គណៈកម្មការលទ្ធកម្មឃុំស្លែងស្ពាន ស្រុកស្រីស្នំ ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងជួសជុលផ្លូវមួយខ្សែ ប្រវែង១គីឡូម៉ែត្រ ប្រកបដោយជោគជ័យ
គណៈកម្មការលទ្ធកម្មឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានប្រកាសបញ្ចប់ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម ១ខ្សែ ប្រកបដោយជោគជ័យ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ឈឹម ច្រៃ ប្រធានគណៈកម្មការលទ្ធកម្មឃុំស្លែងស្ពាន ស្រុកស្រីស្នំ បានឱ្យដឹងថា ...