Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បិទវគ្គបណ្ដុះបណ្ដាលអំពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម

ដោយ Pothe Thun
19/08/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បិទវគ្គបណ្ដុះបណ្ដាលអំពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

វគ្គបណ្ដុះបណ្ដាលស្ដីពីកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ដែលរៀនចំឡើងដោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៤២នាក់ មកពី២១គ្រឹះសា្ថនសិក្សាក្នុងខេត្តសៀមរាប ដែលវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ២ថ្ងៃគឺ ថ្ងៃទី១៧ និង១៨ ខែសីហា ឆ្នាំ២០២២ ត្រូវបានបិទបញ្ចប់ជាស្ថាពរ។

លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងនេះ ក្នុងគោលបំណងបង្កើនចំណេះដឹង ដល់ទីប្រឹក្សាយុជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា ក្នុងការបំពេញការងារភារកិច្ចជាប្រតិបត្តិករមនុស្សធម៌ជួយសង្គ្រោះដល់ជនរងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ ព្រមទាំងបណ្ដុះបណ្ដាលបន្ដដល់យុវជនកាកបាទក្រហមកម្ពុជា នៅតាមសាលារៀនប្រកបដោយគុណភាព និងប្រសិទ្ធភាព។ វគ្គបណ្ដុះបណ្ដាលនេះដែរបានផ្ដោតជាសំខាន់លើប្រធានបទចំនួន២ រួមមាន៖ ទី១.អំពីកាកបាទក្រហម៖ ប្រវត្តិកាកបាទក្រហម សមាសភាគកាកបាទក្រហម បដិរូមសញ្ញាសម្គាល់របស់ចលនា គោលការណ៍គ្រឹះរបស់ចលនា ប្រវត្តិកាកបាទក្រហមកម្ពុជា និងយុទ្ធសាស្រ្ត២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា និងទី២.អំពីវិជ្ជាសង្គ្រោះបឋម៖ គោលការគ្រឹះនៃការសង្គ្រោះ ស្ថានភាពដំណេកសុវត្ថិភាព សភាពសហ្ហុក ស្លាក់ លង់ទឹក ធ្លាក់ពីលើទីខ្ពស់ ឆក់ចរន្តអគ្គិសនី គ្រោះថ្នាក់ចរាចរណ៍ របួសគ្រប់ប្រភេទ ពុល ប្រកាច់ ហូរឈាម សន្លប់ CPR ការបាក់ឆ្អឹង និងការបញ្ជូនជនរងគ្រោះ។

ក្នុងពិធីបិទនោះដែរ លោក ស៊ុ សំអន ក៏បានថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមវគ្គ និងយកអស់កម្លាំងកាយចិត្ត ខិតខំត្រងត្រាប់ស្ដាប់នូវរាល់បទបង្ហាញ និងចូលរួមហ្វឹកហាត់វិជ្ជាសង្គ្រោះបឋមយ៉ាងយកចិត្តទុកដាក់ ដើម្បីទទួលបាននូវចំណេះដឹងពិតប្រាកដ។ ជាមួយគ្នានោះ សូមឲ្យសិក្ខាកាមទាំងអស់ពេលវិលត្រឡប់ទៅវិញ ត្រូវយកចំណេះដឹងនេះ ទៅផ្សព្វផ្សាយបណ្តុះបណ្តាលបន្ត ជូនដល់យុវជនកាកបាទក្រហមកម្ពុជា នៅតាមសាលារៀនឱ្យបានទូលាយតាមដែលអាចធ្វើបាន ដើម្បីពង្រីកបន្តនូវវប្បធម៌ចែករំលែក និងជួយសង្គ្រោះគ្នា ឬយ៉ាងហោចណាស់ក៏អាចផ្សព្វផ្សាយ ឬជួយសង្គ្រោះដល់ក្រុមគ្រួសារយើងបាន ក្នុងករណីមានឧបទ្ទវហេតុផ្សេងៗកើតឡើងទៀតផង៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

#សាខាកាកបាទក្រហមខេត្ត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: វិជ្ជាសង្គ្រោះបឋមសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឆ្នាំ២០២២ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិយ៉ាងតិច ១លាននាក់ និង២លាននាក់នៅឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម

ឆ្នាំ២០២២ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិយ៉ាងតិច ១លាននាក់ និង២លាននាក់នៅឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម

សមាគមទេសចរណ៍CATA ពង្រឹងជំនាញវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចដល់ប្រតិបត្ដិករទេសចរណ៍ ក្នុងខេត្តសៀមរាប !

សមាគមទេសចរណ៍CATA ពង្រឹងជំនាញវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចដល់ប្រតិបត្ដិករទេសចរណ៍ ក្នុងខេត្តសៀមរាប !

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាលបំប៉នសមត្ថភាពជំនាញដល់និយោជិតក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ មកពីតាមសណ្ឋាគារ និងភោជនីយដ្ឋាន

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាលបំប៉នសមត្ថភាពជំនាញដល់និយោជិតក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ មកពីតាមសណ្ឋាគារ និងភោជនីយដ្ឋាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.