អភិបាលស្រុកប្រាសាទបាគងសុំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ដោយសារការកើនឡើងនូវចំនួនទឹកភ្លៀង
លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា យោងទៅតាមស្ថានភាពអាកាសធាតុប៉ុន្មានថ្ងៃកន្លមកនេះគឺភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ ហើយនៅប៉ែកខាងលើក៏បានបង្ករជាទឹកជំនន់ហូរធ្លាក់ជន់ គិតត្រឹមរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ ចំនែកឃុំចំនួន០៤ នៅក្នុងស្រុកប្រាសាទបាគង បានរង នូវផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះរួមមាន ឃុំរលួស ឃុំមានជ័យ ឃុំកន្ទ្រាំង ...