Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នឹងក្លាយជាកំណត់ត្រាពិភពលោកថ្មី Guinness World Records នៅលើទឹកដីអច្ឆរិយអង្គរ

ដោយ Pothe Thun
13/09/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នឹងក្លាយជាកំណត់ត្រាពិភពលោកថ្មី Guinness World Records នៅលើទឹកដីអច្ឆរិយអង្គរ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្រាប់ការរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នៅលើទឹកដីអង្គរ នៃខេត្តសៀមរាប មិនត្រឹមតែជាព្រឹត្តិការណ៍ផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ជាពិសេសទឹកដីសៀមរាបអង្គរប៉ុណ្ណោះទេ តែក៏ជាព្រឹត្តិការណ៍ត្រៀមបំបែកឯកត្តកម្មពិភពលោក Guinness World Records ដែលមានការតាំងបង្ហាញនូវរថយន្តសេរីទំនើបជាច្រើនប្រមូលផ្ដុំគ្នាបែបនេះ។

ក្នុងកម្មវិធីសន្ទនាមតិ របស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក លេ សុផុន ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ព្រឹត្តិការណ៍ Gumball 3000 បានរៀបចំឡើងចំនួន២៤ដង រួចមកហើយ។ ដោយឡែកឆ្នាំ២០២៤នេះ គឺជាលើកទី២៥ ហើយក៏ជាលើកទី១ សម្រាប់កម្ពុជា ដែលមានក្បួនរថយន្តបែបទេសចរណ៍ ធ្វើដំណើរឆ្លងកាត់កម្ពុជា រួមជាមួយការប្រមូលផ្តុំទៅដោយរថយន្តម៉ាកល្បីៗនៅជុំវិញពិភពលោកប្រមាណ ១៥០គ្រឿង អមជាមួយបុគ្គលដ៏មានប្រជាប្រិយភាពទាំងក្នុង និងក្រៅប្រទេសជាច្រើនរូប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកប្រធានការិយាល័យ បានបញ្ជាក់ថា ព្រឹត្តិការណ៍លំដាប់ថ្នាក់អន្តរជាតិនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ក្នុងការចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅគ្រប់មជ្ឈដ្ឋាន តាមរយៈព្រឹត្តិការណ៍កីឡាដែលមិនធ្លាប់មានពីមុនមក និងបង្ហាញឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ពីកម្ពុជា ដែលជាប្រទេសមួយពោរពេញដោយសក្តានុពលដ៏សម្បូរបែប ទាំងផ្នែកវប្បធម៌ អរិយៈធម៌ ទៅកាន់ពិភពលោកតាមរយៈវត្តមានបុគ្គលល្បីៗអន្តរជាតិដែលបានចូលរួមក្នុងព្រឹត្តិការណ៍មួយនេះ ជាពិសេសក៏ជាការជួយសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងខេត្តទេសចរណ៍ សៀមរាបអង្គរផងដែរ។

គួរឱ្យដឹងថា ក្បួន Gumball 3000 នឹងធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង រួចបន្តមករាជធានីភ្នំពេញ។ ហើយនៅថ្ងៃទី១៦-១៧ ខែកញ្ញា នឹងបន្តនៅខេត្តសៀមរាប ហើយនឹងងចាកចេញពីខេត្តសៀមរាប ឆ្ពោះទៅកាន់ប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

 

អត្ថបទ៖ លោកស្រី ភី រចនា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: Guinness World RecordsGumball 3000 Rally In Cambodia
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទនៅតែមានភាពស្មុគស្មាញ បត់បែន និងជ្រកក្រោមរូបភាពស្របច្បាប់ផ្សេងៗដែលជនល្មើសអាចប្រើប្រាស់

អំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទនៅតែមានភាពស្មុគស្មាញ បត់បែន និងជ្រកក្រោមរូបភាពស្របច្បាប់ផ្សេងៗដែលជនល្មើសអាចប្រើប្រាស់

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន ដោយឥតគិតថ្លៃ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន ដោយឥតគិតថ្លៃ

បេក្ខភាពស្ត្រីឆ្នើមមកពីខេត្តចំនួន០៦ ចូលរួមវេទិកាប្រកួតពានរង្វាន់សហគ្រិនស្រ្តីឆ្នើម២០២៤ សម្រាប់តំបន់ពាយ័ព្យ

បេក្ខភាពស្ត្រីឆ្នើមមកពីខេត្តចំនួន០៦ ចូលរួមវេទិកាប្រកួតពានរង្វាន់សហគ្រិនស្រ្តីឆ្នើម២០២៤ សម្រាប់តំបន់ពាយ័ព្យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.