Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញកាត់ដេរជំនាន់ទី១៥ ទី១៦ ក្រោមគម្រោងរបស់សមាគមជីវិត និងក្តីសង្ឃឹម ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

ដោយ Pothe Thun
18/08/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញកាត់ដេរជំនាន់ទី១៥ ទី១៦ ក្រោមគម្រោងរបស់សមាគមជីវិត និងក្តីសង្ឃឹម ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រោយឆ្លងកាត់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរអស់រយៈពេល ៨ខែ របស់គម្រោងសមាគមជីវិត និងក្តីសង្ឃឹម ក្រោមការជួយឧបត្ថម្ភពីសណ្ឋាគារផាកហៃយ៉ាត់ ក្នុងខេត្តសៀមរាប សិក្ខាកាមជាស្រ្តីចំនួន ២១នាក់ មកពីស្រុកមួយចំនួន ក្នុងខេត្តសៀមរាប ត្រូវបានទទួលវិញ្ញាបណ្ឌបត្របញ្ជាក់ការសិក្សា និងម៉ាស៊ីនដេរ ម្នាក់មួយគ្រឿង ដែលវគ្គបណ្តុះបណ្តាលនេះ បានរៀបចំពីធិបិទនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅក្នុងបរិវេណវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប។

ព្រះតេជគុណធម្មទិន្នោ ឡម លឿម នាយកប្រតិបត្តិសមាគមជីវិត និងក្តីសង្ឃឹម បានសំដែងនូវការដឹងគុណ ចំពោះសណ្ឋាគារផាកហៃយ៉ាត់ ដែលតែងតែឧបត្ថម្ភរហូតមក និងអរគុណដល់សប្បុរជននានា ដែលបានរួមចំណែកក្នុងកិច្ចការនេះ តាមលទ្ធភាព និងធនធាន។ ព្រះអង្គសង្ឃដីកាថា ដោយទទួលបានការគាំទ្រថវិកាពីសណ្ឋាគារផាកហៃយ៉ាត់ សាលាកាត់ដេររបស់សមាគម បានបើកវគ្គថ្មីជំនាន់ទី១៥ និង១៦ នេះឡើង ប៉ុន្តែវគ្គជំនាន់ទី១៥ មិនអាចរៀបចំកម្មវិធីបានដោយកត្តាពីរ គឺ១.កត្តាគោលការណ៍ទប់ស្កាត់ការរីករាលដាលនៃមេរោគនូវីដ១៥ និង ២.គ្មានថវិកាសម្រាប់ ទិញម៉ាស៊ីនដេរសម្រាប់សិស្ស ហើយខាងសណ្ឋគារបានស្នើសុំពន្យាទើបត្រូវពន្យាមកដល់ថ្ងៃនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះតេជគុណធម្មទិន្នោ ឡម លឿម មានសង្សដីកាបញ្ជាក់ថា ក្នុង ១៤វគ្គកន្លងមក ខាងមូលនិធិផាកហៃយ៉ាត់ បានទិញម៉ាស៊ីនដេរ ១០០ដុល្លារ សម្រាប់សិស្សម្នាក់១ ប៉ុន្តែក្នុងវគ្គ១៥ និង១៦ ម៉ាស៊ីនមានតម្លៃ និងគុណភាពខ្ពស់ជាងមុន យើងបានថវិកាពីមូលនិធិផាកហៃយ៉ាត់ គេផ្តល់ថវិកាទិញម៉ាស៊ីន ២៣០ដុល្លារ សម្រាប់សិស្សម្នាក់។ ចំពោះម៉ាស៊ីនដេរមួយគ្រឿងមានតម្លៃ ២៨០ដុល្លារ ហេតុនេះត្រូវការបដិភាគពីសិស្សម្នាក់ ៥០ដុល្លារទៀត។ បន្ថែមពីការស្នាក់នៅ និងហូបចុកដោយមិនគិតកម្រៃ ស្ត្រីដែលបានទទួលការបណ្តុះបណ្តាល ក៍បានទទួលការសិក្សាបន្ថែមលើភាសាអង់គ្លេស កុំព្យូទ័រ និងសិក្សាស្វែងយល់អំពីច្បាប់ លិខិតបទដ្ឋានផ្សេងៗ ជាមួយអង្គការដៃគូផងដែរ។

តំណាងសិក្ខាកាមដែលបានសិក្សា បានសម្តែងភាពរីករាយអរព្រះគុណអរគុណ និងថ្លែងការដឹងគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារព្រះសង្ឃ ក្នុងសមាគមជីវិត និងក្តីសង្ឃឹមទាំងអស់ ជាពិសេសអាជ្ញាធរមូលដ្ឋាននិងអ្នកដឹកនាំសណ្ឋាគារ ផាកហៃយ៉ាត់ ដែលអ្នកទាំងអស់គ្នាបានជួយសម្របសម្រួលឱ្យពួកគាត់បានស្នាក់នៅ និងសិក្សាប្រកបដោយគុណភាព និងក្តីស្រឡាញ់បំផុត។ ពួកគាត់ថានឹងខិតខំយកចំណេះដឹងនេះ ទៅអនុវត្តក្នុងកិច្ចការអាជីវកម្មប្រចាំថ្ងៃឱ្យបានប្រសើរ តាមការផ្តាំផ្ញើរបស់រៀមច្បងទាំងឡាយ។

អ្នកស្រី រីណាម៉ារីនី អ្នកចាត់ការទូទៅនៃសណ្ឋាគារផាក់ហៃយ៉ាត់ បានផ្តាំផ្ញើរដល់ស្ត្រីដែលទើបទទួលបានជំនាញកាត់ដេរនាពេលនេះ ត្រូវចេះចាប់យកឱកាស និងប្រើប្រាស់បំណិនជីវិត ដើម្បីឈោងចាប់សិក្សាលើជំនាញ ឬប្រកបអាជីវកម្មផ្សេងៗបន្ថែមទៀត សម្រាប់លើកស្ទួយជីវភាពគ្រួសាររបស់ផងដែរ។ ថ្វីត្បិតតែយើងជាស្ត្រីតែយើងត្រូវមានភាពរឹងមាំ និងឈរលើស្មារតីម្ចាស់ការក្នុងការសម្រេចចិត្តធ្វើអ្វីមួយទៅតាមលទ្ឋភាពនិងសមត្ថភាពរបស់ខ្លួន។

ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ឋិ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុហ៍គណខេត្ត និងជាព្រះចៅអធិការវត្តប្រាសាទចាន់រង្សី ហៅវត្តគោកចាន់ ខេត្តសៀមរាប បានផ្តាំផ្ញើដល់ស្ត្រីរៀនជំនាញកាត់ដេរនៅពេលយកជំនាញទៅអនុវត្តការងារអាជីវកម្មត្រូវរិះរកវិធីសាស្ត្រកែខៃប្រើប្រាស់ឱ្យកាន់តែស្ទាត់ជំនាញ ព្រោះហេតុថាជោគជ័យ នៃការសិក្សានាពេលនេះមិនមែនបញ្ចប់នោះទេ ពោលគឺត្រូវសិក្សានិងស្វែងយល់លើជំនាញវិជ្ជាជីវៈផ្សេងៗបន្ថែមទៀត ទើបជីវិតបានជោគជ័យ។ ហើយត្រូវយកចំណេះ ទៅប្រើប្រាស់ក្នុងផ្លូវសុចរិតទៀងត្រង់ចៀសវាងការប្រកបអាជីវកម្មបន្លំបោកបញ្ឆោតកេងប្រវញ្ញ័អ្នកដទៃព្រោះវាជាអំពើនាំមកនូវបាបកម្ម។ នៅពេលយើងទៅដល់មូលដ្ឋាន ត្រូវចេះចែករំលែកចំណេះ ជំនាញដែលខ្លួនមានដល់អ្នកជិតខាង បងប្អូនកូនចៅ និងត្រូវមានការទទួលខុសត្រូវក្នុងការបំពេញការងារធ្វើខ្លួន ជាបុគ្គលដែលមានតម្លៃ ទាំងតម្លៃសម្រាប់សហគមន៍ និងខ្លួនឯង ដោយឈរលើគោលការណ៍គិតត្រូវ ធ្វើត្រូវ និងនិយាយត្រូវ។

ក្នុងរបាយការណ៍របស់ សមាគមជីវិតនិងក្តីសង្ឃឹម បង្ហាញថា៖គម្រោងសាលាបណ្តុះបណ្តាលវិជ្ជាជីវះកាត់ដេរ នេះចាប់ផ្តើមនៅឆ្នាំ២០០៦ ក្រោមការឧបត្ថម្ភពី សណ្ឋាគារឡាព និងសិន្តាមុន្នី ដែលក្រោយមកប្ដូរទៅជាសណ្ឋាគារផាកហៃយ៉ាត់។ គម្រោងនេះផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈកាត់ដេរដល់ស្ត្រី និង យុវតីមានកម្រិតវប្បធម៌ទាប និងគ្មានជំនាញច្បាស់លាស់។ គម្រោងបានបញ្ចប់ចំនួន ១៦វត្តកន្លងទៅហើយ ដែលមានស្ត្រី និងក្មេងប្រមាណ ៣៣១នាក់ បានទទួលបណ្តុះបណ្តាល និង៨០ភាគរយ នៃពួកគេគឺបានប្រើប្រាស់ជំនាញ ដោយធ្វើការងារក្នុងស្ថាប័នផ្សេងៗទាំងនៅសៀមរាប និងរាជធានីភ្នំពេញ៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជំនាញកាត់ដេរសមាគមជីវិត និងក្តីសង្ឃឹម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយប្រគល់ជូនគ្រួសារកុមារី ២នាក់ ដែលបានស្លាប់ដោយសារលង់ទឹក

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយប្រគល់ជូនគ្រួសារកុមារី ២នាក់ ដែលបានស្លាប់ដោយសារលង់ទឹក

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បិទវគ្គបណ្ដុះបណ្ដាលអំពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បិទវគ្គបណ្ដុះបណ្ដាលអំពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម

ឆ្នាំ២០២២ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិយ៉ាងតិច ១លាននាក់ និង២លាននាក់នៅឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម

ឆ្នាំ២០២២ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិយ៉ាងតិច ១លាននាក់ និង២លាននាក់នៅឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.