Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សន្និសីទមេបញ្ចាការកងទ័ពជើងអាកាសអាស៊ានលើកទី២១ រៀបចំដោយកម្ពុជា បង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការល្អ និងការឯកភាពគ្នាលើការទប់ស្កាត់បទល្មើសតាមផ្លូវអាកាស

ដោយ Pothe Thun
16/09/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សន្និសីទមេបញ្ចាការកងទ័ពជើងអាកាសអាស៊ានលើកទី២១ រៀបចំដោយកម្ពុជា បង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការល្អ និងការឯកភាពគ្នាលើការទប់ស្កាត់បទល្មើសតាមផ្លូវអាកាស
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅខេត្តសៀមរាប ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ មេបញ្ជាការកងទ័ពជើងអាកាស នៃប្រទេសទាំង ១០ ក្នុងតំបន់អាស៊ាន បានជួបប្រជុំគ្នាក្នុងសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី២១ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាសនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះប្ដូរវេន។

តាមការបញ្ជាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ មុនី មេបញ្ជាការរង និងជានាយសេនាធិការ កងទ័ពជើងអាកាស បង្ហាញថា នេះជាលើកទី២ហើយ ដែលប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ដែលមានគោលបំណង ពង្រឹងចំណងសាមគ្គីភាព បង្កើនកិច្ចសប្រតិបត្តិការសន្តិសុខផ្លូវអាកាសអាស៊ាន ចែករំលែក និងផ្តល់ព័ត៌មានដល់គ្នាទៅវិញទៅមក សំដៅពង្រឹងទំនាក់ទំនង សាមគ្គីភាពរួមគ្នាទប់ស្កាត់ បទល្មើសនានាតាមផ្លូវអាកាស។ លើសពីនេះ កិច្ចប្រជុំ ក៏បានលើកយកនូវយុទ្ឋសាស្ត្រគន្លឺះល្អៗ ដើម្បីសម្របសម្រួលការហោះហើរទៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលជួបគ្រោះមហន្តរាយផ្សេងៗ ក្នុងការស្នើសុំឱ្យមានការជួយសង្គ្រោះ ពីទ័ពអាកាសនៃប្រទេសអាស៊ាន ដូចជាជួយអន្តរាគមន៍សង្គ្រោះ និងដឹកជញ្ជូនជំនួយមនុស្សធម៌ តបតាមភាពចាំបាច់ និងទាន់ពេលវេលា។

ឯកឧត្តម មេបញ្ជាការរង បញ្ជាក់បន្ថែមថា ក្នុងសន្និសីទនេះដែរ មេបញ្ជាការនៃប្រទេសអាស៊ានទាំង១០ ក៏បានចុះហត្ថលេខាលើ របៀបវារៈមួយចំនួនដូចជា កិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជនអន្តោប្រវេសន៍ខុសច្បាប់តាមព្រំដែនអាកាស ការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនតាមផ្លូវអាកាស ការប្រយុទ្ធប្រឆាំងភារវកម្មតាមផ្លូវអាកាស និងកិច្ចសហការផ្លាស់ប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមក នៃប្រទេសក្នុងសហគមន៍អាស៊ាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកឧត្តមសេនីយ៍ឯក គង់ មុនី ក៏បានលើកឡើងផងដែរថា នេះជាមោទនភាព ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងអង្គសន្នីសិទ្ធនេះ ហើយក៏ជាកិច្ចខិតខំប្រឹងប្រែងទៅអនាគត របស់សមាជិកអាស៊ានទាំងអស់ សម្រាប់អ្នកជំនាន់ក្រោយ និង អ្នកបន្តវេន ដើមី្បរក្សាបាននូវ ស្ថេរភាព លទ្ធភាពនៅក្នុងតំបន់ ។

គួរជម្រាបថា សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី២២ ឆ្នាំ២០២៥ នឹងត្រូវរៀបចំនៅប្រទេសឥណ្ឌូនេស៊ី ដែលជាម្ចាស់ប្ដូរវេនវិញម្ដង។


អត្តបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: កងទ័ពជើងអាកាសសន្និសីទមេបញ្ចាការកងទ័ពជើងអាកាសអាស៊ាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប

កិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប

រដ្ឋបាលស្រុកបន្ទាយស្រី ដឹកនាំមន្ត្រីនិងប្រជាពលរដ្ឋប្រមាណ ៥០០នាក់ ដាំកូនឈើ ដើម្បីបំផុសចលនាស្រឡាញ់បរិស្ថាន និងលើកសោភណ្ឌបៃតងក្នុងមូលដ្ឋាន

រដ្ឋបាលស្រុកបន្ទាយស្រី ដឹកនាំមន្ត្រីនិងប្រជាពលរដ្ឋប្រមាណ ៥០០នាក់ ដាំកូនឈើ ដើម្បីបំផុសចលនាស្រឡាញ់បរិស្ថាន និងលើកសោភណ្ឌបៃតងក្នុងមូលដ្ឋាន

វេទិកាសម្ព័ន្ឋសង្គមស៊ីវិល រៀបចំវេទិកាសន្ទនាក្រោមប្រធានបទ៖ ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ នៅខេត្តសៀមរាប

វេទិកាសម្ព័ន្ឋសង្គមស៊ីវិល រៀបចំវេទិកាសន្ទនាក្រោមប្រធានបទ៖ ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.