Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រមុខការពារជាតិកម្ពុជា ជួបសំណេះសំណាលជាមួយសហគមន៍ដាអ៊ីលកម្ពុជា នៅខេត្ដសៀមរាប

ដោយ Pothe Thun
10/09/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រមុខការពារជាតិកម្ពុជា ជួបសំណេះសំណាលជាមួយសហគមន៍ដាអ៊ីលកម្ពុជា នៅខេត្ដសៀមរាប
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្ដមនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមនិងសំណេះសំណាល ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការអនុវត្ដគម្រោងសហគមន៍ដាអ៊ីលកម្ពុជា។ ក្នុងពិធីសំណេះសំណាលនេះ ធ្វើឡើងនៅខេត្ដសៀមរាប នាល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ ក្រសួងស្ថាប័នរាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ចខេត្តសៀមរាប ស្ថាបនិកអង្គការ ជា អ៊ុល និងគណៈប្រតិភូសហគមន៍ដាអ៊ីល ប្រចាំសហរដ្ឋអាមេរិក រួមជាមួយសហគមន៍ និងវិស័យឯកជនកូរ៉េនៅកម្ពុជាផងដែរ។

ឯកឧត្ដមនាយឧត្ដមសេនីយ៍ ទៀ សីហា បានសម្ដែងការកោតសរសើរសម្រាប់ការកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សកម្មភាពមនុស្សធម៌នៅកម្ពុជា ចំពោះអង្គការដាអ៊ីលកម្ពុជា និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាជន និងគ្រួសារ ក្រីក្រនៅក្នុងសហគមន៍ខេត្តសៀមរាប។ ឯកឧត្ដម មានប្រសាសន៍បន្ដថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការមិនមែនរដ្ឋាភិបាល លើវិស័យជាច្រើន ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង និងពង្រឹងការអនុវត្តច្បាប់ រួមជាមួយបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងការអនុវត្តសកម្មភាពរបស់អង្គការដៃគូ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដម បានសម្តែងការគាំទ្រ និងលើកទឹកចិត្តចំពោះអង្គការដាអ៊ីលកម្ពុជា ឱ្យបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញនាពេលកន្លងមក។ ទន្ទឹមនឹងនេះស្ថាបនិកអង្គការដាអ៊ីល អន្ដរជាតិ នឹងនៅតែជួយផ្សព្វផ្សាយពីភាពរីកចម្រើនពិតនៅកម្ពុជា និងកៀរគរ ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាបឱ្យបានច្រើនកុះករថែមទៀត។

តាមរយៈរបាយការណ៍របស់លោកស្រី សុខ មីចា ប្រធានអង្គការ ដាអ៊ីលកម្ពុជាប្រចាំខេត្តសៀមរាប បានបង្ហាញថា ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ អង្គការដាអ៊ីល បានរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ នៅខេត្តសៀមរាប មានជាអាទិ៍ ការសាងសង់សាលារៀន សហគមន៍ ការផ្គត់ផ្គង់អាហារូបត្ថម្ភ ការអប់រំ “ការផ្តល់ អាហារូបករណ៍ ការឧបត្ថម្ភសិស្សបន្តការសិក្សានៅសាកលវិទ្យាល័យ ការសិក្សាភាសាកូរ៉េ ភាសាអង់គ្លេស ការរៀបចំបណ្ណាល័យ ការបង្ហាត់តៃក្វាន់ដូ”ជាដើម ។ ទន្ទឹមនេះ អង្គការដាអ៊ុល ក៏បានផ្តល់ទូកនេសាទ ផ្តល់ធុងចម្រោះទឹកស្អាត បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដូចជា “ជំនាញធ្វើនំប៉័ង ផ្នែកសម្ផស្ស កាត់ដេរ ជួសជុលម៉ូតូ” និងបានផ្តល់ថវិកាអភិវឌ្ឍសហគមន៍ ផ្ដល់ពូជគោ សាងសង់ផ្លូវបេតុង ទាំងអស់នេះ សុទ្ធតែការរួមចំណែកក្នុងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ៕


អត្ថបទ៖លោក ឈិត សាវី
កែសម្រួល៖ លោកស្រី សូ ស៊ីមាន

Tags: សហគមន៍ដាអ៊ីលកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចដល់មន្ត្រីសមត្ថកិច្ច បុគ្គលិកសន្តិសុខនៅច្រកទ្វារអាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាប-អង្គរ

ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចដល់មន្ត្រីសមត្ថកិច្ច បុគ្គលិកសន្តិសុខនៅច្រកទ្វារអាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាប-អង្គរ

យុវចុងភៅខ្មែរបីរូប មានមោទនភាពដែលបាននាំយកមុខម្ហូប ហហ្មុក របស់ខ្មែរ ទៅប្រកួតប្រជែងក្នុងកម្មវិធីលំដាប់ពិភពលោកទទួលបានចំណាត់ថ្នាក់លេខ១

យុវចុងភៅខ្មែរបីរូប មានមោទនភាពដែលបាននាំយកមុខម្ហូប ហហ្មុក របស់ខ្មែរ ទៅប្រកួតប្រជែងក្នុងកម្មវិធីលំដាប់ពិភពលោកទទួលបានចំណាត់ថ្នាក់លេខ១

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យសាធារណជនចូលរួមគាំទ្រ និងលើកស្ទួយសិល្បៈល្ខោននិយាយ ខណៈសិល្បៈមួយនេះកំពុងប្រឈមនឹងការបាត់បង់

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យសាធារណជនចូលរួមគាំទ្រ និងលើកស្ទួយសិល្បៈល្ខោននិយាយ ខណៈសិល្បៈមួយនេះកំពុងប្រឈមនឹងការបាត់បង់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.