Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យសាធារណជនចូលរួមគាំទ្រ និងលើកស្ទួយសិល្បៈល្ខោននិយាយ ខណៈសិល្បៈមួយនេះកំពុងប្រឈមនឹងការបាត់បង់

ដោយ Pothe Thun
11/09/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យសាធារណជនចូលរួមគាំទ្រ និងលើកស្ទួយសិល្បៈល្ខោននិយាយ ខណៈសិល្បៈមួយនេះកំពុងប្រឈមនឹងការបាត់បង់
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រខេត្តសៀមរាប លោក មួន សុភាព បានឱ្យដឹងថា ជាទូទៅសាធារណជនក្នុងខេត្តសៀមរាប មិនសូវស្គាល់ និងចាប់អារម្មណ៍ពីល្ខោននិយាយឡើយ ដែលជាសិល្បៈមួយប្រភេទកំពុងប្រឈមនឹងការបាត់បង់បន្តិចម្ដងៗ ព្រោះមិនសូវមានក្រុមសម្ដែង និងមិនសូវមានសិស្សរៀន ជាពិសេសនោះមិនសូវមានអ្នកគាំទ្រ។

លោក មួន សុភាព បញ្ជាក់ថា ដើម្បីការជំរុញ និងផ្សព្វផ្សាយពីសិល្បៈខ្មែរមួយនេះ មន្ទីរវប្បធម៌ខេត្ត សហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករល្ខោនមហាជនខេត្តសៀមរាប ស.ស.យ.កខេត្ត នឹងរៀបចំទស្សនីយភាពខ្មែរទម្រង់សិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” ដែលនឹងសម្តែងជូននាថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៥នឹង០០នាទីល្ងាច នៅផ្សារហេរីថេក វ៉ក ក្រុងសៀមរាប ជាមួយនឹងការចូលរួមទស្សនាដោយសេរី។ ការសម្ដែងនេះដែរ ដើម្បីផ្សព្វផ្សាយធ្វើយ៉ាងឱ្យសាធារណជនបានយល់ដឹង និងចូលរួមក្នុងការថែរក្សាសិល្បៈល្ខោននិយាយ ហើយក៏ជាការលើកទឹកចិត្តទៅកាន់សិល្បករដែលមានឆន្ទះខ្ពស់ក្នុងការខិតខំហាត់ និងជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរបានស្វែងយល់ពីវប្បធម៌ខ្មែរផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា លោក មួន សុភាព លើកឡើងបែបនេះ ក្នុងកម្មវិធីសន្ទនាមតិ របស់វិទ្យុ និងទូរទស្សន៍ជាតិខេត្ត កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ថ្មីៗនេះ។

បើតាមលោកប្រធានមន្ទីរក៏បានឱ្យដឹងទៀតថា កាលពីថ្ងៃទី១៣-១៦ ខែសីហាកន្លងទៅ មន្ទីរវប្បធម៌ខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលល្ខោននិយាយដែលមានគ្រូបង្រៀនមកពីនាយកដ្ឋានសិល្បៈទស្សនីយភាពភ្នំពេញ ក្នុងគោលបំណងបង្ហាត់បង្រៀន បណ្តុះបណ្តាលទៅដល់ក្រុមសិល្បៈល្ខោនបាសាក់ខេត្តសៀមរាប ឱ្យចេះក្នុងការសម្តែងនូវសិល្បៈល្ខោននិយាយមួយកម្រិតទៀត។ ជាមួយគ្នានេះ លោកក៏សូមអំពាវនាវដល់សាធារណជនទូទៅចូលរួមគាំទ្រ និងផ្សព្វផ្សាយពីសិល្បៈល្ខោនខ្មែរឱ្យបានផុសផុល ព្រោះវាជាចំណែកមួយក្នុងការផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរដែលមានតាំងពីដូនតា ទៅកាន់ភ្ញៀវទេសចរអន្តរជាតិផងដែរ៕

អត្ថបទ៖ មន្ត្រីវិទ្យុ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: មន្ទីរវប្បធម៌ខេត្តសៀមរាបល្ខោននិយាយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ណែនាំដល់សមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវអនុវត្តការងាររបស់ខ្លួនឲ្យស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់សមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវអនុវត្តការងាររបស់ខ្លួនឲ្យស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា

មន្ត្រីជំនាញចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅភូមិចំនួន៦ ក្នុងឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប

មន្ត្រីជំនាញចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅភូមិចំនួន៦ ក្នុងឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប

ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នឹងក្លាយជាកំណត់ត្រាពិភពលោកថ្មី Guinness World Records នៅលើទឹកដីអច្ឆរិយអង្គរ

ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នឹងក្លាយជាកំណត់ត្រាពិភពលោកថ្មី Guinness World Records នៅលើទឹកដីអច្ឆរិយអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.