Thursday, November 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស និមន្ត​យាងកាត់​ខ្សែបូរ​សម្ពោធ​សមិទ្ឋផល​នានា​នៅ​វត្ត​អារញ្ញា​សាគរ ក្រុង​សៀមរាប​

ដោយ Pothe Thun
29/03/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
215
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ដោយ​មាន​ការ​ទ្រុឌទ្រោម​ខ្លាំង​ដែល​អាច​ប្រឈម​នឹង​ការបាក់​ស្រុត ជាហេតុ​នាំ​គ្រោះ​ហានិភ័យ​ដល់​ព្រះសង្ឃ​និង​ប្រជា​ពុទ្ឋបរិស័ទ ព្រះវិហារ​វត្ត​អា​រញ្ញា​សាគរ ស្ថិតក្នុង​សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប ចៅអធិការ​និង​គណៈកម្មការ​វត្ត​បាន​ព្រមព្រៀង​ជា​ឯកច្ឆ័ន្ទ រៀបចំ​ស្នើច្បាប់​និង​ជួសជុល​ឡើងវិញ ដោយ​រក្សា​នូវ​រចនាបទ​ដើម​ទាំងស្រុង ចំណាយពេល​ជួសជុល​អស់​រយៈពេល​ពី​រ​ឆ្នាំ ចំណាយ​ថវិកា​អស់​១៦​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ថវិកា​ចំណាយ​ទាំងអស់នេះ បានមក​ពី​ការចូលរួម​បរិច្ចាក​ដោយ​ទឹកចិត្ត​សប្បុរសធម៌ របស់​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ក្រុមហ៊ុន​ឯកជន អាជ្ញាធរ​ខេត្ត​ក្រុង​សង្កាត់​និង​ប្រជា​ពុទ្ឋបរិស័​ទជិ​ឆ្ងាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ផងដែរ​។

​ក្រោយ​ពី​ដំណើរការ​រៀបចំ​ជួសជុល​កែលម្អ រួចរាល់​ជា​ស្ថាពរ អារាម​នេះ​ត្រូវបាន​កាត់​ខ្សែបូរ សម្ពោធ​ឆ្លង​ដាក់ឱ្យ​ប្រើប្រាស់ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩​ក្រោម​ព្រះរាជអធិបតី​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អធិបតីភាព ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ សមាជិកសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប លោកជំទាវ​ឧកញ៉ា សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍​និង​ព្រះ​វត្តមាន​ព្រះ​មេគណ​ខេត្ត ព្រះ​សុ​មង្គល​សិលា​ចារ្យ អា​ភាករោ ជុំ គឹម​ឡេង និង​ព្រះ​វត្តមាន មន្ត្រី​សង្ឃ​មួយចំនួន ព្រមទាំង​វត្តមាន អាជ្ញាធរ​មូលដ្ឋាន ប្រជា​ពុទ្ឋបរិស័ទ​យ៉ាង​ច្រើន​កុះករ​។

​លោកជំទាវ​ឧកញ៉ា សៀង ចាន់​ហេង ក្នុងនាម​សាសនូបត្ថម្ភ​​មានប្រសាសន៍ថា​៖ ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ជា​និច្ចកាល​តែងតែ​ជួយ​ជ្រោមជ្រែង​ឧបត្ថម្ភ​គាំទ្រ​លើ​វិស័យ​ព្រះពុទ្ឋសាសនា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​ទឹក​ចិត្តសប្បុរស​នេះ គឺ​ផ្តើមចេញពីទឹកចិត្តជ្រះថ្លាស្រឡាញ់និងជឿជាក់លើគុណព្រះពុទ្ឋព្រះធម៌ព្រះសង្ឃក៍ដូចជាចូលរួមថែរក្សាព្រះពុទ្ឋសាសនា ប្រពៃណី​វប្បធម៌​ទំ​នៀម​ទំលាប់​របស់​បុព្វបុរស​ដូនតា​ខ្មែរ​ដែល​មាន​តាំងពី​យូរលង់​ណាស់​មកហើយៗ​បាន​បន្សល់​កេរដំណែល​ល​ស្នាដៃ​ជាច្រើន​ទុកឱ្យ​ខ្មែរ​ជំនាន់​ក្រោយ​ជា​អ្នក​ថែរក្សា​បន្ត ឱ្យ​ស្ថិតស្ថេរ​រីកចម្រើន​រុងរឿង​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តជូនដល់បណ្ដាមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប

ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តជូនដល់បណ្ដាមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប

30/11/2023
ក្រសួងអប់រំរៀបចំកម្មវិធីប្រគួតប្រជែងស្នាដៃយុវជន សតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ” នៅខេត្តសៀមរាប

ក្រសួងអប់រំរៀបចំកម្មវិធីប្រគួតប្រជែងស្នាដៃយុវជន សតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ” នៅខេត្តសៀមរាប

30/11/2023

ឯកឧត្តម អ្នកឧកញ៉ា សៀង​ណាំ បាន​មានប្រសាសន៍ថា​៖​នៅ​កម្ពុជា​វិស័យ​ពុទ្ឋចក្រ​និង​វិស័យ​អាណាចក្រ​បាន​ដើរ​ទន្ទឹម​គ្នា​ពុំ​អាច​ខ្វះ​មួយណា​បានឡើយ ក្នុង​ការចូលរួម​ជួយ​ស្តារ​និង​អភិវឌ្ឍន័​សង្គម​ជាតិ​ឱ្យ​បាន​រីកចំរើន​។ ឯកឧត្តម​ឧកញ៉ា សៀង ណាំ​ក៏បាន​រំលឹក​ឡើង​ដែរ​ក្នុងសម័យ​កាល​ដែល​ប្រទេស​កម្ពុជា ធ្លាក់​ចូល​ទៅ​ក្នុង​រប​ប្រល័យ​ពូជ​ជ​សាស​ន៏ ៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ បណ្តា​ឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ជាតិ វត្ត​អារាម​សាលារៀន ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ត្រូវ​ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ​ស្ទើរតែ​សូន្យ សូម្បី​តែ​ព្រះសង្ឃ វត្ត​អារាម និង​សាសនា​ផ្សេងៗ​ទៀត ក៏​ត្រូវ​ទទួលរង​នូវ​ការកាប់សំលាប់ និង​បំផ្លិចបំផ្លាញ​ស្ទើរតែ​ផុត​ពូជ​ដែរ​។ អាស្រ័យ​ដោយ​មាន​ជ័យ​ជំ​នៈ ៧ មករា ឆ្នាំ​១៩៧៩ ប្រជាជន​កម្ពុជា​បាន​រំដោះ​រួច​ផុត​ពី​គ្រោះ​ប្រល័យ​ពូជ​សាស​ន៏ និង​ទទួលបាន​សិទ្ធិសេរីភាព រួមគ្នា​កសាង​សង្គម​ជាតិ​ឡើង​វិញ​រហូត​មាន​ការរីកចំរើន​ជា​លំដាប់​ទាំង​ពុទ្ធចក្រ និង​អាណាចក្រ​ដូច​ឃើញជាក់ស្តែង​ក្នុង​បច្ចុប្បន្ន​។​

ឯកឧត្តម​បាន​បញ្ជាក់ថា​៖​ទី​វត្ត​អារាម​ដែល​មាន​ការរីកចំរើន​គឺជា​កត្តា​ឆ្លុះ​បង្ហាញ​ឲ្យឃើញ​អំពីជីវ​ភាពប្រសើរឡើ​ង​នៃ​ប្រជា​ពុទ្ធបរិស័ទ​នៅក្នុង​តំបន់​ចំណុះជើងវត្ត​ជាមួយនឹង​ទេព្យកោសល្យ​ដឹកនាំ​នៃ​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រម​ទាំង​ការផ្តល់​ជំនឿ​ទុកចិត្ត​ពី​សំណាក់​ក់​ព្រះសង្ឃ ផងដែរ ក្រោម​គោលការណ៍​ជា​មូលដ្ឋាន ព្រះពុទ្ធសាសនា ផ្សារភ្ជាប់ នឹង​សង្គម ហើយ​សមិទ្ឋិផល​ទាំង​នេះ​កើតឡើង​ដោយសា​រ​ប្រទេសជាតិ​យើង​មាន​សន្តិភាព​គ្រប់គ្រាន់​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី នាំឱ្យ​ប្រទេស​ជាតិ​យើង​មាន​សុខ​សន្តិភាព​ស្ថេរភាព​និង​ភាព​រីកចំរើន​សម្បូ​រស​ប្បាយ​។​

ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ព្រះរាជឱង្កា កោតសរសើរ​ចំពោះ​ព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត អាជ្ញាធរ​ដែនដី បងប្អូន​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន​ដែល​បាន​សាមគ្គី ចូល​រួមចំណែក​ជា​កម្លាំង​កាយ កម្លាំងចិត្ត និង​ទ្រព្យធន​ធ្វើឲ្យ​ការជួសជុល​ព្រះវិហារ​រួម​ជាមួយនឹ​ង​សមិទ្ឋផល​មួយចំនួន​នៅ​ទី​នេះ​បាន​សម្រេច​រួចរាល់​ជា​ស្ថាពរ​។

សម្តេចព្រះ​មហាសង្ឃរាជ មាន​ថេរ​ដីកា​ថា​៖ សមិទ្ធិផល​ថ្មី​នេះ ជា​ផ្នែក​មួយ​ដ៏​សំខាន់​រួមចំណែក​ក្នុង​ការរីកចំរើន​នៃ​វិស័យ​ពុទ្ធចក្រ ដែល​ត្រូវបាន​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ព្រះពុទ្ឋសាសនា​ជា​សាសនា​របស់​រដ្ឋ​។​ព្រះអង្គ​ថែមទាំង​ជម្រុញ​ដល់​មាតាបិតា​អាណាព្យាបាល​គ្រប់​រូប​ត្រូវ​អប់រំ​បុត្រ​ធីតា​ប្រុស​ស្រី​កុំឱ្យ​សេពសុរា​និង​ចៀសវាង​នូវ​គ្រឿងញៀន​គ្រប់​ប្រភេទ ផ្តល់​ដំបូន្មាន​ដល់​យុវវ័យ​ជំនាន់​ក្រោយ​ត្រូវ​ចេះ​គោរព​ឱនលំទោន​ដល់​ចាស់ព្រឹទ្ឋាចារ្យ គ្រូបាធ្យាយ​និង​អ្នកមានគុណ​មាតាបិតា​ជី​ដូនជី​តា​ផង​ទាំងឡាយ​និង​ចេះ​ប្រព្រឹត្ត​កាតព្វកិច្ច​និង​ពង្រីក​ចំណេះដឹង​ឱ្យក្លាយ​ទៅ​ជា​បញ្ញាវន្ត​ពិតប្រាកដ​នៅក្នុង​សង្គម​កម្ពុជា ដើម្បី​ថែរក្សា​ការពារ សេចក្តីសុខសាន្ត របស់​សង្គមជាតិ ដោយ​ប្រកាន់យក​មាគ៌ា​ព្រះពុទ្ធ ជា​ប្រទីប​បំភ្លឺ​ផ្លូវ ក្នុង​ការអប់រំ​សីលធម៌ ចរិយា​ធម៌ សេចក្តីថ្នៃថ្នូរ សម​នឹង​ទស្សនៈ​ដែលថា ព្រះពុទ្ធសាសនា​ជា​កម្លាំង​ដឹកនាំ​ចរិយា​ធម៌ ក្នុង​ការលុបបំបាត់​អំពើហិង្សា​សង្គម​។​
​អត្ត​បទ​និង​រូបភាព​៖​លោក យូ វង្ស​

Tags: កាត់​ខ្សែបូរ​សម្ពោធ​សមិទ្ឋផល​នានា​នៅ​វត្ត​អារញ្ញា​សាគរ ក្រុង​សៀមរាប​ព្រះពុទ្ឋ​សាសនា​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្សវត្ត​អា​រញ្ញា​សាគរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​អាជ្ញាធរ​ជាតិ​អប្សរា​ប្រជុំ​តាមដាន​អនុសាសន៍​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor)

​អាជ្ញាធរ​ជាតិ​អប្សរា​ប្រជុំ​តាមដាន​អនុសាសន៍​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor)

មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ប្រជុំ​ប្រមូល​មតិនិង​បញ្ហា​ប្រឈម​នានា របស់​អង្គភាព​សារព័ត៌មាន​ទាំងអស់​ក្នុង​ខេត្ត

មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ប្រជុំ​ប្រមូល​មតិនិង​បញ្ហា​ប្រឈម​នានា របស់​អង្គភាព​សារព័ត៌មាន​ទាំងអស់​ក្នុង​ខេត្ត

ពលរដ្ឋ​មាន​អាយុ​១៨​ឆ្នាំគិត​ត្រឹមថ្ងៃទី​៣១ខែកក្កដាឆ្នាំ២០១៩មាន​សិទ្ធ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៩

ពលរដ្ឋ​មាន​អាយុ​១៨​ឆ្នាំគិត​ត្រឹមថ្ងៃទី​៣១ខែកក្កដាឆ្នាំ២០១៩មាន​សិទ្ធ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    89 shares
    Share 36 Tweet 22
  • ពលរដ្ឋក្នុងខេត្តសៀមរាប រំពឹងថាក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ អ្នកទេសចរជាច្រើននឹងមកលេងកំសាន្ដ នៅខេត្ដសៀមរាប

    83 shares
    Share 33 Tweet 21
  • ស្រុកក្រឡាញ់ ខេត្តសៀមរាប ទទួលបាន ”ជណ្ដើរត្រី” មានតម្លៃជិត ១០ម៉ឹនដុល្លារអាមេរិក

    78 shares
    Share 31 Tweet 20
  • វេទិកាអប់រំផ្លូវចិត្ត និងការចែករំលែកចំណេះដឹងដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទស្តីពី “អាហារផ្លូវចិត្ត”

    69 shares
    Share 28 Tweet 17
  • វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត ៨ពាន់ក្បាលដី ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ជាផ្លូវការ

    62 shares
    Share 25 Tweet 16

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (112)
  • ចំណេះដឹង និង ការអប់រំ (555)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,253)
  • ព័ត៌មានកីឡា (49)
  • ព័ត៌មានជាតិ (5,129)
  • ព័ត៌មានជាតិទូទៅ (208)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (854)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (807)
  • សាសនា និង មនុស្សធម៌ (885)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (209)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.