អាជ្ញាធរនិងមន្ត្រីជំនាញ បន្តចុះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងជលផល ជូនដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង នៃខេត្តសៀមរាប
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តសៀមរាប រួមនឹងមន្រ្តីជំនាញ អាជ្ញាធរពាក់ព័ន្ធ បានបន្តចុះធ្វើការផ្សព្វផ្សាយពាក់ព័ន្ធនឹងការងារច្បាប់ជលផល ជូនដល់បងប្អូនប្រជានេសាទក្នុងសហគមន៍ នៃឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា ការចុះផ្សព្វផ្សាយនាពេលនេះ គឺដើម្បីជាការបញ្ជ្រាប់ដល់បងប្អូនប្រជានេសាទពីការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ ...


