប់នៅតែកើនឡើង

អ៉ីតាលីមើលឃើញអត្រាឆ្លងថ្មីៗនៃ COVID-19 ធ្លាក់ចុះបន្តិច ប៉ុន្តែចំនួនមនុស្សស្លាប់នៅតែកើនឡើង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    174 shares
    Share 70 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,989)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (811)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.