Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ និងសួរសុខទុក្ខអាជ្ញាធរភូមិ ចំនួន ៩៥២ភូមិ ក្នុងខេត្តសៀមរាប អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ដោយ Pothe Thun
13/04/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម, សាសនា និង មនុស្សធម៌
រដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ និងសួរសុខទុក្ខអាជ្ញាធរភូមិ ចំនួន ៩៥២ភូមិ ក្នុងខេត្តសៀមរាប អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ ទី១៥ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាប នឹងចុះពិនិត្យវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមក្រុងស្រុកទាំង១២ ក្នុងខេត្តសៀមរាប ដែលមានភូមិចំនួន ៩៥២ ជាមួយនោះ ក៏មានការ ចុះសួរសុខទុក្ខមេភូមិ អនុភូមិ និងសមាជិកភូមិ ផងដែរ។

ការចុះជួបសួរសុខទុក្ខនេះ ដឹកនាំដោយ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត លោកអភិបាលរងខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប នៅតាមគោលដៅនីមួយៗ ព្រមទាំងការចូលរួមពី សហភាពសហព័ន្ធយុវជនខេត្តសៀមរាប រួមនិងយុវជនស្ម័គ្រចិត្តគាំទ្រសកម្មភាពរាជរដ្ឋាភិបាលផងដែរ។

ការចុះជួបសួរសុខទុក្ខនេះដែរ ស្របពេលមានបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមបណ្ដាខេត្តនាពេលថ្មីៗកន្លងមក ដូចជា ការផ្អាកការប្រាព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ការរឹតបណ្ដឹងការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងប្រទេស ដើម្បីបញ្ចាសការជួបជុំ ដែលអាចបង្កឲ្យមានអត្រាអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមការឲ្យដឹងពីអាជ្ញាធរមូលដ្ឋាន ក្នុងខេត្តសៀមរាប បង្ហាញថា ទោះបីមានបទបញ្ជា ផ្អាកការប្រាព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរមួយចំនួនតូច នៅតែបន្តចល័តចូលមកខេត្តសៀមរាប លើសពីនេះប្រជាពលរដ្ឋខ្មែរ មកពីបរទេសក៏បន្តវិលត្រឡប់ចូលមកក្នុងខេត្តសៀមរាបវិញ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីនេះផងដែរ។

ការចុះជួបផ្ទាល់ជាមួយ មេភូមិ អនុភូមិ និងសមាជិកភូមិនេះដែរ គឺដើម្បីក្រើនរំលឹក និងបន្តផ្សព្វផ្សាយបន្ថែម ដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានត្រូវបន្តមានការប្រុងប្រយ័ត្ន ទោះបីនៅក្នុងខេត្តសៀមរាប ពុំទាន់មានករណីឆ្លងថ្មី និងមានអ្នកជំងឺកូវីដ១៩ បានជាសះស្បើយជាបន្តបន្ទាប់ ប៉ុន្តែអាជ្ញាធរខេត្ត នៅតែយកចិត្តទុកខ្ពស់ អំពីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនេះ ខណៈនៅកម្ពុជា នៅតែបន្តមានករណីថ្មីឆ្លងជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសចុះសួរសុខទុក្ខ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ទី១៥ ខែមេសា ឆ្នាំ២០២០ អាជ្ញាធរខេត្ត ក៏បាននាំយកអំណោយ រួមមាន មី សាប៊ូ ម៉ាស អង្ករ ជាមួយនិងថវិកាមួយចំនួន ជូនដល់មេភូមិ អនុភូមិ និងសមាជិកភូមិ ចំនួន ៩៥២ភូមិផងដែរ។

អត្ថបទ ៖ សេង ផល្លី

Tags: បង្ការទប់ស្កាត់ជំងឺកូវីដ១៩រដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប បន្តចុះពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋខ្មែរមកពីប្រទេសថៃ នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ

អាជ្ញាធរខេត្តសៀមរាប បន្តចុះពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋខ្មែរមកពីប្រទេសថៃ នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ

អាជ្ញាធរខេត្តសៀមរាប បន្តចុះពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋខ្មែរមកពីប្រទេសថៃ នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ

អភិបាលខេត្តសៀមរាប ចុះត្រួតពិនិត្យកម្លាំងចម្រុះប្រចាំការគោល ដៅព្រំប្រទល់ខេត្តសៀមរាបនិងខេត្តឧត្ដរមានជ័យ ក្នុងភូមិសាស្រ្តស្រុកស្រីស្នំ និង ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ នៅស្រុកស្រីស្នំ

ជនជាតិឥណ្ឌូនេស៊ី ២នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ជនជាតិឥណ្ឌូនេស៊ី ២នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.