Wednesday, January 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ឆ្នាំ២០២២ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិយ៉ាងតិច ១លាននាក់ និង២លាននាក់នៅឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម

ដោយ Pothe Thun
20/08/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមការប៉ាន់ស្មាន រហូតដល់ដំណាច់ឆ្នាំ២០២២នេះ ប្រទេសកម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១លាននាក់ ឬអាចច្រើនជាងនេះ ហើយនឹងប្រមាណ ២លាននាក់ នៅក្នុងឆ្នាំ២០២៣ ដែលជាឆ្នាំ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បង្ហាញក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា លើជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈសម្រាប់ខេត្តសៀមរាប ខេត្តបាត់ដំបង និងបន្ទាយមានជ័យ” នៅខេត្តសៀមរាប ថ្ងៃទី១៩ខែសីហាឆ្នាំ២០២២។

របាយការណ៍ដដែល ក៏បានបញ្ជាក់ដែរថា គិតត្រឹមឆមាសទី២ ឆ្នាំ២០២២នេះ ទេសចរអន្តរជាតិចូលមកទស្សនាប្រទេសកម្ពុជាមានចំនួនជាង ៥០ម៉ឺននាក់ កើនឡើងក្នុងអត្រា ៣៩៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ បើគិតជាមធ្យមទេសចរអន្តរជាតិចូលមកប្រទេសកម្ពុជាប្រមាណ ៥,០០០ ទៅ៥,៦០០នាក់ ក្នុងមួយថ្ងៃ។ ដោយឡែកសម្រាប់ខេត្តសៀមរាបរយៈពេល ៧ខែ ក្នុងឆ្នាំ២០២២ ទទួលបានទេសចរអន្តរជាតិសរុបចំនួនជាង៨ម៉ឺននាក់ និង ជើងហោះហើរ ៥៥០លើក។ តាមរយៈទិន្នន័យនេះ បានបង្ហាញថាវិស័យទេសចរណ៍របស់ខេត្តសៀមរាបបានចាប់ផ្តើមដំណើរការល្អឡើងវិញជាបណ្តើរៗ នៅក្នុងបរិបទនៃការរស់នៅ ការធ្វើអាជីវកម្ម និងការផ្តល់សេវាកម្មទេសចរតាមបែបគន្លងថ្មី។

ជាមួយនោះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប លើកឡើងថា រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការពិនិត្យ និងរៀបចំគោលដៅសក្តានុពលទេសចរណ៍ថ្មីៗ នៅតាមបណ្តាស្រុកនានាក្នុងខេត្ត ព្រមទាំងជំរុញលើកទឹកចិត្តអ្នកវិនិយោគលើវិស័យទេសចរណ៍ ជាពិសេសគឺការបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរមកស្នាក់នៅតាមតំបន់រមណីយដ្ឋានថ្មីៗបន្ថែមទៀត ដែលជាតំបន់ក្រៅពីតំបន់រមណីយដ្ឋានអង្គរ។ ទន្ទឹមនោះ សិក្ខាសាលាផ្សព្វផ្សាយ ពីវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនាពេលនេះ ពិតជាមានសារៈសំខាន់ និងភាពចាំបាច់ខ្លាំងណាស់ សម្រាប់ទ្រទ្រង់ដល់វិស័យទេសចរណ៍ខេត្តសៀមរាបដោយក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ បុគ្គលិកជំនាញដែលធ្លាប់បម្រើការក្នុងវិស័យទេសចរណ៍បានងាកទៅបម្រើការនៅក្នុងវិស័យផ្សេងដែលមិនមែនជាជំនាញរបស់ខ្លួន ដែលធ្វើឱ្យធនធានមនុស្សក្នុងវិស័យទេសចរណ៍ខេត្តសៀមរាបបានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

លោកអភិបាលរងខេត្ត ក៏បញ្ជាក់ដែរថា តាមយរៈសិក្ខាសាលានេះ ក៏បានឆ្លុះបញ្ចាំងពីការត្រៀមខ្លួនយ៉ាងពេញលេញរបស់យើងទាំងអស់គ្នា ក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិ ដែលនឹងចូលមកទស្សនាខេត្តសៀមរាបនាពេលខាងមុខ ជាពិសេសក្នុងឆ្នាំ២០២៣ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម។

អញ្ជើញជាអធិបតីក្នុងឱកាសនោះ ឯកឧត្តម ប៉ាក់ សុខុម សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មការគ្រប់គ្រងគម្រោង ហូកា មានប្រសាសន៍ថា៖ ទន្ទឹមនឹងការងើបឡើងវិញជាបណ្តើរៗ នៃវិស័យទេសចរណ៍ សម្រាប់ខេត្តសៀមរាបនេះ គឺទាមទារឱ្យមានការបណ្តុះបណ្តាលសមត្ថភាពជំនាញដល់បុគ្គលិក ដែលកំពុងបម្រើការក្នុងវិស័យទេសចរណ៍ ដែលវាជាមូលដ្ឋានយុទ្ធសាស្ត្រនៃការពង្រឹងគុណភាពសេវាកម្ម។ ហេតុនេះសូមលើកទឹកចិត្តដល់រដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ខេត្ត វិស័យឯកជន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងដៃគូរទាំងអស់ ពិនិត្យលទ្ធភាពជំរុញការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្ថែមដល់អ្នកជំនាញទេសចរណ៍ឲ្យបានកាន់តែផុលផុស នូវគ្រប់ទម្រង់នៃការបណ្តុះបណ្តាល ជាពិសេសការបណ្តុះបណ្តាលខាងក្នុងមូលដ្ឋានអាជីវកម្ម (In-house training) ដែលបង្រៀនដោយគ្រូបង្គោល ហូកា ជាយន្តការនៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា។

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគមទេសចរណ៍CATA ពង្រឹងជំនាញវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចដល់ប្រតិបត្ដិករទេសចរណ៍ ក្នុងខេត្តសៀមរាប !

សមាគមទេសចរណ៍CATA ពង្រឹងជំនាញវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចដល់ប្រតិបត្ដិករទេសចរណ៍ ក្នុងខេត្តសៀមរាប !

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាលបំប៉នសមត្ថភាពជំនាញដល់និយោជិតក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ មកពីតាមសណ្ឋាគារ និងភោជនីយដ្ឋាន

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាលបំប៉នសមត្ថភាពជំនាញដល់និយោជិតក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ មកពីតាមសណ្ឋាគារ និងភោជនីយដ្ឋាន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដាំដើមឈើ និងសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងសម្អាតដី ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដាំដើមឈើ និងសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងសម្អាតដី ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63306 shares
    Share 43694 Tweet 8172

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.