មន្ទីរសុរិយោដីខេត្តផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប សម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ
នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសហការជាមួយរដ្ឋបាលស្រុកអង្គរធំបានធ្វើពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ភូមិចំនួន០៥ ក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណវត្តប្រាសាទរាជាឃុំជប់តាត្រាវ។ លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តមានប្រសាសន៍ថា៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺទាមទារការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យច្បាស់លាស់ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ ...