Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជំនាញចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅភូមិចំនួន៦ ក្នុងឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប

ដោយ Pothe Thun
13/09/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជំនាញចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅភូមិចំនួន៦ ក្នុងឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកស្វាយលើ ចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ មានភូមិកន្ទួត ភូមិខ្នារក្រៅ ភូមិសែនជ័យ ភូមិជប់រំដេង ភូមិអភិវឌ្ឍន៍ និងភូមិរុងរឿង ក្នុងឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងបរិវេណវត្ត វង្សភ័ក្រ្តបុរីសិរីរ័ត្ន ហៅវត្តខ្នារក្រៅ។

អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប លោក ស៊ុន សុជាតិ មានប្រសាសន៍ថា ការចុះផ្សព្វផ្សាយនូវតំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ គឺជាការជូនដំណឹងដល់ម្ចាស់ក្បាលដីទាំងអស់ ដើម្បីត្រៀមលក្ខណៈទៅលើទីតាំងដីរបស់ខ្លួន ដូចជាការពិនិត្យទៅលើព្រំដីរបស់ខ្លួន និងអ្នកជាប់ព្រំឱ្យមានការឯកភាពគ្នា បញ្ចៀសទំនាស់អំឡុងពេលក្រុមការងារចុះវាស់វែង ជាពិសេសត្រៀមនូវឯកសារដែលពាក់ព័ន្ធឱ្យបានរួចជាស្រេច ដើម្បីឱ្យមន្រ្តីជំនាញចុះបញ្ជីវាស់វែងបានលឿន មាននូវសុក្រឹត្យភាព ត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និងទាំងលក្ខណៈច្បាប់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអនុប្រធានមន្ទីរ បន្តថាចំពោះការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ គឺទាមទារការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យច្បាស់លាស់ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ របស់មន្ទីរសហការជាមួយអាជ្ញាធរដែនដី និងមន្ទីរអង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធទាំងអស់ ហើយក្រុមការងារអនុវត្តន៍តាមនីតិវិធីសំខាន់ៗ ចំនួន៥ដំណាក់កាលគឺ ១.ត្រៀមរៀបចំ ២.ប្រតិបត្តិបច្ចេកទេស ៣. បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ៤.សម្រេចលើឯកសារវិនិច្ឆ័យ និងទី៥.ចេញបណ្ណ និងចែកបណ្ណជូនម្ចាស់ដី។ ដោយឡែកចំពោះលទ្ធផលនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ខេត្តសៀមរាប មន្ទីរបានសម្រេចប្រកាសកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធរួចបានចំនួន ៥៩៩ភូមិលើក្រុង/ស្រុកទាំង១៣ ។

លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនជាម្ចាស់ក្បាលដី ដើម្បីទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លី ឬជាបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុពេញលេញស្របតាមលក្ខណៈច្បាប់។ លើសពីនេះ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺមន្ត្រីជំនាញបានអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប ដែលមានតម្លាភាព សុក្រឹត្យភាព និងការទទួលខុសត្រូវដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត និងមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លីដែលស្របតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល។ លោកក៏បានអំពាវនាវឱ្យបងប្អូនជាម្ចាស់ដីទាំងអស់ដែលរស់នៅក្នុងឃុំកន្តួត ត្រូវចូលរួមសហការជាមួយក្រុមការងារចុះវាស់វែង មិនត្រូវអវត្តមានអំឡុងពេលក្រុមការងារចុះវាស់ចំដីរបស់ខ្លួន ពិសេសត្រូវត្រៀមឯកសារពាក់ព័ន្ធ ដើម្បីជួយពន្លឿនការចុះវាស់វែងដីធ្លីនេះឱ្យបានលឿន និងឆាប់បានទទួលបណ្ណកម្មសិទ្ធគ្រប់ៗគ្នា៕

អត្ថបទ និងរូបភាព ៖ ស៊ុំ គីន
កែសម្រួល ហាំ ម៉េងហួត

Tags: ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីស្រុក​ស្វាយ​លើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នឹងក្លាយជាកំណត់ត្រាពិភពលោកថ្មី Guinness World Records នៅលើទឹកដីអច្ឆរិយអង្គរ

ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នឹងក្លាយជាកំណត់ត្រាពិភពលោកថ្មី Guinness World Records នៅលើទឹកដីអច្ឆរិយអង្គរ

អំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទនៅតែមានភាពស្មុគស្មាញ បត់បែន និងជ្រកក្រោមរូបភាពស្របច្បាប់ផ្សេងៗដែលជនល្មើសអាចប្រើប្រាស់

អំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទនៅតែមានភាពស្មុគស្មាញ បត់បែន និងជ្រកក្រោមរូបភាពស្របច្បាប់ផ្សេងៗដែលជនល្មើសអាចប្រើប្រាស់

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន ដោយឥតគិតថ្លៃ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន ដោយឥតគិតថ្លៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.