Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈចលនាសាសនិកឥស្លាមកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយនឹងបងប្អូនសាសនិកឥស្លាមនៅខេត្តសៀមរាប

ដោយ Pothe Thun
17/07/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
គណៈចលនាសាសនិកឥស្លាមកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយនឹងបងប្អូនសាសនិកឥស្លាមនៅខេត្តសៀមរាប
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ គណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោត ជូនដល់សាសនិកឥស្លាមខេត្តសៀមរាប ដើម្បីឱ្យពួកគាត់យល់ដឹងកាន់ច្បាស់ពីគូសសន្លឹកឆ្នោតបានការឲ្យបានគ្រប់ៗគ្នា។

ឯកឧត្តម រ៉ូហ្វី អូស្មាន អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា មានប្រសាសន៍ថា សមិទ្ធផលសំខាន់ៗជាច្រើនដែលមាននៅទូទាំងប្រទេស គឺជាសមិទ្ធផលកើតមានដោយសារតែប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ជាមួយគ្នានោះគណបក្សប្រជាជន គឺជាគណបក្សដែលមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ មានគោលនយោបាយមួយច្បាស់លាស់ ហើយកាន់តែសំខាន់នោះគឺការបង្រួបបង្រួមជាតិ សាមគ្គីផ្ទៃក្នុងជាតិ។ គណបក្សប្រជាជនកម្ពុជា គឺធ្វើអ្វីៗដើម្បីជាតិ និងប្រជាជនដូចនេះប្រជាពលរដ្ឋខ្មែរឥស្លាមយើងត្រូវចូលរួមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្ដទៀត។

ឯកឧត្ដម បានបញ្ជាកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក៍ដូចជាការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ នៅគ្រប់ភូមិ ទទួលបានលទ្ធផលសំឡេងឆ្នោតគាំទ្រកើនឡើងខ្ពស់។ ជាក់ស្តែងដូចកាលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ កន្លងទៅ បានបញ្ជាក់ឱ្យឃើញថា ការខិតខំរបស់គណៈចលនាសាសនិកឥស្លាមកម្ពុជាគ្រប់លំដាប់ថ្នាក់ ពិតជាបានឆ្លើយតបជាវិជ្ជមាន ហើយសាសនិកឥស្លាមពិតជាមិនភ្លេចគុណ ចំពោះគណបក្សប្រជាជននោះទេ។ ជាមួយគ្នានោះដែរ ឯកឧត្ដម ក៍បានអំពាវនាវឱ្យបងប្អូនសាសនិកឥស្លាមទាំងអស់ សូមទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ ដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាម ឯកឧត្តម អែល សៀត ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប បានឲ្យដឹងថា សាសនិកឥស្លាមមានភក្ដីភាពចំពោះគណបក្សប្រជាជនកម្ពុជា គឺដោយសារគណបក្សមួយនេះ បានរំដោះពួកយើងចេញពីរបបយង់ឃ្នង របបប្រល័យពូជសាសន៍ប៉ុលពត ហើយមានការបើកទូលាយអំពីជំនឿសាសនា ការផ្តល់សិទ្ធិសេរីភាព និងភាពស្មើភាពគ្នាក្នុងសង្គម និងការយកចិត្តទុកដាក់ផ្តល់គោលនយោបាយ លើកទឹកចិត្តសហគមន៍ឥស្លាមយ៉ាង ច្រើនសន្ធឹកសន្ធាប់ ដែលនេះពិតជាមោទនភាពរបស់បងប្អូនខ្មែរឥស្លាមនៅលើទឹកដីកម្ពុជា។ គណៈចលនាសាសនិកឥស្លាមបាននឹងកំពុងខិតខំពង្រឹងពង្រីកអូសទាញយកសំឡេងឆ្នោតគាំទ្របេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ដោយចូលរួមសហការជាមួយ និងគណបក្សមូលដ្ឋានយ៉ាងសកម្មផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម ក៍បានក្រើនរំលឹកដល់សាសនិកឥស្លាម ឲ្យជ្រាបអំពីគុណូបការៈទៅចំពោះថ្នាក់ដឹកនាំដែលមានសម្តេចតេជោ និងឥស្សរជនកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា ដែលពួកគាត់បានយកសាច់ស្រស់ ឈាមស្រស់មកជួយពួកយើង រំដោះពួកយើង ផ្តល់នូវសិទ្ធិសេរីភាព ឲ្យពួកគាត់ប្រតិបត្តិសាសនាដោយគ្មានការរឹតត្បិត និងបានផ្ដល់នូវកិត្តិយសមុខមាត់ដល់ពួកយើងតាមរយៈការផ្តល់គោលនយោបាយដល់គ្រូបង្រៀនសាសនារាប់ពាន់នាក់ ឲ្យបានចូលក្របខ័ណ្ឌ និងក្របខ័ណ្ឌមន្ត្រីរាជការរាប់រយនាក់ចាប់តាំងពីថ្នាក់តំណាងរាស្ត្រ មន្ត្រីជាន់ខ្ពស់ រហូតដល់ថ្នាក់មូលដ្ឋាន៕

អត្ថបទ និងរូពភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សាសនិកឥស្លាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សន្លឹកឆ្នោត ឯកសារនិងសម្ភារៈសំខាន់ៗបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី៧ បានដឹកជញ្ជូនមកដល់ខេត្តសៀមរាបដោយសុវត្ថិភាព

សន្លឹកឆ្នោត ឯកសារនិងសម្ភារៈសំខាន់ៗបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី៧ បានដឹកជញ្ជូនមកដល់ខេត្តសៀមរាបដោយសុវត្ថិភាព

មន្ត្រីសុខាភិបាលខេត្តសៀមរាប បញ្ជាក់ថាពុំមានករណីពុលអាហារក្នុងអាហារដ្ឋានមួយកន្លែងក្នុងក្រុងសៀមរាបដូចការចុះផ្សាយលើបណ្ដាញសង្គមនាពេលថ្មីៗនេះទេ

មន្ត្រីសុខាភិបាលខេត្តសៀមរាប បញ្ជាក់ថាពុំមានករណីពុលអាហារក្នុងអាហារដ្ឋានមួយកន្លែងក្នុងក្រុងសៀមរាបដូចការចុះផ្សាយលើបណ្ដាញសង្គមនាពេលថ្មីៗនេះទេ

ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា រៀបចំវង់ទស្សនានៅក្រុងអង្គរធំ

ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា រៀបចំវង់ទស្សនានៅក្រុងអង្គរធំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.