Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចដល់មន្ត្រីសមត្ថកិច្ច បុគ្គលិកសន្តិសុខនៅច្រកទ្វារអាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាប-អង្គរ

ដោយ Pothe Thun
10/09/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចដល់មន្ត្រីសមត្ថកិច្ច បុគ្គលិកសន្តិសុខនៅច្រកទ្វារអាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាប-អង្គរ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ រួមជាមួយ គណៈកម្មការអន្ដរក្រសួង ដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកធ្វើដំណើរចក្រទ្វារព្រំដែនអន្ដរជាតិទូទាំងប្រទេស ហៅកាត់ថា “គ អ ច ទ” បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីបដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព ជូនដល់មន្ដ្រីកម្លាំងសមត្ថកិច្ច បុគ្គលិក និងអ្នកពាក់ព័ន្ធតាមច្រកទ្វារអាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាប- អង្គរ។ វគ្គបណ្តុះបណ្តាល ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្ដម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធាន “គ អ ច ទ” តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកឌី រ៉ាដូ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំង លោក លោកស្រីថ្នាក់ដឹកនាំអង្គភាពមន្ទីរស្ថាប័នពាក់ព័ន្ឋរួមជាមួយសិក្ខាកាម សរុបប្រមាណជាង១០០នាក់។

លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា៖ការរៀបចំសិក្ខាសាលា នាពេលនេះ គឺក្នុងន័យគាំទ្រ ដល់វិស័យទេសចរណ៍ ប្រកបដោយអាកប្បកិរិយាទន់ភ្លន់ សុភាពរាបសារ គឺជាការទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរ ដែលទើបមកដល់ខេត្តសៀមរាប និងដើម្បីឱ្យភ្ញៀវទេសចរគិតថា ប្រជាពលរដ្ឋខ្មែរយើង មានស្នាមញញឹម រួសរាក់ទាក់ មានសុជីវធម៌ និងជាជនជាតិមួយដែលគួរឱ្យចង់រាប់អាន។ នៅដើមឆ្នាំ២០២៤កន្លងទៅខេត្តសៀមរាប ក៏បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញទទួលបន្ទុកបណ្តុះបណ្តាលការងារបដិសណ្ឋារកិច្ច(HoKa) ក្រោមការគាំទ្ររបស់ “មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF)” ដល់សិក្ខាកាមក្នុងខេត្ត ហើយបានធ្វើការបណ្តុះបណ្តាលលើជំនាញបដិសណ្ឋារកិច្ច ចំពោះបុគ្គលិកជួរមុខ ដែលធ្វើការងារក្នុងភោជនីយដ្ឋាន ផ្ទះសំណាក់ និងសណ្ឋាគារក្នុងខេត្តផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងបើកសិក្ខាសាលា ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា៖ពិតណាស់ ការធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបជាម្ចាស់ផ្ទះ ដែលមិនត្រឹមតែផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងពីវប្បធម៌ដ៏ល្អផូរផង់ និងប្រពៃណីរបស់ខ្មែរយើងផងដែរ។នេះគឺជាធាតុផ្សំដ៏សំខាន់នៃការទាក់ទាញរបស់កម្ពុជានិងជាការបង្កើតអនុស្សាវរីយ៍គួរជាទីចងចាំសម្រាប់ភ្ញៀវទេសចរ។

ឯកឧត្តម បញ្ជាក់ថា៖ការធ្វើបដិសណ្ឋារកិច្ចល្អ និងការសម្រួលការធ្វើដំណើរនៅតាមច្រកទ្វារគឺជាការចូលរួមចំណែកមួយមិនអាចខ្វះបាន ក្នុងការផ្តល់បទពិសោធល្អដល់ភ្ញៀវទេសចរក៏ដូចជារក្សាបានមុខមាត់ប្រទេសជាតិ និងបង្កើនភាពទាក់ទាញថែមមួយកម្រិតទៀត។ លើសពីនេះក្រសួងក៏បានដាក់ចេញនូវយុទ្ឋនាការជាច្រើនដើម្បីជួយឱ្យវិស័យទេសចរណ៍សម្រេចបានលទ្ឋផលល្អដូចមុនពេលមានវិបត្តិកូវីដ-១៩ជាពិសេសការគិតគូរពីវិស័យទេសចរណ៍នៅខេត្តសៀមរាបផ្ទាល់តែម្តង។ តួយ៉ាង ក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ឆ្នាំទស្សនាសៀមរាប ដែលជាការគាំទ្រនិងលើកស្ទួយដល់វិស័យទេសចរណ៍នៅសៀមរាប ការរៀបចំព្រឹត្តិការណ៍ និងសកម្មភាពនានាត្រូវបានផ្តោតមកលើគោលដៅខេត្តសៀមរាប។


អត្ថបទ និងរូបភាព ៖ យូ វង្ស
កែសម្រួល ហាំ ម៉េងហួត

Tags: ​ក្រសួង​ទេសចរណ៍អាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាប-អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវចុងភៅខ្មែរបីរូប មានមោទនភាពដែលបាននាំយកមុខម្ហូប ហហ្មុក របស់ខ្មែរ ទៅប្រកួតប្រជែងក្នុងកម្មវិធីលំដាប់ពិភពលោកទទួលបានចំណាត់ថ្នាក់លេខ១

យុវចុងភៅខ្មែរបីរូប មានមោទនភាពដែលបាននាំយកមុខម្ហូប ហហ្មុក របស់ខ្មែរ ទៅប្រកួតប្រជែងក្នុងកម្មវិធីលំដាប់ពិភពលោកទទួលបានចំណាត់ថ្នាក់លេខ១

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យសាធារណជនចូលរួមគាំទ្រ និងលើកស្ទួយសិល្បៈល្ខោននិយាយ ខណៈសិល្បៈមួយនេះកំពុងប្រឈមនឹងការបាត់បង់

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យសាធារណជនចូលរួមគាំទ្រ និងលើកស្ទួយសិល្បៈល្ខោននិយាយ ខណៈសិល្បៈមួយនេះកំពុងប្រឈមនឹងការបាត់បង់

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់សមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវអនុវត្តការងាររបស់ខ្លួនឲ្យស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់សមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវអនុវត្តការងាររបស់ខ្លួនឲ្យស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.