Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ប្រជុំ​ប្រមូល​មតិនិង​បញ្ហា​ប្រឈម​នានា របស់​អង្គភាព​សារព័ត៌មាន​ទាំងអស់​ក្នុង​ខេត្ត

ដោយ Pothe Thun
30/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ប្រជុំ​ប្រមូល​មតិនិង​បញ្ហា​ប្រឈម​នានា របស់​អង្គភាព​សារព័ត៌មាន​ទាំងអស់​ក្នុង​ខេត្ត
70
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មីនាឆ្នាំ២០១៩មន្ទីរព័ត៌មានខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំជាមួយនាយកអ្នកសារព័ត៌មាន កាសែត ទស្សនាវដ្ដី ព្រឹត្តបត្រ គេហទំព័រ និង​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ព័ត៌មាន ក្នុង​ខេត្ត​សៀរាប​ទាំងអស់ ដើម្បី​ប្រមូល​មតិយោបល់​សំខាន់ៗ បញ្ហា​ប្រឈម​នានា និង​សំណូមពរ​របស់​អ្នក​សារព័ត៌មាន​នា​ពេលកន្លងមក ដើម្បី​ដាក់​បញ្ចូល​ទៅក្នុង​សិក្ខាសាលា​ស្ដីអំពី “​តួនាទី​អ្នកសារព័ត៌មាន​” ដែលនឹង​ប្រព្រឹត្តទៅ​នៅ​ដើម​ឆមាស​ទី​២ ឆ្នាំ​២០១៩​ខាងមុខ​។​

​បើ​តាម​របាយការណ៍​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប កិច្ចប្រជុំ​នេះមាន​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត ចូលរួម​សរុប ៧៥​នាក់ ស្រី​៤​នាក់ ដែល​មកពី​៥៩​អង្គភាព​។​

​ថ្លែង​បើក​ក្នុង​កិច្ចប្រជុំ​នេះ លោក លីវ សុខុន ប្រធានមន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ការចូលរួម​របស់​បង​ប្អូន​អ្នកព័ត៌មាន​នាពេលនេះ បាន​បង្ហាញ​ពី​កិច្ចសហការ​យ៉ាង​ស្អិតរ​មួ​ត រវាង​អាជ្ញាធរ ជាមួយ​អ្នកសារព័ត៌មាន​ឯកជន​ក្នុង​ខេត្ត ។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ វិស័យ​ព័ត៌មាន​ក្នុងប្រទេស​កម្ពុជា កាន់តែ​មាន​អភិវឌ្ឍន៍​ប្រសើរឡើង​ជា​លំដាប់ ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ជា​នាយករដ្ឋមន្ត្រី បាន​ផ្ដល់​សិទ្ធ​ពេញលេញ ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ គ្រប់​និន្នាការ (​ប្រឆាំង ស្រប និង​ឯករាជ្យ​) ដែល​ទទួលស្គាល់​ដោយ​ក្រសួង​ព័ត៌មាន ធ្វើ​ប្រតិបត្តិការ​ចុះ​យក ព័ត៌មាន​នៅ​ទូទាំង​ប្រទេស​។ ជាមួយគ្នា​នោះ អ្នកសារព័ត៌មាន មាន​តួនាទី​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​អំពី​តថភាព​ដល់​សង្គម រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ហើយ​អ្នកសារព័ត៌មាន​មិនមែន​ជា​សមត្ថកិច្ច អាជ្ញាធរ ឬ​តុលាការ​ឡើយ មួយវិញទៀត អ្នកសារព័ត៌មាន ដែល​ទទួល​សំណូក​ពី​ជនល្មើស ជា​ថ្នូរ​នឹង​ការ​លាក់បាំង​មិន​ចេញ​ផ្សាយ​ព័ត៌មាន​បទល្មើស​នោះ ក៏​មិន​សាក​សមជា​អ្នកសារព័ត៌មាន​ដែរ ។ ដូច្នេះ​សូម​អ្នកសារព័ត៌មាន​ទាំងអស់ សរសេរ​ព័ត៌មាន​ប្រកប​ដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ គុណភាព តម្លាភាព និង​ប្រភព​ពិត​គ្រប់​ជ្រុងជ្រោយ​។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​ក្នុង​កិច្ចប្រជុំ​នេះ លោក​លីវ សុខុន ក៏​បាន​លើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​ធ្វើ​ចំណាប់អារម្មណ៍ ឲ្យ បាន​ផុសផុល​ជុំវិញ​ចំណុច​វិជ្ជមាន អវិជ្ជា​មាន​សំណូមពរ និង​លើក​នូវ​បញ្ហា​ប្រឈម​នានា ដែល​ពួកគាត់​បាន​ជួប ប្រទះ​នា​ពេលកន្លងមក ។ ក្នុងនោះ ជា​មតិ​ប្រ​ហាក់ប្រហែលៗ​គ្នា ដែល​អ្នកសារព័ត៌មាន​មួយចំនួន​ក្នុង​ខេត្ត សៀមរាប បាន​លើកយក​បញ្ហា​បទល្មើស​ព្រៃឈើ បទល្មើស​នេសាទ គឺជា​បញ្ហា​ប្រឈម​ខ្ពស់ ដោយសមត្ថកិច្ច​ពាក់ព័ន្ធបាន​គំរាម​គំហែង​តាម​គ្រប់​រូបភាព​ផ្សេងៗ និង​ពុំ​អាច​សុំ​ធ្វើ​ការទំនាក់ទំនង​ព័ត៌មាន​បាន ដើម្បី​ឲ្យ​ពួកគាត់​អាចសរសេរ​ព័ត៌មាន មាន​តុល្យភាព​ប្រភព​គ្រប់​ជ្រុងជ្រោយ​។

ទន្ទឹមនឹងនោះ អ្នក​សារព័ត៌មាន​ក៏បាន​លើក​នូវ​បញ្ហា​ប្រឈម​មួយ​ទៀត​ថា នាពេល​កន្លងមក​ក្នុង​ខេត្តសៀមរាប អាជ្ញាធរ​មូលដ្ឋាន រួម​នឹង​មន្ត្រី​មាន​សមត្ថកិច្ច បាន​ណែនាំ ឲ្យ​អ្នកសារព័ត៌មាន​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​ព័ត៌មាន (​មាន​បណ្ណ​សំគាល់​ខ្លួន មិន​ហួស​សុពលភាព​)​ហើយ​ត្រូវ​សុំ​ការ អនុញ្ញាត មុន​នឹង​ចុះ​យក​ព័ត៌មាន​(​បើ​ពួកគេ​អនុញ្ញាត ទើប​ចូល​យក​បាន​)​នៅតាម​ទីសាធារណ​ក្នុង​មូលដ្ឋាន​នោះ​។ ក្នុងនោះ មាន​អ្នកសារព័ត៌មាន​មួយចំនួន​ទទួលស្គាល់ថា កន្លងមក មាន​អ្នកសារព័ត៌មាន​មួយចំនួន​ក្នុង​ខេត្ត បាន​សរសេរ​ព័ត៌មាន​មិន​មាន​វិជា្ជជីវៈ និង​វាយ ប្រហារ​មក លើ​អាជ្ញាធរ​ខេត្ត​សៀមរាប មិន​មាន​មូលដ្ឋា​ន​ពិតប្រាកដ​មែន ដែល​ព័ត៌មាន​ប្រភេទ​នេះ ត្រូវ​បាន​រាប់បញ្ចូល​ជា​ព័ត៌មាន​មិន​ពិត ដូចនេះ​ពួកគាត់​មិន​គាំទ្រ​ព័ត៌មាន​ប្រភេទ​នេះឡើយ​។​

​ដោយឡែក ជា​សំណូមពរ របស់​អ្នកសារព័ត៌មាន បាន​ស្នើសុំ​ដល់​អាជ្ញាធរខេត្ត សូមឲ្យ​មាន​អ្នកនាំពាក្យ​ប្រចាំ​មន្ទីរ​អង្គភាព​រៀងៗ​ខ្លួន ដើម្បី​ផ្ដល់​ភាពងាយស្រួល ដល់​អ្នកសារព័ត៌មាន​សុំ​ទំនាក់ទំនង​ព័ត៌មាន ខណៈ​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ក្រុង ស្រុក ព្យាយាម​បដិសេធ គិចវេស​ថា បេសកកម្ម មិន​អាច​ផ្ដល់​ព័ត៌មាន​បាន​។ ជាមួយ​គ្នា​ដែរ​នោះ ពួកគាត់​បាន​ស្នើសុំ ឲ្យមាន​វគ្គ បណ្តុះបណ្ដាល​បន្ថែម​អំពី​ការផលិត​ព័ត៌មាន វិជ្ជាជីវៈ និង​ក្រមសីលធម៌ ដល់​អ្នកសារព័ត៌មាន និង​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ព័ត៌មាន ក្រៅ​រាជរដ្ឋាភិបាល ដើម្បី​ឲ្យ​ពួក គាត់​យល់​ច្បាស់​ថា អ្វី​ជា​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ និង​ចូលរួម​ប្រឆាំង​រាល់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ។​

​មាន​មតិ​យោបល់​ឆ្លើយតប​អ្នកសារព័ត៌មាន​លោក​ប្រធាន​មន្ទីរ បាន​សម្ដែង​នូវ​ការពេញចិត្ត និង​ទទួលយក​នូវ​បញ្ហា​ប្រឈម​នានា សំណួរ និង​សំណូមពរ​ទាំងអស់ ដើម្បី​ជា​ធាតុ​ចូល សម្រាប់​បញ្ចូល​ទៅក្នុង​អង្គ​សិក្ខា សាលា ស្ដីអំពី “​តួនាទី​អ្នកសារព័ត៌មាន​” ដែល​នឹងប្រ ព្រឹ​ត្ត ទៅ​នៅ​ដើម​ឆមាស​ទី​២ ឆ្នាំ​២០១៩​ខាងមុខ ។ ក្នុងនោះដែរមន្ទីរព័ត៌មានខេត្តសៀមរាប គ្រោង​នឹង​អញ្ជើញ​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌ មាន រួម​ជាមួយ​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គសិក្ខាសាលា​នោះ​ផងដែរ​។​

​គួររំលឹកថា នេះ​ជា​លើក​ទី​៣ ហើយ ដែល មន្ទីរ​ព័ត៌មាន​ខេត្ត បានរៀបចំ កិច្ចប្រជុំ និង​សំណេះ សំ​ណា​ល​ជាមួយ​អ្នកសារព័ត៌មាន និង អ្នក​ពាក់ព័ន្ធ​នឹង​វិស័យ​ព័ត៌មាន ក្នុង​ខេត្ត​សៀមរាប​។ ដោយ​លើក​ទី​មួយ នៅ​ថ្ងៃ​ទី ២៩ ខែ មករា ឆ្នាំ​២០១៨ មន្ទីរ​ព័ត៌មាន​ខេត្ត សៀមរាប បាន​សហការ​ជាមួយ​វិទ្យាស្ថាន​សារគមនាគមន៍​កម្ពុជា​(CCI) នៃ​សកល​វិទ្យាល័យ​ភូមិន្ទ ភ្នំពេញ ស្ដីអំពី​« ការផ្សព្វផ្សាយ​បទពិសោធន៍ និង​ចំណេះដឹង​ក្នុង​ការបង្កើត​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន » ក្រោម​អធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​រៀម​ចំ ដោយ​វិទ្យាស្ថាន​សារគមនាគមន៍​កម្ពុជា សហការ​រៀបចំ ដោយ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ក្នុង​មាន ខេត្ត កំពង់ធំ ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ ខេត្តឧ​ត្ត​រមាន ជ័យ និង​បណ្ដា​សារព័ត៌មាន​ក្នុង​ខេត្ត​សៀមរាប សរុប ៦០​នាក់ ។ លើក​ទី​២ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​រៀបចំ​កម្មវិធី​ជួប​សំ​ណេះ សំ​ណា​ល និង​កិច្ចប្រជុំ ជាមួយ​អ្នកសារព័ត៌មាន និង អ្នក​ពាក់ព័ន្ធ​នឹង​វិស័យ​ព័ត៌មាន ក្នុង​ខេត្ត​សៀមរាប សរុប​ប្រមាណ​៥០​នាក់​។​

​អត្ថបទ​៖ លោក សេង ផល្លី​
​រូបភាព​៖ លោក វ៉ាន់ លី​ហួង​

Tags: កិច្ចប្រជុំ​ជាមួយ នាយក អ្នកសារព័ត៌មានៈ កាសែត ទស្សនាវដ្ដី ព្រឹត្តបត្រ គេហទំព័រ និង​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ព័ត៌មាន ក្នុង​ខេត្ត​សៀក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌​តួនាទី​អ្នកសារព័ត៌មាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋ​មាន​អាយុ​១៨​ឆ្នាំគិត​ត្រឹមថ្ងៃទី​៣១ខែកក្កដាឆ្នាំ២០១៩មាន​សិទ្ធ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៩

ពលរដ្ឋ​មាន​អាយុ​១៨​ឆ្នាំគិត​ត្រឹមថ្ងៃទី​៣១ខែកក្កដាឆ្នាំ២០១៩មាន​សិទ្ធ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៩

ឆ្នាំ​២០១៩​នេះខេត្តសៀមរាបនឹង​រៀបចំ​បណ្ដាញ​លូ​ប្រមូល​ទឹក​កខ្វក់ ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា​

ឆ្នាំ​២០១៩​នេះខេត្តសៀមរាបនឹង​រៀបចំ​បណ្ដាញ​លូ​ប្រមូល​ទឹក​កខ្វក់ ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា​

សាលាបឋមសិក្សា​២​កន្លែងក្នុង​ខេត្ត​សៀមរាប ជួបប្រទះ​កង្វះខាត​ទឹក​ប្រើប្រាស់​

សាលាបឋមសិក្សា​២​កន្លែងក្នុង​ខេត្ត​សៀមរាប ជួបប្រទះ​កង្វះខាត​ទឹក​ប្រើប្រាស់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.