Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរសុរិយោដីខេត្តផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប សម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ

ដោយ Pothe Thun
09/09/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរសុរិយោដីខេត្តផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប សម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសហការជាមួយរដ្ឋបាលស្រុកអង្គរធំបានធ្វើពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ភូមិចំនួន០៥ ក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណវត្តប្រាសាទរាជាឃុំជប់តាត្រាវ។

លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តមានប្រសាសន៍ថា៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺទាមទារការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យច្បាស់លាស់ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ របស់មន្ទីរសហការជាមួយអាជ្ញាធរដែនដី និងមន្ទីរអង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធហើយ ការចុះបញ្ជីដីធ្លីនេះគឺត្រូវចុះបញ្ជីទាំងដីឯកជន ទាំងដីរដ្ឋដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវហើយមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី។

លោកបានបន្តថា៖ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ អនុវត្តនីតិវិធីជា៥ដំណាក់កាលដូចជា÷ទី១. កំណត់តំបន់ធ្វើការវិនិច្ឆ័យ បង្កើតគណៈកម្មការរដ្ឋបាល ជូនដំណឹង និងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ -ទី២. ប្រតិបត្តិការបច្ចេកទេស ចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី – ទី៣.ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និង បញ្ជីឈ្មោះម្ចាស់ដី) គឺមានរយៈពេល ១៥ ថ្ងៃ ដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួនព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង. ទី៤.ការសម្រេចលើឯកសារវិនិច្ឆ័យ ធ្វើរបាយការណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាល ជូនអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេច លើការផ្តល់សិទ្ធិចំពោះក្បាលដីណាដែលមិនមានទំនាស់ ឬមិនពាក់ព័ន្ធនឹងដីរដ្ឋ និងទី៥ជាដំណាក់កាលចេញវិញ្ញាបនបត្រនិងប្រគល់ជូនម្ចាស់ដី ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ បានមានប្រសាសន៍ថា៖បច្ចុប្បន្នការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធពិតជាអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើបមានតម្លាភាព និងការទទួលខុសត្រូវដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត និងមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លីហើយនេះគឺជាប្រការសមស្របបំផុតដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ និងទំនាស់ដីធ្លីនៅក្នុងសង្គមជាតិយើង។ លោកអភិបាលស្រុក ក៍បានណែនាំដល់ប្រជាពលរដ្ឋដែលមានដីនៅក្នុងឃុំជប់តាត្រាវ ទាំងអស់ ត្រូវចូលរួមសហការជាមួយក្រុមការងារវាស់វែង និងចង្អុលបង្ហាញទីតាំងក្បាលដី ព្រំដី និងបោះបង្គោលច្បាស់លាស់ និងមានការឯកភាពគ្នា ចៀសវាងមានជម្លោះ ដើម្បីទទួលមកវិញនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំងអស់គ្នា ៕

អត្ថបទ និងរូបភាព ៖យូ វង្ស
កែសម្រួល ហាំ ម៉េងហួត

Tags: ឃុំជប់តាត្រាវចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធស្រុកអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងជំនាញនិងអាជ្ញាធរខេត្តសៀមរាប គ្រោងនឹងធ្វើជំរឿនសត្វស្វាតាមទីសាធារណៈ ដើម្បីបង្ការគ្រោះថ្នាក់នានាដែលបណ្តាលមកពីសត្វនេះ

ក្រសួងជំនាញនិងអាជ្ញាធរខេត្តសៀមរាប គ្រោងនឹងធ្វើជំរឿនសត្វស្វាតាមទីសាធារណៈ ដើម្បីបង្ការគ្រោះថ្នាក់នានាដែលបណ្តាលមកពីសត្វនេះ

ប្រមុខការពារជាតិកម្ពុជា ជួបសំណេះសំណាលជាមួយសហគមន៍ដាអ៊ីលកម្ពុជា នៅខេត្ដសៀមរាប

ប្រមុខការពារជាតិកម្ពុជា ជួបសំណេះសំណាលជាមួយសហគមន៍ដាអ៊ីលកម្ពុជា នៅខេត្ដសៀមរាប

ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចដល់មន្ត្រីសមត្ថកិច្ច បុគ្គលិកសន្តិសុខនៅច្រកទ្វារអាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាប-អង្គរ

ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចដល់មន្ត្រីសមត្ថកិច្ច បុគ្គលិកសន្តិសុខនៅច្រកទ្វារអាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាប-អង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.