Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

បេក្ខភាពស្ត្រីឆ្នើមមកពីខេត្តចំនួន០៦ ចូលរួមវេទិកាប្រកួតពានរង្វាន់សហគ្រិនស្រ្តីឆ្នើម២០២៤ សម្រាប់តំបន់ពាយ័ព្យ

ដោយ Pothe Thun
16/09/2024
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
បេក្ខភាពស្ត្រីឆ្នើមមកពីខេត្តចំនួន០៦ ចូលរួមវេទិកាប្រកួតពានរង្វាន់សហគ្រិនស្រ្តីឆ្នើម២០២៤ សម្រាប់តំបន់ពាយ័ព្យ
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមរយៈការគាំទ្រពីសមាគមសហគ្រិនស្រ្តីកម្ពុជា វេទិកាប្រកួតពានរង្វាន់សហគ្រិនស្រ្តីឆ្នើម២០២៤ សម្រាប់តំបន់ពាយ័ព្យ ត្រូវបានរៀបចំជាលើកទី៣ នៅខេត្តសៀមរាប ដែលវេទិកានេះបានសម្រិតសម្រាំងបេក្ខភាពជាស្ត្រីឆ្នើមចំនួន ១៤រូប មកពីខេត្តចំនួន ០៦ រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំ។

វេទិកានេះធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ និងពង្រឹងសមត្ថភាពស្ត្រី ក្នុងវិស័យធុរកិច្ច ដោយការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ព្រមទាំងជំរុញការផ្សព្វផ្សាយអាជីវកម្មទៅកាន់ទីផ្សារ ដែលជាបណ្តាញទំនាក់ទំនងរវាងម្ចាស់អាជីវកម្ម និងដៃគូ ទាំងក្នុងក្របខណ្ឌឯកជន និងរដ្ឋ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងវេទិកាប្រកួតប្រជែងនេះ តម្រូវឱ្យស្រ្តីជាម្ចាស់អាជីវកម្ម ត្រូវចុះបញ្ជី និងដំណើរការអាជីវកម្មចាប់ពី ០១ឆ្នាំឡើងទៅ ចំពោះអាជីវកម្ម ដែលធ្លាប់ទទួលបានជ័យលាភីមិនអនុញ្ញាតឱ្យចូលរួមប្រកួតឡើយ។ ដោយឡែកបេក្ខភាពទាំង ១៤រូប ដែលត្រូវបានជ្រើសរើសនៅវគ្គផ្ដាច់ព្រ័ត្រនេះ ត្រូវធ្វើបទបង្ហាញពីយុទ្ឋសាស្ត្រអាជីវកម្ម ការច្នៃប្រឌិតអាជីវកម្ម យុទ្ធសាស្រ្តទីផ្សារ លទ្ធផលដែលផ្តល់ដល់សង្គម ទំនាក់ទំនងរវាងអាជីវកម្ម និងគ្រួសារ និងដំណោះស្រាយទៅលើបញ្ហាក្នុងអាជីវកម្ម។

ជាលទ្ធផល សហគ្រិនស្រ្តី ដែលទទួលបានជ័យលាភីទាំង ០៣រូប សុទ្ធសឹងតែមកពីខេត្តសៀមរាប ដែលស្ថិតក្នុងវិស័យកម្មន្តសាល និង វិស័យសេវាកម្ម។

ក្នុងនាម ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាប លោកស្រី ជា សុកនួន លើកឡើងថា៖ ការប្រកួតប្រជែងនេះ ពិតជាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សហគ្រិនស្រ្តី ដែលសុទ្ធសឹងជាចំណេះដឹង និងការចែករំលែកបទពិសោធន៍ក្នុងការដឹកនាំអាជីវកម្មផ្សេងៗ លើសពីនោះ សហគ្រិនស្រ្តីអាចស្វែងរកដៃគូ ឬទីផ្សារក្នុងស្រុក និងក្រៅស្រុកតាមរយៈវេទិកានេះបានផងដែរ។ លោកស្រី ក៏បានថ្លែងកោតសរសើរ និងអរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងារសមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាបគ្រប់ជាន់ថ្នាក់ និង មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រី ដើម្បចូលរួមកសាងសង្គម និងសេដ្ឋកិច្ចជាតិ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ក្នុងនាមអាជ្ញាធរខេត្ត លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប លើកឡើងថា ស្រ្តីគឺជា “ឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច” កំណើននៃការចូលរួមរបស់ស្ត្រីក្នុងសហគ្រាសធុនតូច និងមធ្យមកាន់តែច្រើន គឺជំរុញឱ្យមានកំណើនការងារ និងធ្វើពិពិធកម្មសេដ្ឋកិច្ច។ លោក ក៏បានកោតសរសើរដល់ស្ត្រីកម្ពុជា ដែលមានភាពក្លាហាន បញ្ចេញសមត្ថភាពរបស់ខ្លួន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្ត និងជំរុញឱ្យស្ត្រីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ សំដៅលើកតម្លៃស្ត្រី និងលុបបំបាត់នូវរាល់ទស្សនៈរើសអើងផ្សេងៗ។

យោងតាមស្ថិតិរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឆ្នាំ២០២៤ សហគ្រិនស្ត្រីមានចំនួនជាង ៨ ០០០ នាក់ ក្នុងចំណោមសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) សរុបចំនួន ៤៤ ២៧២កន្លែង។ ដោយឡែក កម្លាំងពលកម្មស្ត្រីមានប្រមាណ ១៤១ ០០០ នាក់ ស្មើនឹង ៣០ ភាគរយ នៃកម្លាំងពលកម្មសរុបប្រមាណ ៤៧០ ០០០ នាក់។

រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ មន្ទីរព័ត៌មាន

Tags: បេក្ខភាពស្ត្រីឆ្នើមសហគ្រិនស្រ្តី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤បើកកិច្ចប្រជុំសាមញ្ញលើកទី៤ ដោយបានលើកយករបៀបវារៈចំនួន៧ ដើម្បីធ្វើការពិនិត្យពិភាក្សា និងអនុម័ត

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤បើកកិច្ចប្រជុំសាមញ្ញលើកទី៤ ដោយបានលើកយករបៀបវារៈចំនួន៧ ដើម្បីធ្វើការពិនិត្យពិភាក្សា និងអនុម័ត

សន្និសីទមេបញ្ចាការកងទ័ពជើងអាកាសអាស៊ានលើកទី២១ រៀបចំដោយកម្ពុជា បង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការល្អ និងការឯកភាពគ្នាលើការទប់ស្កាត់បទល្មើសតាមផ្លូវអាកាស

សន្និសីទមេបញ្ចាការកងទ័ពជើងអាកាសអាស៊ានលើកទី២១ រៀបចំដោយកម្ពុជា បង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការល្អ និងការឯកភាពគ្នាលើការទប់ស្កាត់បទល្មើសតាមផ្លូវអាកាស

កិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប

កិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.